ព័ត៌មាន

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​សូម​ជម្រាប​លោក​ លោក​ស្រី​ មេត្តា​ជ្រាប​​ថា អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ពី​​សង្កាត់​ទួល​ ស្វាយ​ព្រៃ១ ទៅ​សង្កាត់​បឹង​កេង​កង​១ ដែល​មាន​អាសយដ្ឋាន​ថ្មី៖ ​ផ្ទះ​លេខ ០៨ ផ្លូវ ៣៥២ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។   សូម​មេត្តា​មើល​ផែន​ទី​ខាង​ក្រោម​ 
សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមកំពង់ចាម។ កំពង់ចាម​ថ្ងៃ​ទី​២៣៤ ​ខែសីហា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp​ KampongCham Page Facebook ថ្ងៃ​ទី​១២ កញ្ញា​ ២០១៣ កំពង់ចាម​៖​​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្មវិធី​បារខែម​កំពង់​ចាម​បាន​​រៀប​ចំ​ឡើង​នៅ​ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ខេត្ត​កំពង់ចាម ចាប់​ពី​​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា ឆ្នាំ២០១៣ ហើយ​ក៏​ជា​លើក​ទី​៣​​ដែល​កម្មវិធី​បារខែម​បាន​រៀប​ចំឡើង​ក្នុង​ឆ្នាំ២០១៣។   កម្មវិធី​នេះ​​បាន​ផ្ដល់​ឱកាស​​ឲ្យអ្នក​ចូលរួម​ចំនួន​សរុប​ ៦៥០​នាក់​​​ដែល​ជា ​យុវជន ​​សហគ្រិន អ្នកជំនួញ អ្នក​វិនិយោគ អ្នកច្នៃប្រឌិត និង​បុគ្គលិក​អង្គការ​សង្គម​...
  សេចក្ដីប្រកាស​ព័ត៌មាន   សិក្ខាសាលា ស្ដីពី ​"ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ"   ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​សីហា ឆ្នាំ២០១៣ នៅ សណ្ឋាគារ សាន់វ៉េ   បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​ បច្ចេកវិទ្យា គមនាគមន៍ និង   ព័ត៌មាន​វិទ្យា​​សម្រាប់​ ការ​ អភិវឌ្ឍ​ នៅ​កម្ពុជា​ ហៅ​ កាត់​ ថា​  ICT4D Cambodia Network​ នឹង​រៀប​ចំ​សិក្ខាសាលា​មួយ​ស្ដីពី ​"ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ" ដែល​នឹង​ប្រ​ព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​ព្រឹក ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​សាន់វ៉េ​ (Sunway Hote...
  គណៈកម្មការ​វិនិច្ឆ័យជាន់​ខ្ពស់​នៃរង្វាន់​ថ្នាក់​កំពូល​ពិភពលោក​​(​ World Summit Award )​ ពិនិត្យ​ពិច័យ​​ទៅ​លើ​តំបន់បណ្ដាញ​​​មាន​មាតិកា​អេឡិចត្រូនិក និង​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ជិត​៥០០​ គម្រោង​ដែល​ល្អ​ជាង​គេ​​ នៅ​លើ​ពិភពលោក​ ​ចាប់​ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣១ ខែ​ សីហា ។ គម្រោង​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​ រើស​ឲ្យ​ចូល​រួម​​ក្នុង​ចំណោម​គម្រោង​ទាំងនេះ ។ ភ្នំពេញ/Salzburg, ថ្ងៃ​ទី ៦ ខែ​​សីហា ឆ្នាំ ២០១៣ គម្រោង​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ ជ្រើសរើស​​ ដោយ​គណៈកម្មការ​វិន្និឆ័យ​អន្តរជាតិ​​ដែល​មាន​​ឯកទេស​ផ្...
កម្មវិធី​អំណាន RSS 1.0.3 ជា​កម្មវិធី​ដំណើរ​ការ​លើ​ឧបករណ៍​អេនដ្រយន៍​ដែល​មាន​សមត្ថភាព​ទាញ​យក​ ព័ត៌មាន ឬ​អំណាន RSS ថ្មី​ៗ​ពី​តំបន់​បណ្ដាញ​ផ្សេង​ៗ​ជា​ច្រើន​។ កម្មវិធី​នេះ​​អាច​​​ឲ្យ​​អ្នក​​ប្រើ​​​អាន​​​ព័ត៌មាន​​​​​​​​​​ពី​​តំបន់​​ បណ្ដាញ​​ផ្សេងៗ​​បាន​​ជា​​ភាសា​​ខ្មែរ​លើ​​​ឧបករណ៍​​​​អេដ្រយន៍​​ចាប់​​ពី​​ កំណែ ២.១ ឡើង​​ទៅ ទោះ​បី​​ឧបករណ៍​​នោះ​​មិន​​មាន​​ពុម្ព​អក្សរ​​ខ្មែរ ឬ​​មិន​​​​​គាំ​ទ្រ​​ភាសា​​ខ្មែរ​​ក៏​​ដោយ ​​និង​​ថែម​​ទាំង​​អាច​​ប្តូរ​​ភាសា​​របស់​​ចំណុច​​ប្រទាក់​នៃ​​​កម្មវិធី​​ ​​ទៅ​​ជា​​ខ្មែរ​​ក៏​​បាន​ ឬ​​ជា​​អង់គ្លេស​​ក៏​​បាន​។ កម្មវិធី​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ FeedGoal និង​​កែ​សម្រួ...
​​​​​សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមបាត់ដំបង​​។ បាត់ដំបងថ្ងៃ​ទី​២៥ ​ខែឧសភា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebook ២៩ ឧសភា ២០១៣-បាត់ដំបង៖ ​សិក្ខាកាម​ចំនួន​៧០០​នាក់​ មក​ពី​៧ខេត្ត/ក្រុង​ មាន​ដូច​ជា៖ ខេត្ត​សៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់​ចាម ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​រាជធានី​ភ្នំពេញ​បាន​ចូល​រួម​កម្មវិធី​បារខែម​បាត់ដំបង​​​​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង​ ចាប់​ពី​ថ្ងៃ​ទី​២៥-២៦ ខែ​ឧសភា ឆ្នាំ២០១៣។ កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង ក...
លោកស្រី ជឹមម៉ាណាវី មាន ប្រសាសន៍ ស្វាគមន៍ សិក្ខាកាម ក្នុង​វគ្គ​បណ្ដុះបណ្ដាល​​នៅ​​វិទ្យាស្ថាន​បើកទូលាយ ភ្នំពេញ​ថ្ងៃទី៣០ខែមករាឆ្នាំ២០១៣​ រូបភាព៖ វិទ្យាស្ថាន​បើកទូលាយវគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ ប្រើប្រាស់​យូសាហ៊ីឌី​និង​វិបផត​ថល​ស្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិទ្យា​ ស្ថាន​​​​​​បើក​ទូលាយ​ក្រោម​កិច្ច​សហការ​ពី​ក្រសួង​កិច្ចការ​នារី​ ​សម្ព័ន្ធ​ជាតិ​សង្កាត់ និង​និង​​គណៈកម្មាធិការ​នៃ​អង្គការ​មិន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា ​លុប​បំបាត់​រាល់ទម្រង់​រើស​អើង​លើ​ស្រ្តី​ភេទ​ ( NGO-CEDAW) ​កាល​ពី​​ថ្ងៃ​ទី​​៣០​ខែ​​មករា​ឆ្នាំ​២០១៣​។​ ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នោះ​មាន​សិក្ខា​កាម ​ចំនួន​១៥​នាក់​ ​​ដែល​ស...
លោកស្រី ​កែវ គៀង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​​វិទ្យា​ស្ថាន​​​បើក​ទូលាយ​​និង​ ជា​នាយិកា​អង្គការ Hiefer Cambodia ក្នុង ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នៅ​អង្គការ​​វិទ្យាស្ថាន​បើក​ទូលាយ​ភ្នំ​ពេញ​ ថ្ងៃ​ទី​៣១​ខែមករាឆ្នាំ២០១៣។ រូបភាព៖ វិទ្យាស្ថាន​បើកទូលាយវគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ ការប្រើប្រាស់​យូសាហ៊ីឌី និង​វិប​ផត​ថល​ស្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អង្គការ​វិទ្យា​ស្ថាន​​​​​​បើក ​ ទូលាយ ក្រោម​កិច្ចសហការ​ពី​ក្រសួង​កិច្ចការ​នារី​និង​ សម្ព័ន្ធ​ជាតិ​ឃុំ​សង្កាត់ និង​​គណៈកម្មាធិការ​នៃ​អង្គការ​មិន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប ​បំបាត់​រាល់ទម្រង់​រើស​អើង​លើ​ស្រ្តី​ភេទ​( NGO-CEDAW) ​កាលពី​ថ្ងៃ​ទី​​៣...
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យូសាហ៊ីឌី​ និង​វិបផត​ថល​អំពី​ស្ត្រី នៅ​វិទ្យាស្ថាន​បើក​ទូលាយ។​ ភ្នំពេញ​ថ្ងៃ​ទី​២៩​ខែ​មករាឆ្នាំ២០១៣ រូប​ភាព៖​ វិទ្យាស្ថាន​បើក​ទូលាយកាល​ពី​ថ្ងៃ​ទី​២៩ ខែ មករា ឆ្នាំ២០១៣ អង្គការ វិទ្យាស្ថាន​បើកទូលាយ​បាន បើក​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការប្រើប្រាស់​​យូសាហ៊ីឌី​ និង ​ការ​ចូល​ប្រើ​​ វិបផតថល​ អំពី​ស្ដ្រី ក្រោម​កិច្ចសហការ​ពី ​​ក្រសួង​កិច្ចការ​នារី និង​សម្ព័ន្ធ ភាព​ជាតិ​ឃុំ​ សង្កាត់ និង​​គណៈកម្មាធិការ​នៃ​អង្គការ​មិន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប ​បំបាត់​រាល់ទម្រង់​រើស​អើង​លើ​ស្រ្តី​ភេទ​( NGO-CEDAW)​។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មាន​ចំនួន ១៥ នាក់​ ដែល​អញ្ជ...
សិក្ខាកាម​ជា​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង និង​បុគ្គលិក​អង្គការ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​គម្រោង​លើក​កម្ពស់​សិទ្ធិ​ ទទួល​ព័ត៌មាន​ដើម្បី​ការ​ចូល​រួម​ដ៏​ប្រសើរ​របស់​ស្ត្រី​ ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ រូបថត​៖​ វិទ្យាស្ថាន​បើក​ទូលាយ​នៅ​សណ្ឋាគារ​សាន់វេ​ នា​ព្រឹក​ថ្ងៃ​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២​ សម្ព័ន្ធ​ភាព​ជាតិ​ឃុំ​សង្កាត់​បាន​សហការ​ជា​មួយ​អង្គការ​វិទ្យាស្ថាន​បើក​ ទូលាយ​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី​ « ​ការ​ផ្សព្វផ្សាយ​លទ្ធផល​វេទិកា​ពិភាក្សា​អំពី​ស្ត្រី​ និង​ការ​ចូល​កាន់​ព័ត៌មាន​ » ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ និង​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ពិភាក្ស...

ទំព័រ

Subscribe to ព័ត៌មាន