ព័ត៌មាន

កម្មវិធី​ស្ថាបនា​ភាព​ជា​ដៃ​គូ ដើម្បី​បរិយាកាស​ទំនាក់ទំនង បែប​ច្នៃប្រឌិត(SPICE) ដែល​ផ្ដល់​ថវិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អនុវត្ត​កម្មវិធី​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​មាន​​សេចក្ដីសោមនស្ស​រីករាយ​ដោយ​បាន​ក្លាយ​ជា​អ្នក​​គាំទ្រ​ដ៏​សំខាន់​​មួយ​លើ​កម្មវិធី​បារខេម​(BarCamp)​ ក្នុង​​រយៈពេល​ពីរ​ឆ្នាំ ។ យើង​​មាន​មោនភាព​ដោយ​បាន​នាំ​USAID មក​ធ្វើ​​ជា​ដៃ​គូរ​ដ៏​​សំខាន់​​មួយ​​សម្រាប់​​ព្រឹត្តិការ​ទាំងនេះ និង​មក​ធ្វើ​ការឧបត្ថម្ភ​​ដល់​អ្នក​ចូលរួម​ដែល​​​មក​ពី​បណ្ដា​ខេត្ត​​ ក្រុង​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​បារខេម​(BarCamp)នេះ។ ចា...
សម្ព័ន្ធ​ភាព​​ជាតិ​ឃុំ/សង្កាត់​ និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​​​រៀបចំ​វេទិកា​​ពិភាក្សា​កន្លះ​ ថ្ងៃ​ នៅ​ថ្ងៃ​ទី​ ២១ ​វិច្ឆិកា​ ឆ្នាំ​ ២០១២​ លើ​ប្រធាន​បទ​ស្ដីពី​ "យុវជន និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៣"​។ វេទិកា​នេះ​រៀបចំ​នៅ​សាល​ប្រជុំ​របស់​វិទ្យាស្ថាន​បើក​ទូលាយ​ក្រោម​ការ​ ឧបត្ថម្ភ​ថវិកា​ពី​កម្មវិធី​ The Swedish Program for ICT in Developing Regions (SPIDER)​ នៃ​ប្រទេស​ស៊ុយអែត​ ។   លោកស្រី សុខ​ សុគន្ធា​ ប្រធាន​គម្រោង​​ការ​ចូល​រួម​ទប់​ស្កាត់​អំពី​ហិង្សា​ទាក់​ទង​និង​យេនឌ័រ​នៅ​ កម្ពុជា​បាន​​មាន​មតិ​ស្វាគមន៍​ដោយ​អរគុណ​ចំពោះ​អ្នក​ចូល​រួម​ទាំង​៤៨​ នាក់​ (​២៤​នាក់​ជា​ស្ត្រី) ដែល​បាន​មក​...
ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​បើក​សម្ពោធ​កម្មវិធី​​ស្ថាបនា​ភាព​ ជា​ដៃគូ​ដើម្បី​បរិយាកាស​ទំនាក់ទំនង​បែប​ច្នៃ​ប្រឌិត(SPICE) កាល​ពី​ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ២០១២ នៅ​សណ្ឋាគារ​ Raffles Hotel Le Royal។   កម្មវិធី​នឹង​បង្កើត​​ឲ្យ​មាន​ភាព​ជា​ដៃ​គូរ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ ដើម្បី​បង្កើត​​ព័ត៌មាន​ប្រកប​ដោយ​សម្បូរ​បែប​ដល់​សាធារណៈ​ជន ដោយ​លើក​កម្ពស់ការប្រាស្រ័យ​ទាក់ទង​ជា​ភាសាខ្មែរ​ក្នុង​ទូរស័ព្ទ​ និង​បង្កើន​សមត្ថភាព​បអង្គការ​សង្គម​ស៊ីវិល ឲ្យ​ចេះ​​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌...
នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ១៩​ ខែ​ តុលា​ សម្ព័ន្ធ​ ភាព​ជាតិ ឃុំ​សង្កាត់​បាន​សហការ​ជា​មួយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​រៀប​ចំ​វេទិកា ​ពិភាក្សា​ស្ដី​ពី​ « ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ជា​ស្ត្រី និង​ការ​ទទួល​ព័ត៌មាន​ » ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង​ បុគ្គលិក​អង្គការ​ចំនួន​២៨​ រូប​ (​ ស្ត្រី​១៧​រូប​ និង​ បុរស​១១​រូប​ )​។ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ និង​ឧបសគ្គ​នានា​អំពី​ការ​ទទួល​ព័ត៌មាន​ទាក់​ទង​នឹង​ការងារ​របស់​គាត់ និង​កំណត់​យុទ្ធសាស្ត្រ​នានា​ដើម្បី​ជំរុញ​ការ...
សេចក្ដី​ផ្ដើម   អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ប្រតិបត្តិ​គម្រោង​មួយ​ស្ដី​អំពី "ការ​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា "។ គម្រោង​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ កម្មវិធី​ស៊ុយអែត​សម្រាប់ ការអភិវឌ្ឍន៍ ICT នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ហៅ​កាត់​ថា SPIDER (The Swedish Program for ICT in Developing Regions) ។ គម្រោង​នេះ​អាច​ទទួល​ស្គាល់​ជា​ការ​សិក្សា ដំបូង​ទៅ​លើ​ការ​​ពិនិត្យ យន្តការ​ដោះស្រាយ និង​ទប់ស្កាត់ របស់​រាជ​រដ្ឋាភិបាល​លើ​អំពើ​ហិង្សា​យេនឌ័រ។ ម្យ៉ាង​វិញ​ទៀត​ការ​សិក្សា​នេះ បាន​ផ្ដោត​ផង​ដែរ​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន​អំពើ​ហិង្សា​គ្រប់​ ប្រភេទក្នុងឆ្ន឵˚២០១១ ដើម្បី​ចង​ក្រង​ជា​ស្ថិតិ ស្តង់ដារ...
ដើម្បី​ជំរុញ​ការ​ពិភាក្សា​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដល់​ស្ត្រី​ បង្កើន​​ការ​យល់​ដឹង​ដល់​ស្ត្រី​អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន សម្ព័ន្ធ​ភាព​ជាតិ​ឃុំ​ សង្កាត់ បាន​សហការ​ជាមួយ​ ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​ ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន(​ទាក់​ទង​នឹង​ការ​បោះឆ្នោត)សម្រាប់​ ស្ត្រី។​ កិច្ច​ពិភាក្សា​ត្រូវ​បាន​រៀប​ចំឡើង​​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ នៅព្រឹកថ្ងៃអង្គារ៍ទី២១ ខែ​សីហា ដោយ​​មាន​ការ​ចូល​រួម​ពី​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង​ បុគ្គលិក​អង្គការ និង​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៣៦​រូប (ស្រ្តី២៣រូប និង បុរស​១៣រូប)​ ។ ថ...
ព្រះ ​មហា​ក្សត្រិយានី​​នៃ​​ព្រះរាជាណាចក្រ​អេស៉្បាញ​ យាង​ទស្សនា​កម្មវិធី​សាលារៀន​បើក​ចំហ ដែល​​ជា គម្រោង​សហការ​ផ្ដួច​ផ្ដើម​​​រវាង​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​វិទ្យា​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​ប្រ​ទេស​កម្ពុជា ។       ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រិយានី សូហ្វីយ៉ា នៃ​ព្រះរាជាណាចក្រ​អេស្ប៉ាញ​បាន​យាង​ធ្វើ​ទស្សនកិច្ច​​នៅ​វិទ្យាស្ថាន​ជាតិ​ អប់រំ ដែល​ជា​ស្ថាប័ន​​អប់រំ​​មួយ​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា ទទួល​បន្ទុក​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​នៅ​គ្រប់​វិទ្យាល័យ​ទាំងអស់​ក្នុង​ ប្រទេស​កម្ពុជា ។ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ...
ភ្នំពេញ ១០ ខែ តុលា ឆ្នាំ២០១៣៖ ឥឡូវ​​នេះ​​មាន​កម្មវិធី​ថ្មី​ចំនួន​បួន​ដែល​អាច​ទាញ​យក​​មក​ប្រើប្រាស់​ដោយ ​សេរី​ក្នុង​ទូរស័ព្ទ​ដៃ​​ តាមរយៈ​កម្មវិធី​ Google Play Store។ កម្មវិធី​ទាំងនេះ​អនុញ្ញាត​ឱ្យ​វាយ​ និង​អាន​ជា​ភាសាខ្មែរ​ អាច​ផ្ញើ​ និង​ទទួល​សារ​ជា​ភាសាខ្មែរ​បាន​​ ស្វែង​រក​ការ​ពន្យល់​ជា​ភាសាខ្មែរ តាមរយៈ​កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ) និង​ការ​អាន​ព័ត៌មាន​ជា​ភាសា​ខ្មែរ តាមរយៈ​កម្មវិធី​អំណាន​​RSS Feed។ កម្មវិធី​ទាំង​អស់​នេះ ត្រូវ​បាន​អភិវឌ្ឍន៍ ដោយ កម្មវិធី​​SPICE ​​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ដែល​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិ...
វិប​ផតថល​អំពី​ស្ត្រី ដែល​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ជម្រុញ​ឲ្យ​មាន​សមភាព​យេនឌ័រ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ វិប​ផតថល​ក៏​នឹង​ដើរ​តួ​យ៉ាង​សំខាន់ ជា​ប្រភព​ព័ត៌មាន​អេឡិចត្រូនិច ឬ​មធ្យោបាយ​ទំនាក់ទំនង​យ៉ាង​សំខាន់ ។ យើង​ខ្ញុំ សូម​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ ទី២៤ ខែ​តុលា ឆ្នាំ២០០៧ ចាប់​ពី​ម៉ោង ៩:៣០ ដល់ ១១:៤៥ នៅ​សាល​ប្រជុំ​ធំ​ជាន់​ទី៣ នៃ​អង្គការ​ទស្សនៈ​ពិភពលោក ។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ចូលរួម សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​តុលា ឆ្នាំ២០០៧ ។ ទូរស័ព្ទ ៖ 023...

ទំព័រ

Subscribe to ព័ត៌មាន