SPICE

ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃ​ទី ០៦ ខែ មករា ឆ្នាំ​២០១៤ - «កម្មវិធី​ស្ថាបនា​ភាពជា​ដៃ​គូ​ដើម្បី​បរិយាកាស​ទំនាក់ទំនង​បែប​ច្នៃ​ប្រឌិត» (SPICE) ដែល​ជា​គម្រោង​មួយ​ផ្ដល់​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ត្រូវ​បាន​​​ជាប់​រង្វាន់​ក្នុង​ការប្រកួត​ «រង្វាន់​​ប្រើ​ទូរស័ព្ទ​ចល័ត​ជា​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​​ក្នុង​តំបន់​អាស៊ី» នៅ​ក្នុង​កម្មវិធី​វេទិកា​ប្រើ​ទូរស័ព្ទ​​ជា​ដំណោះ​ស្រាយ​ដែល​​​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាល​ទី​ថ្ងៃ​ទី ៦ ខែ មករា​ ឆ្នាំ២០១៤។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​​អនុវត្ត​កម្មវិធី​ SPI...
ដូចដែល​បាន​សន្យា​ថា​នឹង​បន្ត​ការ​គាំទ្រ​​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) កម្មវិធី​Spice របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ កំពុង​​បន្ត​ពង្រីក​ កម្មវិធី​BarCamp ដែល​បាន​នាំ​មនុស្ស​​ចាប់ អារម្មណ៍ ទៅលើ​​ផ្នែក​បច្ចេកវិទ្យា​, ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អាជីវកម្ម​ដើម្បី​ចែករំលែក ​និង​រៀន​ពី​គ្នា​ទៅវិញទៅមក​។ កម្មវិធី​ Barcamp​លើក​ទី​បួន​ ត្រូវ​បាន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ចុង ​សប្ដាហ៍​នេះ ចាប់​ទី ១៩ - ២០ ខែ តុលា ឆ្នាំ២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​។ ក្រុម​ការងារ កម្មវិធី​SPICE ក៏​នឹង​រៀបចំ​វគ្គ​មួយ​ចំនួន​នៅ​ក្ន...
ភ្នំពេញ ១០ ខែ តុលា ឆ្នាំ២០១៣៖ ឥឡូវ​​នេះ​​មាន​កម្មវិធី​ថ្មី​ចំនួន​បួន​ដែល​អាច​ទាញ​យក​​មក​ប្រើប្រាស់​ដោយ ​សេរី​ក្នុង​ទូរស័ព្ទ​ដៃ​​ តាមរយៈ​កម្មវិធី​ Google Play Store។ កម្មវិធី​ទាំងនេះ​អនុញ្ញាត​ឱ្យ​វាយ​ និង​អាន​ជា​ភាសាខ្មែរ​ អាច​ផ្ញើ​ និង​ទទួល​សារ​ជា​ភាសាខ្មែរ​បាន​​ ស្វែង​រក​ការ​ពន្យល់​ជា​ភាសាខ្មែរ តាមរយៈ​កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ) និង​ការ​អាន​ព័ត៌មាន​ជា​ភាសា​ខ្មែរ តាមរយៈ​កម្មវិធី​អំណាន​​RSS Feed។ កម្មវិធី​ទាំង​អស់​នេះ ត្រូវ​បាន​អភិវឌ្ឍន៍ ដោយ កម្មវិធី​​SPICE ​​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ដែល​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិ...
ក្ដារចុចចាមនេះគឺ ​បង្កើត​​ឡើង​ក្នុងគោល​បំណង​ចូលរួម​ជំរុញ​ឱ្យ​នៅ​តែ​មាន​ធរមាន​​របស់​​ភាសា​ ចាម្ប៍​និង​ការ​ប្រើប្រាស់​អក្សរ​ចាម្ប៍​ដែល​កំពុង​រង​គ្រោះ​ស្ទើរ​តែ​ បាត់បង់​ពី​​ក្នុង​ចំណោម​សហគមន៍​ចាម្ប៍​និង​សហគមន៍​ពាក់ព័ន្ធ​។ តាមរយៈ​ក្ដារចុច​នេះ ក្រុម​ការងារ​យើង​រំពឹង​ថា​ការ​ប្រើប្រាស់​ភាសា​ចាម្ប៍​ និង អក្សរចាម្ប៍​នឹង​​មាន​​ការ​រីកចម្រើន​​និង​សំបូរ​បែប​បន្ថែម​លើ​ការ​ ប្រើប្រាស់​ភាសា​ឬ​អក្សរ​ជាតិ​ដែល​​​ចាម្ប៍​​កំពុង​​រស់នៅ​។   ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​បង្កើត​កម្មវិធី​ក្ដារចុច​​ក្នុង​ការ​សរសេរអក្សរចាម្ប៏​ ។ កម្មវិធី​ ក្ដារចុចនេះ​អាច​ទាញ​យក​ពី​កម្មវិធ...
សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមកំពង់ចាម។ កំពង់ចាម​ថ្ងៃ​ទី​២៣៤ ​ខែសីហា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp​ KampongCham Page Facebook ថ្ងៃ​ទី​១២ កញ្ញា​ ២០១៣ កំពង់ចាម​៖​​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្មវិធី​បារខែម​កំពង់​ចាម​បាន​​រៀប​ចំ​ឡើង​នៅ​ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ខេត្ត​កំពង់ចាម ចាប់​ពី​​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា ឆ្នាំ២០១៣ ហើយ​ក៏​ជា​លើក​ទី​៣​​ដែល​កម្មវិធី​បារខែម​បាន​រៀប​ចំឡើង​ក្នុង​ឆ្នាំ២០១៣។   កម្មវិធី​នេះ​​បាន​ផ្ដល់​ឱកាស​​ឲ្យអ្នក​ចូលរួម​ចំនួន​សរុប​ ៦៥០​នាក់​​​ដែល​ជា ​យុវជន ​​សហគ្រិន អ្នកជំនួញ អ្នក​វិនិយោគ អ្នកច្នៃប្រឌិត និង​បុគ្គលិក​អង្គការ​សង្គម​...
កម្មវិធី​អំណាន RSS 1.0.3 ជា​កម្មវិធី​ដំណើរ​ការ​លើ​ឧបករណ៍​អេនដ្រយន៍​ដែល​មាន​សមត្ថភាព​ទាញ​យក​ ព័ត៌មាន ឬ​អំណាន RSS ថ្មី​ៗ​ពី​តំបន់​បណ្ដាញ​ផ្សេង​ៗ​ជា​ច្រើន​។ កម្មវិធី​នេះ​​អាច​​​ឲ្យ​​អ្នក​​ប្រើ​​​អាន​​​ព័ត៌មាន​​​​​​​​​​ពី​​តំបន់​​ បណ្ដាញ​​ផ្សេងៗ​​បាន​​ជា​​ភាសា​​ខ្មែរ​លើ​​​ឧបករណ៍​​​​អេដ្រយន៍​​ចាប់​​ពី​​ កំណែ ២.១ ឡើង​​ទៅ ទោះ​បី​​ឧបករណ៍​​នោះ​​មិន​​មាន​​ពុម្ព​អក្សរ​​ខ្មែរ ឬ​​មិន​​​​​គាំ​ទ្រ​​ភាសា​​ខ្មែរ​​ក៏​​ដោយ ​​និង​​ថែម​​ទាំង​​អាច​​ប្តូរ​​ភាសា​​របស់​​ចំណុច​​ប្រទាក់​នៃ​​​កម្មវិធី​​ ​​ទៅ​​ជា​​ខ្មែរ​​ក៏​​បាន​ ឬ​​ជា​​អង់គ្លេស​​ក៏​​បាន​។ កម្មវិធី​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ FeedGoal និង​​កែ​សម្រួ...
វចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​ កំណែ ១.១ អាច​​អនុញ្ញាត​ឱ្យ​អ្នក​​រក​មើល​ពាក្យ ​និង​​និយមន័យ​ពាក្យ​ខ្មែរ​ណា​មួយ​​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​ក្ដារ​ចុច​ យូនីកូដ​ខ្មែរ។ វចនានុក្រមនេះ ដំណើរការ​ក្នុង​ប្រព័ន្ធ​ Android ចាប់​ពី​កំណែ ២.១ ដល់​កំណែ​ចុងក្រោយ​បំផុត។ និយម​ន័យ​​​នៃ​ពាក្យ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​ អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​​ពង្រីក​ឬ​បង្រួម​​​​ទំហំ​​ពុម្ព​អក្សរ​បាន​តាម​​ តម្រូវការ ហើយ​លោក​អ្នក​អាច​រក​និយមន័យ​​នៃ​ពាក្យ​ខ្មែរ​ណា​មួយ​ចេញ​ពី​ពាក្យ​​មួយ​ ផ្សេង​ទៀត​នៅ​ក្នុង​អត្ថន័យ​របស់​ពាក្យ​ណាមួយ។ លក្ខណៈ​ទាំង​នេះ​​គាំទ្រ​គ្រប់​កំណែ​​ Android ទាំងអស់​ លើក​លែង​តែ​​កំណែ ២.១ និង ៣.០ ។ លើស​ពី​...
​​​​​សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមបាត់ដំបង​​។ បាត់ដំបងថ្ងៃ​ទី​២៥ ​ខែឧសភា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebook ២៩ ឧសភា ២០១៣-បាត់ដំបង៖ ​សិក្ខាកាម​ចំនួន​៧០០​នាក់​ មក​ពី​៧ខេត្ត/ក្រុង​ មាន​ដូច​ជា៖ ខេត្ត​សៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់​ចាម ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​រាជធានី​ភ្នំពេញ​បាន​ចូល​រួម​កម្មវិធី​បារខែម​បាត់ដំបង​​​​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង​ ចាប់​ពី​ថ្ងៃ​ទី​២៥-២៦ ខែ​ឧសភា ឆ្នាំ២០១៣។ កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង ក...
១២ មីនា ២០១៣ - ពេលវេលា៖ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ ម៉ោង​ ៨:៣០ - ១០:៣០ ព្រឹក​​ បន្ទាប់​ពី​បាន​​ធ្វើការ​​មួយ​រយៈ​ដើម្បី​ជួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ក្នុង​ការ​អភិវឌ្ឍន៍​សេវា​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ២០១៣​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ធ្វើ​ការ​ឧបត្ថម្ភ​ថវិកា​ដល់​កម្មវិធី​ ​ស្ថាបនា​ភាព​ជា​ដៃ​គូ ដើម្បី​បរិយាកាស​ទំនាក់ទំនង បែប​ច្នៃប្រឌិត ​(SPICE)បាន ​ធ្វើ​ការ​គ្រាំ​ទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ដើម្បី​រៀបចំ​សម្ពោធ​សេវា​ព័ត៌មាន​ជា​​សំឡេង​លើក​ដំបូង​ដែល​...
​​​​​សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែម​អង្គរ​។ សៀមរាប​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebookសៀមរាប៖ ការ​ពី​ថ្ងៃ​ទី​២៣ ២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣ កម្មវិធី​បារខែម​អង្គរ​បាន​​​សហការ​ជា​មួយ​សាកលវិទ្យាល័យ​South East Asia ​និង​ដៃ​គូ​សហគមន៍​ មាន​ដូច​ជា​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ(OI) សមាគម ​យុវជន​ខ្មែរ(KYA)​ និង​អង្គការ​ក្រុម​ព្រឹក្សា​យុវជន​កម្ពុជា​​(YCC) ​បានរៀបចំ​កម្មវិធី​ពិព័រណ៍ ​​ចែក​រំលែក​ចំណេះ​ដឹង​លើ​ផ្នែក​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា(ICT) ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​...

ទំព័រ

Subscribe to SPICE