​​កម្មវិធី​​​ចំនួន​បួន​ថ្មី​ជា​ភាសា​​ខ្មែរ​​អាច​ដំណើរការ​លើ​​​ប្រព័ន្ធ​ប្រតិបត្តិការ​​Android

ភ្នំពេញ ១០ ខែ តុលា ឆ្នាំ២០១៣៖ ឥឡូវ​​នេះ​​មាន​កម្មវិធី​ថ្មី​ចំនួន​បួន​ដែល​អាច​ទាញ​យក​​មក​ប្រើប្រាស់​ដោយ ​សេរី​ក្នុង​ទូរស័ព្ទ​ដៃ​​ តាមរយៈ​កម្មវិធី​ Google Play Store។ កម្មវិធី​ទាំងនេះ​អនុញ្ញាត​ឱ្យ​វាយ​ និង​អាន​ជា​ភាសាខ្មែរ​ អាច​ផ្ញើ​ និង​ទទួល​សារ​ជា​ភាសាខ្មែរ​បាន​​ ស្វែង​រក​ការ​ពន្យល់​ជា​ភាសាខ្មែរ តាមរយៈ​កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ) និង​ការ​អាន​ព័ត៌មាន​ជា​ភាសា​ខ្មែរ តាមរយៈ​កម្មវិធី​អំណាន​​RSS Feed។ កម្មវិធី​ទាំង​អស់​នេះ ត្រូវ​បាន​អភិវឌ្ឍន៍ ដោយ កម្មវិធី​​SPICE ​​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ដែល​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)។ 
 
កម្មវិធី​ទាំង​អស់​នេះ​ក៏​អាច​ប្រើប្រាស់​ជា​មួយ​កម្មវិធី​អ៊ីនធឺណិតFirefox សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​​Android ហើយ​ដែល​អាច​អាន​ជា​ភាសាខ្មែរ​បាន​ លុះត្រាតែ​ទាញ​យក​កម្មវិធី​មក​ដំឡើង​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​។
 
កម្មវិធី​ទាំង​នេះ​អាច​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចាប់​ពី​កំណែ​ ២.០​ឡើង​ទៅ​។ កម្មវិធី​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​សារ​តែ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​ ទំនើប​មាន​​ពុម្ព​អក្សរ​ខ្មែរ​​ស្រាប់​។
 
កម្មវិធី​ជា​ភាសា​ខ្មែរ​ដែល​យើង​បាន​អភិវឌ្ឍន៍​មាន​ដូច​ជា​៖
 
* ក្តា​រ​ចុច​ភាសា​ខ្មែរ​ស្តង់ដារ (៧៨,000 ទាញ​យក​) https://play.google.com/store/apps/details?id=open.org.kh
 
* សារ​ជា​ភាសា​ខ្មែរ​ (២៦,000 ទាញ​យក​) https://play.google.com/store/apps/details?id=org.open.securesms
 
*​ កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត (១២,៥00 ទាញ​យក​) https://play.google.com/store/apps/details?id=chounNathDict.open.org.kh
 
*​ កម្មវិធី​អំណាន​​RSS Feed (៥,000 ទាញ​យក​) https://play.google.com/store/apps/details?id=khmer.omnanrss
 
*​ អ្នក​ក៏​អាច​ទាញ​យក​កម្ម​វិធី​អ៊ិនធឺណិត Firefox មាន​ពី​ទីនេះ​: https://play.google.com/store/apps/
 
* នៅ​ពេល​ដែល​អ្នក​ដំឡើងកម្ម​វិធី​អ៊ិនធឺណិត​ Firefox មាន​អ្នក​គួរ​តែ​ដំឡើង addon របស់ Firefox ដែល​ហៅ​ថា "កញ្ចប់​ពុម្ព​អក្សរ​ខ្មែរ​"៖
 
https://addons.mozilla.org/en-us/android/addon/khmer-fonts-package/
 
* សម្រាប់​ព​ត៌​មាន​បន្ថែម​ស្តី​អំពី​​របៀប​ប្រើ​កម្មវិធី​ទាំង​នេះ​គឺ​អាច​រក ​បាន​នៅ​ក្នុង​គេហទំព័រ​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​៖ http://www.open.org.kh/en/spice/downloads
 
 
 

កម្ពុជា

Category: