គម្រោង​​ហិង្សា​​យេនឌ័រ​​​​​​ប្រទេស​កម្ពុជា​​ទទួល​បានការ​ជ្រើស​រើស​​​​សម្រាប់​​រង្វាន់​មាន​ការ​គាំ​ទ្រ​ពី​​​អង្គការសហប្រជាជាតិ

 
គណៈកម្មការ​វិនិច្ឆ័យជាន់​ខ្ពស់​នៃរង្វាន់​ថ្នាក់​កំពូល​ពិភពលោក​​(​ World Summit Award )​ ពិនិត្យ​ពិច័យ​​ទៅ​លើ​តំបន់បណ្ដាញ​​​មាន​មាតិកា​អេឡិចត្រូនិក និង​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ជិត​៥០០​ គម្រោង​ដែល​ល្អ​ជាង​គេ​​ នៅ​លើ​ពិភពលោក​ ​ចាប់​ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣១ ខែ​ សីហា ។ គម្រោង​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​ រើស​ឲ្យ​ចូល​រួម​​ក្នុង​ចំណោម​គម្រោង​ទាំងនេះ ។ ភ្នំពេញ/Salzburg, ថ្ងៃ​ទី ៦ ខែ​​សីហា ឆ្នាំ ២០១៣ គម្រោង​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ ជ្រើសរើស​​ ដោយ​គណៈកម្មការ​វិន្និឆ័យ​អន្តរជាតិ​​ដែល​មាន​​ឯកទេស​ផ្នែក ICT ដាក់​បញ្ចូល​ឲ្យ​​ចូលរួមក្នុង​​​ដំណាក់កាល​​​បន្ទាប់​​នៃ រង្វាន់​ថ្នាក់​កំពូល​ពិភពលោក​​​ World Summit Award (WSA) ឆ្នាំ ២០១៣ នៅ​ក្នុង​​ប្រភេទ​ ការ​ផ្ដល់​ភាព​អង់​អាច&ការ​រួម​បញ្ចូល-អេឡិចត្រូនិក (e-Inclustion & Empowerment ) ។ គម្រោង​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​​ ផលិតផល និង​កម្មវិធី​កុំព្យូទ័រ​ដែល​មាន​មាតិកា​អេឡិចត្រូនិក​ដ៏​លេចធ្លោ​ជិត ៥០០ គម្រោង​មក​ពី​ ១៦៨ ប្រទេស​​នៅ​​មុខ​គណៈកម្មការ​វិនិច្ឆ័យ​​​ជាន់​ខ្ពស់​នៃ​ រង្វាន់​ថ្នាក់​កំពូល​ពិភពលោក (WSA) ចាប់​ពី​ថ្ងៃ​ទី ២៩ ដល់ ៣១ ខែ​សីហា នៅ​​ទីក្រុង​ Tallinn​ នៃ​ប្រទេស​ Estonia។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​ដំណើរការ​គម្រោង​មួយ​​​​​សំដៅ​លុប​បំបាត់​​ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​តាមរយៈ​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) និង​​​កម្មវិធី​​ផែនទី Ushahidi ។ គម្រោង​នេះ​បាន​ផ្ដល់​​​​នូវ​​ចំណេះដឹង និង​កម្មវិធី​កុំព្យូទ័រ​ដល់​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​ និង​អ្នក​ដែល​ពាក់ព័ន្ធ​​សំខាន់ៗ​ ដែល​​ពួកគេ​ត្រូវការ​ជា​ចាំបាច់​ ក្នុង​ការ​តាមដាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​​​​​អំពី​អំពើ​ហិង្សាទាក់​ទង​ នឹង​​យេនឌ័រ​ដែល​កើត​មាន​ឡើង​​​​ តាម​មធ្យោបាយ​ដែល​​អាច​​មើល​ឃើញ​ជា​​សាធារណៈ​​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់ដឹង និង​​អាច​​ធ្វើ​ការ​ទង់​ស្កាត់​ជា​បន្ទាន់​ចំពោះ​បញ្ហា​នេះ។ ទិន្នន័យ​សំខាន់ៗ​ទាក់ទង​នឹង​​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ព័ត៌មាន​នៅ​ក្នុង​កុំព្យូទ័រ​​​​​ អំឡុង​ពេល​​ដំណើរការ​​នៃ​គម្រោង​។ គម្រោង​នេះ​បាន​ផ្ដល់​ភាព​ច្បាស់លាស់​​​​ ថា នៅ​ពេល​ដែល​អំពើ​ហិង្សា​លើ​ស្ត្រី​​ គឺ​ជា​បញ្ហា​​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នោះ​វា​ជា​បញ្ហាមួយ​ដែល​​​អាច​ដោះស្រាយ​បាន។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) នឹង​ក្លាយ​ជា​មធ្យោបាយ​សំខាន់​មួយ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សាទាក់​ទង​នឹង ​​យេនឌ័រ​នៅ​កម្ពុជា ពីព្រោះ​​វា​អាច​​ជួយ​បង្កើន​​កម្រិត​នៃ​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​​ បញ្ហា​ដែល​ទាក់ទង​​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​អាច​ផ្ដល់​ឱកាស​​​ផ្សព្វផ្សាយ​ និង​ផ្ដល់​ចំណេះដឹង​​​​ដល់​សាធារណៈ​ជន​ តាមរយៈ​វិធីសាស្ត្រ​​ប្រាស្រ័យ​ទាក់ទង​​ដោយ​បើក​ទូលាយ​ និង​​តម្លាភាព​ ដែល​ជា​មធ្យោបាយ​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិង្សា​​នេះ​​នៅ​ពេល​ខាង​មុខ ​។ គម្រោង​នេះ មាន​សារៈសំខាន់​​សម្រាប់​កាត់​បន្ថយ​ករណី​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ​ដែល​ កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ព័ត៌មាន និង​សារ​គមនាគមន៍ (ឬ​ប្រព័ន្ធ​​កម្មវិធី​កុំព្យូទ័រ Ushahidi) ដោយ​ហេតុ​ថា៖ Ushahidi ជា​កម្មវិធី​ដែល​មាន​សក្ដានុពល​​ក្នុង​ការ​ផ្ដល់​​ផលប្រយោជន៍​ដល់​អ្នក​ប្រើ ​យ៉ាង​ច្រើន​​ ដោយ​សា​ ​​Ushahidi ​​​ត្រូវ​បាន​​​បង្កើត​​ឡើង ​​​ជា​​​មធ្យោបាយ​សាមញ្ញ​ និង​ជា​ភាសា​ជាតិ (ខ្មែរ) ដូច្នេះ​វា​មិន​ទាមទារ​ឲ្យ​អ្នក​ប្រើ​មាន​​ចំណេះដឹង​ភាសា​បរទេស​ណា​មួយ​​ ក្នុង​ការ​មើល និង​ប្រើប្រាស់​វា​​​នោះ​ទេ។ តំបន់បណ្ដាញ​នេះ​មាន​ការ​ពន្យល់​​​ពាក្យ​របស់​​ខ្លួន​ និង​​​​​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ដល់​អ្នក​ប្រ​ប្រាស់​។ Ushahidi គឺ​ជា​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដំបូង​មួយ​ដែល​​អាច​ឲ្យ​អ្នក​ប្រើ​​ មិន​ត្រឹមតែ​អាច​មើល​បាន​ទេ ប៉ុន្តែ​ថែមទាំង​អាច​រាយការណ៍​ពី​ករណី​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​​ដែល ​កើត​មាន​​ឡើង​នៅ​កម្ពុជា​បាន​ផង​ដែរ។ ការ​បង្ហាញ​​តាមរយៈ​ផែនទី​អំពី​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ អាច​ឲ្យ​អ្នក​ប្រើ​​​​​ឃើញ​ពី​​រូបភាព​រួម​​នៃ​ការ​កើត​មាន​ឡើង​នៃ​អំពើ​ ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​​ក្នុង​អំឡុង​ពេល​​ជាក់លាក់​ណា​មួយ។ តំបន់បណ្ដាញ​នេះ​ផ្ដល់​ឲ្យ​ជន​រងគ្រោះ​​ដោយ​សារ​អំពើ​ហិង្សា​ទាក់​ទង​នឹង​ យេនឌ័រ និង​​អ្នក​ដែល​ធ្វើ​ការ​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់​ទង​នឹង​ យេនឌ័រ ​នូវ​ ​ច្បាប់ បទបញ្ញត្តិ និង​គោលនយោបាយ​​នានា​ដែល​ឆ្លើយតប​ទៅ​នឹង​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ ​និង​សេវាកម្ម​ដែល​មាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ជនរងគ្រោះ​អាច​ដឹង​​ពី​​​កន្លែង​ដែល​អាច​​រក​គេ​​ឲ្យ​ជួយ​បាន។ នេះ​គឺ​ជា​​គម្រោង​តែ​មួយ​គត់ និង​ជា​​​​គម្រោង​ដែល​មាន​មាតិកា​អេឡិចត្រូនិក​​ មាន​លក្ខណៈ​ពិសេស​ ដែល​ហាក់បីដូចជា​មិន​មាន​​ស្ថាប័ន​ផ្សេង​ណា​មួយ​ធ្វើ​កិច្ចការ​ងារ​​ដូចគ្នា ​នេះ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​ទេ។ វា​ត្រូវ​បាន​រំពឹង​​យ៉ាង​មុតមាំ​​​ថា​នឹង​ទទួល​បាន​ជ័យជំនះ​ក្នុង​ចំណោម​​ អ្នក​ទទួល​រង្វាន់​​​​​សម្រាប់​គម្រោង​ដែល​មាន​មាតិកា​អេឡិចត្រូនិក​​ល្អ​​ បំផុត​​ផ្សេង​​ៗ​ទៀត​នៃ​ WSA 2013 ។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ប្រកួតប្រជែង​​​ជា​លក្ខណៈ​អន្តរជាតិ​ គណៈកម្មការ​​​​វិនិច្ឆ័យ​មាតិកា​តាមរយៈ​​​អ៊ីនធឺណិត​ ពេល​នេះ​នឹង​ធ្វើ​ការ​វាយតម្លៃ​​​​​ទៅ​លើ​គម្រោង​នីមួយៗ រួច​នឹង​ធ្វើ​​បញ្ជី​ឈ្មោះ​​គម្រោង​ចន្លោះ​ពី ១៥ ទៅ ២០ គម្រោង​​​​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​​ប្រភេទ​នីមួយៗ ទាំង​ប្រាំបី​ប្រភេទ​។ បន្ទាប់​​ពី​នេះ​ នៅ​ក្នុង​ដំណើរការ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នៅ​ចុង​ខែ​សីហា​ គណៈកម្មការ​វិនិច្ឆ័យ​ជាន់​ខ្ពស់​នៃរង្វាន់​ថ្នាក់​កំពូល​ពិភពលោក WSA រួម​​មាន​អ្នក​​ឯកទេស​អន្តរជាតិ​ដ៏​មាន​​កេរ្តិ៍​ឈ្មោះ​ ផ្នែក ICT និង​​​ថ្នាក់​​ដឹកនាំ​ឧស្សាហកម្ម នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Tallinn/Estonia ដើម្បី​ធ្វើ​ការ​វាយតម្លៃ​​ការ​ដាក់​ស្នើ​​​ពី​​អ្នក​ចាត់តាំង​​ដែល​នៅ​​សល់ ​ និង​​ធ្វើការ​ជ្រើសរើស​ផលិតផល​ដែល​ល្អ​​បំផុត​ចំនួន ៤០ ។​ សមាជិក​គណៈកម្មការ​វិនិឆ័យ​នៃ​គណៈកម្មការ​វិនិឆ័យជាន់​ខ្ពស់​​គឺ​​មក​ពី​ គ្រប់​ទ្វីប​ទាំងអស់​ និង​មាន​​ប្រវត្តិ​ការងារ​ក្នុង​​វិស័យ​ឧស្សាហកម្មដែល​មាន​លក្ខណៈ​ផ្ដួច​ ផ្ដើម​ខ្ពស់​ វិស័យ​ទូរគមនាគមន៍ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ សារព័ត៌មាន​ និង​ស្រាវជ្រាវ ក៏ដូចជាអ្នក​ដែល​មាន​​​បទពិសោធន៍​ក្នុង​ការ​បង្រៀន​។ គណៈកម្មការ​​វិនិច្ឆ័យ​នឹង​​ត្រូវ​បាន​​ទទួល​ដោយ​ដៃគូ​ថ្នាក់​ជាតិ​ ដូចជា​  Estonian ICT Cluster ។ ជា​ចុង​បញ្ចប់ កម្មវិធី​ដែល​មាន​មាតិកា​អេឡិចត្រូនិក​ល្អ​បំផុត​លើ​ពិភពលោក​ចំនួន ៤០ (ផលិតផល​ចំនួន ៥ នៅ​ក្នុង​ប្រភេទ​ WSA នីមួយៗ) នឹង​ត្រូវ​បាន​ជ្រើសរើស​​ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​របស់​ពួកគេ​នៅ​ ចំពោះ​មុខ​អ្នក​ទស្សនា​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា​ ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​​តុលា។ ប្រភេទ​នៃ World Summit Award (WSA) មាន​ដូចជា៖ ទិន្នន័៏យ​បើក​ទូលាយ & រដ្ឋាភិបាល-អេឡិចត្រូនិក (e-Government & Open Date) បរិស្ថាន & សុខភាព-អេឡិចត្រូនិក (e-Health & Environment) វិទ្យាសាស្ត្រ & ការ​សិក្សា-អេឡិចត្រូនិក (e-Learning & Science) ហ្គេម & ការ​កំសាន្ត-អេឡិចត្រូនិក (e-Entertainment & Games) ទេសចរន៍ & វប្បធម៌-អេឡិចត្រូនិក (e-Culture & Tourism) សារព័ត៌មាន & ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​-អេឡិចត្រូនិក (e-Media & Journalism) ពាណិជ្ជកម្ម & ធុរកិច្ច-អេឡិចត្រូនិក (e-Business & Commerce) ការ​ផ្ដល់​ភាព​អង់​អាច​&ការ​រួម​បញ្ចូល- អេឡិចត្រូនិក e-Inclusion & Empowerment គម្រោង​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​​នៅ​ក្នុង​ប្រភេទ​នៃ​ការ​ផ្ដល់​ភាព​អង់​អាច​ &ការ​រួម​បញ្ចូល- អេឡិចត្រូនិក​( e-Inclusion & Empowerment)​។​ សន្និបាត​ពិភព​លោក WSA ឆ្នាំ ២០១៣ នៅ​​ប្រទេស ស្រីលង្កា បន្ទាប់​ពី​ការ​ជ្រើសរើស​នៅ​ក្នុង​ទីក្រុង Estonia អ្នក​ឈ្នះ​ WSA ចំនួន ៤០ នឹង​​មាន​ឱកាស​ធ្វើ​បទ​បង្ហាញ​ផលិតផល​របស់​ពួកគេ​​នៅ​ឯ​សន្និបាត​ពិភពលោក​ WSA នៅ​ក្នុង​ប្រទេស​ស្រីលង្កា​នា​ថ្ងៃ​ទី ២៣ តុលា ដល់​ថ្ងៃ​ទី ២៥ តុលា​។​ ព្រឹត្តិការ​នេះ​នឹង​ផ្ដល់​​ទម្រង់​កម្មវិធី​សម្រាប់​​អ្នក​ជំនាញ​​ជាន់​ ខ្ពស់​ ថ្នាក់​ដឹកនាំ​​ផ្នែក​ឧស្សាហកម្ម​ និង​តំណាង​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​​ពី​ការ​ច្នៃប្រឌិត​ថ្មីៗអំពី​មាតិកា​ចលត​។​ នៅ​ឯ​ព្រឹត្តិការ​នោះ​ ជា​ថ្មី​ម្ដង​ទៀត​ ​គណៈកម្មការ​​វិនិច្ឆ័យបន្ទាន់​មួយ​​នឹង​ធ្វើ​ការ​វាយតម្លៃ​ផលិតផល​ដើម្បី​ ជ្រើសរើស​អ្នក​ឈ្នះ​​ផ្ដាច់​ព្រាត់​​ចំនួន​ប្រាំបី៖ The WSA Global Champions 2013​ ។​ "ជាមួយ​អ្នក​ឈ្នះ​​ពី World Summit Award ក្នុង​​​មាតិកា​អេឡិចត្រូនិក​ កូឡុំបូ​នឹង​​​​ទទួល​រៀបចំ​ប្រជុំ​ផលិតករ​​ឌីជីថល អ្នក​​​រចនា​​អន្តរកម្ម ​និង​អ្នក​អភិវឌ្ឍ​មាតិកា​ល្អ​​បំផុត​ ​មក​ពី​ជុំវិញ​ពិភពលោក​។ ​ពួកគេ​នឹង​ធ្វើ​ការ​បង្ហាញ​​បកស្រាយ​អំពី​ភាព​សម្បូរណ៍​បែប និង​​ភាព​ផ្សេង​គ្នា​នៃ​ការ​គ្រប់គ្រង​ឧស្សាហកម្ម​មាតិកា។ ជាមួយ​នឹង​​ Estonia​ ជាប្រទេស ​​ដែល​ការ​​​ចូល​ប្រើប្រាស់​​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ គឺ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ នោះ​យើង​​រីករាយ​ដែល​​​បាន​​រក​ឃើញ​ទីកន្លែង​ប្រសើរ​បំផុត​នេះ​សម្រាប់​​ គណៈកម្មការ​វិនិច្ឆ័យ​ជាន់​ខ្ពស់។" (Peter A. Bruck, ប្រធាន​នៃ the World Summit Award)    អំពី រង្វាន់​ថ្នាក់​កំពូល​ពិភពលោក ​​​ (World Summit Award) រង្វាន់​ថ្នាក់​កំពូល​ពិភពលោក ​(The World Summit Award-​WSA) គឺជា​គម្រោង​ផ្ដួចផ្ដើមតាម​ដាន​ជា​សកល​​​នៃ​​កិច្ចប្រជុំ​កំពូល​ពិភពលោក​​ សហប្រជាជាតិ​ស្ដីពី​សង្គម​ព័ត៌មាន (Unite Nations World Summit on Information Society-​WSIS) ត្រូវ​បាន​រៀបចំ​ឡើង​ដោយ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​​​ប្រព័ន្ធ​ភ្សព្វ​ផ្សាយ​​​ថ្មី (International Center for New Media (ICNM)) នៅ Salzburg ប្រទេស​អូទ្រីស។ វា​ជា​ដៃគូ​របស់​​អង្គការ​​ និង​ភ្នាក់ងារ​ អង្គការ​សហប្រជាជាតិ សំខាន់ៗ​ នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ​នៃ​ UN Geneva Agenda និង​ផែនការ​សកម្មភាព​ Tunis ​ព្រមទាំង​ធ្វើ​ការ​ជ្រើសរើស​ និង​​លើក​កម្ពស់​កម្មវិធី​ ICT​ បែប​ច្នៃប្រឌិត​ថ្មីៗ និង​មាតិកា​អេឡិចត្រូនិក​ល្អ​បំផុត​​នៅ​លើ​ពិភព​លោក ​ ដែល​មក​ដល់​ពេល​នេះ​ មាន​ប្រទេស​ជាង​ ១៦០​ មាន​​ការ​ពាក់ព័ន្ធ​យ៉ាង​សកម្ម​។​ តាមរយៈ​ការ​ជ្រើសរើស​ជាមុន​​នៅ​ថ្នាក់​ជាតិ និង​​ការ​ប្រកួត​រួមគ្នា​ជាមួយ​ដំណើរការ​គណៈកម្មការ​វិនិច្ឆ័យ​ថ្នាក់​ ពិភពលោក​ WSA​ ធ្វើ​ការ​បង្ហាញ​​បកស្រាយ​​ពី​ការ​ច្នៃប្រឌិត​ដ៏​សម្បូរ​បែប​ និង​ផ្សេងៗ​គ្នា​​​អំពី​ការ​ប្រើប្រាស់​ ICT​ នៃ​ប្រទេស​និមួយ​ៗ​។​ WSA គឺ​ជា​មជ្ឈមណ្ឌល​សកល​មួយ​សម្រាប់​មនុស្ស​គ្រប់រូប​ ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សារសំខាន់​នៃ​មាតិកា​ក្នុង​ប្រទេស​​ដើម្បី​ធ្វើ​​ឲ្យ​ សង្គម​ព័ត៌មាន​​បច្ចុប្បន្ន​កាន់តែ​មាន​ភាព​ទូលំទូលាយ​និង​បើក​ចំហរ​។ សូម​ចូល​មើល​នៅ​លើ www.wsis-award.org, facebook.com/WorldSummitAward និង twitter.com/WSAoffice ទំនាក់ទំនង​ព័ត៌មាន​អំពី​គម្រោង​អំពើ​ហិង្សាទាក់​ទង​នឹង​​យេនឌ័រ៖ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ manavy.2011@gmail.com ០០855 12 964 286 ទំនាក់ទំនង​ព័ត៌មាន World Summit Award ៖   Christoph Seemann Press and Communications Manager World Summit Awards (WSA, WSA-mobile) seemann@icnm.net 0043-660-630408-4
 
អ្នក​អាច​ទាញយក​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ជា​ឯកសារ PDF នៅ​ទីនេះ
 
Source of information : World Summit Award ប្រែ​សំ​រួល​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។
 
 
 

កម្ពុជា