២៣ កញ្ញា ២០១៣ រាជធានីភ្នំពេញ: កម្មវិធី Mini-BarcampKampot បានរៀបចំឡើងនៅថ្ងៃសុក្រទី ២០ ខែកញ្ញាឆ្នាំ ២០១៣ (មានរយៈពេលមួយថ្ងៃពេញ) នៅសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត ក្រោមប្រធានបទស្ដីពី "យុវជន និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ទំនាក់ ទំនងសង្គម" ។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺបានធ្វើឡើងដើម្បីកសាងសមត្ថភាពរបស់ យុវជន ដើម្បីឱ្យមានការយល់ដឹងអំពី បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងសម្រាប់ការទំនាក់ទំនងសង្គម។
កម្មវិធី SPICE បានឧបត្ថម្ភកម្មវិធី "ជំរុញ និងលើកទឹកចិត្តយុវជនចូលរួមអភិវឌ្ឍតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា" នៃអង្គការវិទ្យាស្ថានបើកទូលាយដើម្បីធ្វើការរៀបចំកម្មវិធី "យុវជន និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ទំនាក់ ទំនងសង្គម" នៅក្នុងខេត្តកំពត។ ព្រឹត្តិការណ៍នេះនឹងត្រូវបានសហការរៀបចំដោយយុវជនខ្មែរសម្រាប់ សង្គមអភិវឌ្ឍន៍ (KYSD) ។
កម្មវិធី"យុវជន និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ទំនាក់ ទំនងសង្គម" ត្រូវបានគេត្រូវបានបែងចែកទៅជា ២ផ្នែក៖
កម្មវិធី"យុវជន និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ទំនាក់ ទំនងសង្គម" ដែលបានរៀបចំឡើងនៅខេត្តកំពតបាននាំមកនូវអ្នកចូលរួមហោចណាស់ ចំនួន ២០០ នាក់ ជានិស្សិតមកពីបណ្ដាលសាកលវិទ្យាល័យរួមមាន៖