គណៈកម្មការវិនិច្ឆ័យជាន់ខ្ពស់នៃរង្វាន់ថ្នាក់កំពូលពិភពលោក( World Summit Award ) ពិនិត្យពិច័យទៅលើតំបន់បណ្ដាញមានមាតិកាអេឡិចត្រូនិក និងគម្រោងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ជិត៥០០ គម្រោងដែលល្អជាងគេ នៅលើពិភពលោក ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែ សីហា ។ គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រពីប្រទេសកម្ពុជាត្រូវបានជ្រើស រើសឲ្យចូលរួមក្នុងចំណោមគម្រោងទាំងនេះ ។ ភ្នំពេញ/Salzburg, ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៣ គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រពីប្រទេសកម្ពុជាត្រូវបាន ជ្រើសរើស ដោយគណៈកម្មការវិន្និឆ័យអន្តរជាតិដែលមានឯកទេសផ្នែក ICT ដាក់បញ្ចូលឲ្យចូលរួមក្នុងដំណាក់កាលបន្ទាប់នៃ រង្វាន់ថ្នាក់កំពូលពិភពលោក World Summit Award (WSA) ឆ្នាំ ២០១៣ នៅក្នុងប្រភេទ ការផ្ដល់ភាពអង់អាច&ការរួមបញ្ចូល-អេឡិចត្រូនិក (e-Inclustion & Empowerment ) ។ គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងត្រូវប្រកួតប្រជែងជាមួយ ផលិតផល និងកម្មវិធីកុំព្យូទ័រដែលមានមាតិកាអេឡិចត្រូនិកដ៏លេចធ្លោជិត ៥០០ គម្រោងមកពី ១៦៨ ប្រទេសនៅមុខគណៈកម្មការវិនិច្ឆ័យជាន់ខ្ពស់នៃ រង្វាន់ថ្នាក់កំពូលពិភពលោក (WSA) ចាប់ពីថ្ងៃទី ២៩ ដល់ ៣១ ខែសីហា នៅទីក្រុង Tallinn នៃប្រទេស Estonia។ អង្គការវិទ្យាស្ថានបើកទូលាយដំណើរការគម្រោងមួយសំដៅលុបបំបាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) និងកម្មវិធីផែនទី Ushahidi ។ គម្រោងនេះបានផ្ដល់នូវចំណេះដឹង និងកម្មវិធីកុំព្យូទ័រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកដែលពាក់ព័ន្ធសំខាន់ៗ ដែលពួកគេត្រូវការជាចាំបាច់ ក្នុងការតាមដាននៅលើប្រព័ន្ធអ៊ីនធឺណិតអំពីអំពើហិង្សាទាក់ទង នឹងយេនឌ័រដែលកើតមានឡើង តាមមធ្យោបាយដែលអាចមើលឃើញជាសាធារណៈ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងអាចធ្វើការទង់ស្កាត់ជាបន្ទាន់ចំពោះបញ្ហានេះ។ ទិន្នន័យសំខាន់ៗទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុង ប្រទេសកម្ពុជាត្រូវបានដាក់បញ្ចូលជាព័ត៌មាននៅក្នុងកុំព្យូទ័រ អំឡុងពេលដំណើរការនៃគម្រោង។ គម្រោងនេះបានផ្ដល់ភាពច្បាស់លាស់ ថា នៅពេលដែលអំពើហិង្សាលើស្ត្រី គឺជាបញ្ហាសំខាន់មួយនៅក្នុងប្រទេសកម្ពុជា នោះវាជាបញ្ហាមួយដែលអាចដោះស្រាយបាន។ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នឹងក្លាយជាមធ្យោបាយសំខាន់មួយក្នុងការបញ្ចប់អំពើហិង្សាទាក់ទងនឹង យេនឌ័រនៅកម្ពុជា ពីព្រោះវាអាចជួយបង្កើនកម្រិតនៃការយល់ដឹងជាសាធារណៈអំពី បញ្ហាដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងអាចផ្ដល់ឱកាសផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹងដល់សាធារណៈជន តាមរយៈវិធីសាស្ត្រប្រាស្រ័យទាក់ទងដោយបើកទូលាយ និងតម្លាភាព ដែលជាមធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងហិង្សានេះនៅពេលខាងមុខ ។ គម្រោងនេះ មានសារៈសំខាន់សម្រាប់កាត់បន្ថយករណីហិង្សាទាក់ទងនឹងយេនឌ័រដែល កើតមានឡើងនៅក្នុងប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ (ឬប្រព័ន្ធកម្មវិធីកុំព្យូទ័រ Ushahidi) ដោយហេតុថា៖ Ushahidi ជាកម្មវិធីដែលមានសក្ដានុពលក្នុងការផ្ដល់ផលប្រយោជន៍ដល់អ្នកប្រើ យ៉ាងច្រើន ដោយសា Ushahidi ត្រូវបានបង្កើតឡើង ជាមធ្យោបាយសាមញ្ញ និងជាភាសាជាតិ (ខ្មែរ) ដូច្នេះវាមិនទាមទារឲ្យអ្នកប្រើមានចំណេះដឹងភាសាបរទេសណាមួយ ក្នុងការមើល និងប្រើប្រាស់វានោះទេ។ តំបន់បណ្ដាញនេះមានការពន្យល់ពាក្យរបស់ខ្លួន និងបង្ហាញពីរបៀបប្រើប្រាស់ដល់អ្នកប្រប្រាស់។ Ushahidi គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដំបូងមួយដែលអាចឲ្យអ្នកប្រើ មិនត្រឹមតែអាចមើលបានទេ ប៉ុន្តែថែមទាំងអាចរាយការណ៍ពីករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែល កើតមានឡើងនៅកម្ពុជាបានផងដែរ។ ការបង្ហាញតាមរយៈផែនទីអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចឲ្យអ្នកប្រើឃើញពីរូបភាពរួមនៃការកើតមានឡើងនៃអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាក្នុងអំឡុងពេលជាក់លាក់ណាមួយ។ តំបន់បណ្ដាញនេះផ្ដល់ឲ្យជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹង យេនឌ័រ និងអ្នកដែលធ្វើការស្ដីពីការទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រ នូវ ច្បាប់ បទបញ្ញត្តិ និងគោលនយោបាយនានាដែលឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាកម្មដែលមានសម្រាប់ពួកគេ ដើម្បីឲ្យជនរងគ្រោះអាចដឹងពីកន្លែងដែលអាចរកគេឲ្យជួយបាន។ នេះគឺជាគម្រោងតែមួយគត់ និងជាគម្រោងដែលមានមាតិកាអេឡិចត្រូនិក មានលក្ខណៈពិសេស ដែលហាក់បីដូចជាមិនមានស្ថាប័នផ្សេងណាមួយធ្វើកិច្ចការងារដូចគ្នា នេះនៅក្នុងប្រទេសកម្ពុជាទេ។ វាត្រូវបានរំពឹងយ៉ាងមុតមាំថានឹងទទួលបានជ័យជំនះក្នុងចំណោម អ្នកទទួលរង្វាន់សម្រាប់គម្រោងដែលមានមាតិកាអេឡិចត្រូនិកល្អ បំផុតផ្សេងៗទៀតនៃ WSA 2013 ។ នៅក្នុងដំណាក់កាលដំបូងនៃការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ គណៈកម្មការវិនិច្ឆ័យមាតិកាតាមរយៈអ៊ីនធឺណិត ពេលនេះនឹងធ្វើការវាយតម្លៃទៅលើគម្រោងនីមួយៗ រួចនឹងធ្វើបញ្ជីឈ្មោះគម្រោងចន្លោះពី ១៥ ទៅ ២០ គម្រោងដែលត្រូវបានជ្រើសរើសសម្រាប់ប្រភេទនីមួយៗ ទាំងប្រាំបីប្រភេទ។ បន្ទាប់ពីនេះ នៅក្នុងដំណើរការដែលមានរយៈពេលបីថ្ងៃនៅចុងខែសីហា គណៈកម្មការវិនិច្ឆ័យជាន់ខ្ពស់នៃរង្វាន់ថ្នាក់កំពូលពិភពលោក WSA រួមមានអ្នកឯកទេសអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ ផ្នែក ICT និងថ្នាក់ដឹកនាំឧស្សាហកម្ម នឹងជួបជុំគ្នានៅក្នុងទីក្រុង Tallinn/Estonia ដើម្បីធ្វើការវាយតម្លៃការដាក់ស្នើពីអ្នកចាត់តាំងដែលនៅសល់ និងធ្វើការជ្រើសរើសផលិតផលដែលល្អបំផុតចំនួន ៤០ ។ សមាជិកគណៈកម្មការវិនិឆ័យនៃគណៈកម្មការវិនិឆ័យជាន់ខ្ពស់គឺមកពី គ្រប់ទ្វីបទាំងអស់ និងមានប្រវត្តិការងារក្នុងវិស័យឧស្សាហកម្មដែលមានលក្ខណៈផ្ដួច ផ្ដើមខ្ពស់ វិស័យទូរគមនាគមន៍ ការផ្សព្វផ្សាយពាណិជ្ជកម្ម សារព័ត៌មាន និងស្រាវជ្រាវ ក៏ដូចជាអ្នកដែលមានបទពិសោធន៍ក្នុងការបង្រៀន។ គណៈកម្មការវិនិច្ឆ័យនឹងត្រូវបានទទួលដោយដៃគូថ្នាក់ជាតិ ដូចជា Estonian ICT Cluster ។ ជាចុងបញ្ចប់ កម្មវិធីដែលមានមាតិកាអេឡិចត្រូនិកល្អបំផុតលើពិភពលោកចំនួន ៤០ (ផលិតផលចំនួន ៥ នៅក្នុងប្រភេទ WSA នីមួយៗ) នឹងត្រូវបានជ្រើសរើសដើម្បីធ្វើបទបង្ហាញអំពីផលិតផលរបស់ពួកគេនៅ ចំពោះមុខអ្នកទស្សនាអន្តរជាតិនៅក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា។ ប្រភេទនៃ World Summit Award (WSA) មានដូចជា៖ ទិន្នន័៏យបើកទូលាយ & រដ្ឋាភិបាល-អេឡិចត្រូនិក (e-Government & Open Date) បរិស្ថាន & សុខភាព-អេឡិចត្រូនិក (e-Health & Environment) វិទ្យាសាស្ត្រ & ការសិក្សា-អេឡិចត្រូនិក (e-Learning & Science) ហ្គេម & ការកំសាន្ត-អេឡិចត្រូនិក (e-Entertainment & Games) ទេសចរន៍ & វប្បធម៌-អេឡិចត្រូនិក (e-Culture & Tourism) សារព័ត៌មាន & ប្រព័ន្ធផ្សព្វផ្សាយ-អេឡិចត្រូនិក (e-Media & Journalism) ពាណិជ្ជកម្ម & ធុរកិច្ច-អេឡិចត្រូនិក (e-Business & Commerce) ការផ្ដល់ភាពអង់អាច&ការរួមបញ្ចូល- អេឡិចត្រូនិក e-Inclusion & Empowerment គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានជ្រើសរើសឲ្យចូលរួមនៅក្នុងប្រភេទនៃការផ្ដល់ភាពអង់អាច &ការរួមបញ្ចូល- អេឡិចត្រូនិក( e-Inclusion & Empowerment)។ សន្និបាតពិភពលោក WSA ឆ្នាំ ២០១៣ នៅប្រទេស ស្រីលង្កា បន្ទាប់ពីការជ្រើសរើសនៅក្នុងទីក្រុង Estonia អ្នកឈ្នះ WSA ចំនួន ៤០ នឹងមានឱកាសធ្វើបទបង្ហាញផលិតផលរបស់ពួកគេនៅឯសន្និបាតពិភពលោក WSA នៅក្នុងប្រទេសស្រីលង្កានាថ្ងៃទី ២៣ តុលា ដល់ថ្ងៃទី ២៥ តុលា។ ព្រឹត្តិការនេះនឹងផ្ដល់ទម្រង់កម្មវិធីសម្រាប់អ្នកជំនាញជាន់ ខ្ពស់ ថ្នាក់ដឹកនាំផ្នែកឧស្សាហកម្ម និងតំណាងរដ្ឋាភិបាល ដើម្បីពិភាក្សាពីការច្នៃប្រឌិតថ្មីៗអំពីមាតិកាចលត។ នៅឯព្រឹត្តិការនោះ ជាថ្មីម្ដងទៀត គណៈកម្មការវិនិច្ឆ័យបន្ទាន់មួយនឹងធ្វើការវាយតម្លៃផលិតផលដើម្បី ជ្រើសរើសអ្នកឈ្នះផ្ដាច់ព្រាត់ចំនួនប្រាំបី៖ The WSA Global Champions 2013 ។ "ជាមួយអ្នកឈ្នះពី World Summit Award ក្នុងមាតិកាអេឡិចត្រូនិក កូឡុំបូនឹងទទួលរៀបចំប្រជុំផលិតករឌីជីថល អ្នករចនាអន្តរកម្ម និងអ្នកអភិវឌ្ឍមាតិកាល្អបំផុត មកពីជុំវិញពិភពលោក។ ពួកគេនឹងធ្វើការបង្ហាញបកស្រាយអំពីភាពសម្បូរណ៍បែប និងភាពផ្សេងគ្នានៃការគ្រប់គ្រងឧស្សាហកម្មមាតិកា។ ជាមួយនឹង Estonia ជាប្រទេស ដែលការចូលប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ គឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ នោះយើងរីករាយដែលបានរកឃើញទីកន្លែងប្រសើរបំផុតនេះសម្រាប់ គណៈកម្មការវិនិច្ឆ័យជាន់ខ្ពស់។" (Peter A. Bruck, ប្រធាននៃ the World Summit Award) អំពី រង្វាន់ថ្នាក់កំពូលពិភពលោក (World Summit Award) រង្វាន់ថ្នាក់កំពូលពិភពលោក (The World Summit Award-WSA) គឺជាគម្រោងផ្ដួចផ្ដើមតាមដានជាសកលនៃកិច្ចប្រជុំកំពូលពិភពលោក សហប្រជាជាតិស្ដីពីសង្គមព័ត៌មាន (Unite Nations World Summit on Information Society-WSIS) ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ប្រព័ន្ធភ្សព្វផ្សាយថ្មី (International Center for New Media (ICNM)) នៅ Salzburg ប្រទេសអូទ្រីស។ វាជាដៃគូរបស់អង្គការ និងភ្នាក់ងារ អង្គការសហប្រជាជាតិ សំខាន់ៗ នៅក្នុងក្របខ័ណ្ឌការងារនៃ UN Geneva Agenda និងផែនការសកម្មភាព Tunis ព្រមទាំងធ្វើការជ្រើសរើស និងលើកកម្ពស់កម្មវិធី ICT បែបច្នៃប្រឌិតថ្មីៗ និងមាតិកាអេឡិចត្រូនិកល្អបំផុតនៅលើពិភពលោក ដែលមកដល់ពេលនេះ មានប្រទេសជាង ១៦០ មានការពាក់ព័ន្ធយ៉ាងសកម្ម។ តាមរយៈការជ្រើសរើសជាមុននៅថ្នាក់ជាតិ និងការប្រកួតរួមគ្នាជាមួយដំណើរការគណៈកម្មការវិនិច្ឆ័យថ្នាក់ ពិភពលោក WSA ធ្វើការបង្ហាញបកស្រាយពីការច្នៃប្រឌិតដ៏សម្បូរបែប និងផ្សេងៗគ្នាអំពីការប្រើប្រាស់ ICT នៃប្រទេសនិមួយៗ។ WSA គឺជាមជ្ឈមណ្ឌលសកលមួយសម្រាប់មនុស្សគ្រប់រូប ដែលឲ្យតម្លៃទៅលើសារសំខាន់នៃមាតិកាក្នុងប្រទេសដើម្បីធ្វើឲ្យ សង្គមព័ត៌មានបច្ចុប្បន្នកាន់តែមានភាពទូលំទូលាយនិងបើកចំហរ។ សូមចូលមើលនៅលើ www.wsis-award.org, facebook.com/WorldSummitAward និង twitter.com/WSAoffice ទំនាក់ទំនងព័ត៌មានអំពីគម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ manavy.2011@gmail.com ០០855 12 964 286 ទំនាក់ទំនងព័ត៌មាន World Summit Award ៖ Christoph Seemann Press and Communications Manager World Summit Awards (WSA, WSA-mobile) seemann@icnm.net 0043-660-630408-4
អ្នកអាចទាញយកសេចក្ដីប្រកាសព័ត៌មាននេះជាឯកសារ PDF នៅទីនេះ
Source of information : World Summit Award ប្រែសំរួលដោយអង្គការវិទ្យាស្ថានបើកទូលាយ។