សេចក្ដីប្រកាសព័ត៌មាន

ភ្នំពេញ ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ ២០១៣
 
តើ​លោក​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ អង្គការ​របស់​លោក​អ្នក​ឬទេ? កម្មវិធី​ស្ត្រី​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​ឥណ្ឌា​​ដែល​មាន​ឈ្មោះ​ថា Digital Empowerment Foundation (DEF) និង Public Interest Registry (.ORG) នឹង​រៀបចំ​សិក្ខាសាលា​​រយៈពេល​មួយ​ថ្ងៃ​ដោយ​ឥត​ថ្លៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុង​គោលបំណង​ជួយ​អង្គការ​សង្គម​ស៊ីវិល​បង្កើន​ការ​ចូលរួម​របស់​ពួកគេ​នៅ​ លើ​បណ្ដាញ​អ៊ីនធឺណិត។ ព្រឹត្តិការ​នេះ​នឹង​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ដល់​អង្គការ​សង្គម​ស៊ីវិល​ សាមញ្ញ​ចំនួន​ពី ៣០ ទៅ ៥០ អង្គការ ដែល​មិន​ទាន់​បាន​ចាប់ផ្ដើម​អនុវត្ត​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ និង​ឧបករណ៍​ឌីជីថល​សម្រាប់​បម្រើ​ឲ្យ​ការងារ​របស់​ពួកគេ ហើយ​​​ដែល​ប្រហែលជា​​មិនទាន់​មាន​តំបន់បណ្ដាញ​របស់​អង្គការ​ ឬ​អង្គការ​​ដែល​មាន​បំណង​ចង់​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ឧបករណ៍​សំខាន់ៗ​ នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ដើម្បី​ប្រើប្រាស់​វា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​អាច​ចូល​រួម​ជា​មួយ​បណ្ដាញ e-NGO ដែល​ជា​បណ្ដាញ​អេឡិចត្រូនិក​ធំ​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ​និង​ឥណ្ឌា www.pirengo.org ​​។ ក្នុង​អំឡុង​ពេល​បណ្ដុះបណ្ដាល​ យើង​នឹង​ជួយ​អង្គការ​សង្គម​ស៊ីវិល​អភិវឌ្ឍ​ជំនាញ​​ដែល​នឹង​ផ្ដល់​ភាព​អង់​ អាច​​ដល់​ពួកគេ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ រួម​ចំណែក​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង។ យើង​ក៏​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​តំបន់បណ្ដាញ និង​សេវា​បង្ហោះ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​អង្គការ ​និមួយៗ​។ អង្គការ​សង្គម​ស៊ីវិល​​ណា​ដែល​ចាប់អារម្មណ៍​​ចូលរួម និង​ចង់​បង្កើន​ការ​ទទួលស្គាល់ ឬ​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ សូម​ផ្ញើ​ខ្លឹម​សារ​​សម្រាប់​តំបន់បណ្ដាញ​របស់​ខ្លួន មក​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដើម្បី​​យើង​អាច​បង្កើត​តំបន់បណ្ដាញ​ជូន​លោក​អ្នក។​ សូម​លោក​អ្នក​​ទាញ​យក​ទម្រង់​គំរូ​របស់​យើង​នៅ​ក្នុង​ឯកសារ​ដែល​ជូន​​ភ្ជាប់ ​មក​ជា​មួយ​ រួច​បំពេញ​ព័ត៌មាន​អំពី​អង្គការ​លោក​អ្នក​ទៅ​​ក្នុង​ ទម្រង់​ ​គំរូ​នេះ ​រួច​ សូម​ផ្ញើ​​មក borovin38@gmail.com ឲ្យ​​បាន​មុន​ថ្ងៃ​ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​លោក បេត បុរិន មន្ត្រី​ទំនាក់ទំនង​​កម្មវិធី​ស្ត្រី​​នៃ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ តាមរយៈ​លេខ​ទូរស័ព្ទ ០៨៦ ២៣៥ ៣៥២/០៩៧​៨ ១៣៧ ៦៣៨ ឬ​ តាមរយៈ​អ៊ីមែល borovin38@gmail.com
 
ទាញយក
 

 

កម្ពុជា