សេចក្ដី​អញ្ជើញ​ចូលរួម កម្មវិធី​បង្ហោះជា​ផ្លូវការ វិប​ផតថល​ស្ដី​អំពី​ស្ត្រី

វិប​ផតថល​អំពី​ស្ត្រី ដែល​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ជម្រុញ​ឲ្យ​មាន​សមភាព​យេនឌ័រ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ វិប​ផតថល​ក៏​នឹង​ដើរ​តួ​យ៉ាង​សំខាន់ ជា​ប្រភព​ព័ត៌មាន​អេឡិចត្រូនិច ឬ​មធ្យោបាយ​ទំនាក់ទំនង​យ៉ាង​សំខាន់ ។
យើង​ខ្ញុំ សូម​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ ទី២៤ ខែ​តុលា ឆ្នាំ២០០៧ ចាប់​ពី​ម៉ោង ៩:៣០ ដល់ ១១:៤៥ នៅ​សាល​ប្រជុំ​ធំ​ជាន់​ទី៣ នៃ​អង្គការ​ទស្សនៈ​ពិភពលោក ។
ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ចូលរួម សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​តុលា ឆ្នាំ២០០៧ ។
ទូរស័ព្ទ ៖ 023 22 48 21 ឬ
សារ​អេឡិចត្រូនិច: women@open.org.kh
សូម​ចុច ទីនេះ ដើម្បី​ទាញយក​របៀបវារៈ​នៃ​កម្មវិធី ហើយ​ចុច ទីនេះ ដើម្បី​ទាញយក​ប្រវត្តិ​របស់​កម្មវិធី​ស្ត្រី ។

កម្ពុជា