ជំរុញ​ឱ្យ​មាន​តម្លាភាព​តាម​រយៈ​​​បង្កើន​ការ​ចូល​ទៅកាន់​ព័ត៌មាន

សិក្ខាសាលា​ស្ដីពី ​«ការ​ជំរុញ​តម្លាភាព​តាមរយៈ​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន» ដែល​បាន​ប្រព្រឹត្តិ​ទៅ​​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ ភ្នំពេញ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សារ​ គមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT) ដើម្បី​ទទួល​បាន​តម្លាភាព​នៃ​ព័ត៌មាន និង​ដើម្បី​​​​ជំរុញ​​ប្រជាពលរដ្ឋ​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រើប្រាស់ ​និង​​​ចែក​រំលែក​ព័ត៌មាន។ ​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​នេះ​រួមមាន​តំណាង​យុវជន ក្រុម​ប្រឹក្សា​ឃុំ​ អង្គការ​​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​​មួយ​ចំនួន។ សិក្ខាសាលា​នេះ​សហការ​រៀបចំ​ដោយ​​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន ​អង្គការ​យុវជន​ខ្មែរ​ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) សមាគម​អភិវឌ្ឍ​ន៍​សុខភាព​ប្រជាជន(PHD) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (OI)។ សិក្ខាសាលា​នេះ​រៀបចំ​ឡើង​នៅ​ពេល​រសៀល ដែល​មាន​អ្នក​ចូលរួម​ជាង​១០០នាក់ ។ សិក្ខាសាលា​នេះ​​ឧបត្ថម្ភ​ថវិកា​ដោយ​ SPIDER (កម្មវិធី​ស៊ុយអែត​សម្រាប់ ICT ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍)។
    លោក​ស្រី ឪ រ៉ានី ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​​ក្រសួង​កិច្ចការ​នារី  បាន​ផ្ដល់​សន្ទរកថា​​បើក​សិក្ខាសាលា​​ ដែល​មាន​ខ្លឹមសារ​ផ្ដោត​លើ​សារសំខាន់​​នៃ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ ព័ត៌មាន​សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា (ICT) ក្នុង​ការ​ចូល​រួម​ចំណែក​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​បង្កើន​ការ​​ទទួល​បាន​ ព័ត៌មាន​សម្រាប់​សង្គម​ស៊ីវិល។ លោក​ស្រី​ក៏​បាន​បញ្ជាក់​ទៀត​ថា «អ្នក​ទាំងអស់​គ្នា​ ​យុវជន​ជំនាន់​ក្រោយ​ គឺ​ជា​​​អ្នក​​ឈាន​មុខ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ។ ដើម្បី​លើក​កម្ពស់​​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ ការ​ទទួល​បាន​ព័ត៌មាន គឺ​ជា​ផ្នែក​មួយ​​ដែល​អាច​ជួយ​​ស្ត្រី​ចូលរួម​ចំណែក ចែករំលែក​ព័ត៌មាន​អំពី​ធុរកិច្ច ជីវិត និង​អភិបាលកិច្ច​ល្អ ប៉ុន្តែ​​ឥទ្ធិពល​របស់​វា​មិន​មែន​មាន​តែ​សម្រាប់​បុរស​នោះ​ទេ ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដែរ»​ ។ លោក​​ស្រី​ក៏​បាន​ពន្យល់​ទៀត​ថា វត្ថុបំណង​នៃ​សិក្ខាសាលា​នេះ​ គឺ​​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​ដើម្បី​ជំរុញ​ឲ្យ​មាន​ តម្លាភាព​​ព័ត៌មាន និង​ការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ដើម្បី​សម្រេច​បាន​សមភាព​យេនឌ័រ។
    លោក​បណ្ឌិត Raymond សមាជិក​​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ថ្លែង​ពី​មតិ​ស្វាគមន៍​របស់​លោក​ថា «អត្រា​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​ កម្ពុជា បើ ប្រៀបធៀប​ទៅ​នឹង​ប្រទេស​​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​បណ្ដាញ Facebook មាន​សន្ទុះ​​កើនឡើង​យ៉ាង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ» លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ ចំពោះ​អ្នក​ដែល​រស់នៅ​តាម​ទី​ជនបទ។     លោក ​​ប៊ុត ជិ ប្រធាន​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហា​ផ្ទៃ  បាន​​សម្ដែង​ការ​ចាប់អារម្មណ៍​ថា ព័ត៌មាន​គឺជា​សមាសធាតុ​ដ៏​សំខាន់​នាំ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា «ព័ត៌មាន​គឺ​ជា​អំណាច! ព័ត៌មាន​​គឺ​ជា​ចំណីអាហារ​របស់​យើង! ព័ត៌មាន​គឺ​ជា​ទ្រព្យ​ធន​នៅ​ក្នុង​កិច្ចការ​ជំនួញ!»​។ នៅ​ក្នុង​សន្ទរកថា​​បើក​សិក្ខាសាលា​ ឯកឧមត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយក​នៃអគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា  (ទទក) បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា បញ្ហា​មិន​ត្រឹមតែ​ការ​មិន​អាច​ទទួល​បាន​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​ក៏​មាន​បញ្ហា​ច្រើន​ទៀត​​មក​ពី​​​​អក្ខរកម្ម និង​កង្វះ​ចំណេះដឹង​អំពី​របៀប​ចែករំលែក​ព័ត៌មាន​ឲ្យ​បាន​សមរម្យ និង​ជា​វិជ្ជមាន។ ឯកឧមត្ដម​ក៏​បាន​សម្ដែង​បន្ត​ទៀត​ថា Facebook ជា​ឧបករណ៍​មួយ​ដែល​​មាន​ប្រយោជន៍​ដើម្បី​ចែករំលែក​ព័ត៌មាន​ដល់​​មនុស្ស​ភាគ​ ច្រើន។  លោក​ក៏​បាន​ស្នើ​ទៀត​ថា «យុវជន​ទាំងអស់​គួរ​ចូល​រួម​ចំណែក​ចែករំលែក​ព័ត៌មាន។​យើង​ពិត​ជា​មាន​ មោទនភាព​ណាស់​ដែល​ថ្នាក់​ដឹកនាំ​នយោបាយ​​មួយ​ចំនួន​មាន​ Facebook ប្រើប្រាស់ ហើយ​ប្រភេទ​នៃ​ទំនាក់ទំនង​​បែប​នេះ​រវាង​យុវជន និង​ថ្នាក់​ដឹកនាំ គឺ​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​បញ្ចេញ​នូវ​​សំឡេង​ដែល​យើង​ចង់​​ប្រាប់​ឲ្យ​ ដឹង អ្វី​ដែល​យើង​ទាមទារ និង​​​​មធ្យោបាយ​​​ដែល​យើង​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល ​យើង​ចង់​បាន»​។
    មាន​វាគ្មិន​កិត្តិយស​ចំនួន​បួន​រូប​​​បាន​អញ្ជើញ​ចូលរួម​ក្នុង​ការ​​ធ្វើ​ បទ​បង្ហាញ​​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ។ លោក ណុប វី ប្រធានផ្នែកអភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ធ្វើ​បទ​បង្ហាញ​ពី​គោលបំណង និង​បេសកម្ម​របស់ CCIM អំពី​ការ​ប្រើប្រាស់​ព័ត៌មាន​ឲ្យ​មាន​​ភាព​​ឯករាជ្យ វិទ្យុ​សំឡេង​លទ្ធិ​ប្រជា​ធិបតេយ្យ និង​​ចំនួន​សារ SMS ច្រើន​ផ្ញើ​ចេញ  ដើម្បី​ផ្ដល់​ព័ត៌មាន និង​អំណាច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ ចំណែកឯលោក ផាន ភ័ព្វ​បូរមី​ ប្រធានកម្មវិធីសិទ្ធិទទួលព័ត៌មាន ​​នៅ​វិទ្យាស្ថាន​​​គោលនយោបាយ និង​ការ​តស៊ូ​មតិ (API) បាន​ពន្យល់​ថា​ វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ហើយ​​យើង​គួរ​តែ​ជំរុញ​​ឆ្ពោះ​ទៅ​មុខ​ឲ្យ​រដ្ឋាភិបាល​​បើក​ទូលាយ​ក្នុង​ការ​ ទទួល​យក​ព័ត៌មាន។ លោក​ក៏​បាន​បន្ត​ទៀត​ថា «ប្រទេស​ជាង ៦០ មាន​រដ្ឋាភិបាល​បើក​ទូលាយ ហើយ​ប្រទេស​កម្ពុជា​មិន​ទាន់​ឈាន​ដល់​ចំណុច​នោះ​នៅ​ឡើយ​ទេ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​គណនីភាព និង​តម្លាភាព នោះ​ប្រជាពលរដ្ឋ​នឹង​ជឿទុកចិត្ត​ចំពោះ​រដ្ឋាភិបាល»​។ន​គណនីភាព និង​តម្លាភាព នោះ​ប្រជាពលរដ្ឋ​នឹង​ជឿទុកចិត្ត​ចំពោះ​រដ្ឋាភិបាល។"

 

អ្នក​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ជំរុញ​ឱ្យ​​តម្លាភាព​តាមរយៈ​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ។
កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤។
រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ
លោក ​ ពេជ្រ ពិសី នាយកកម្មវិធីនៃ​អង្គការ​តម្លាភាព​កម្ពុជា (Transparency International) បាន​គាំទ្រ​ឲ្យ​មាន​ការ​ចូលរួម​របស់​យុវជន​​កាន់តែ​ច្រើន​ឡើង​ថែមទៀត «​យុវជន​ជា​ទំពាំងស្នង​ឫស្សី ជា​ភ្នាក់ងារ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​សង្គម"​ ។ លោក​ក៏​បាន​បង្ហាញ​ទៀត​ថា កម្មវិធី​ទូរស័ព្ទ​ទំនើប​ឈ្មោះ​ថា "Bribespot.com” ដែលអាច​ទាញយក និង​ប្រើប្រាស់​បាន​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រាយការណ៍​​ទម្រង់​នៃ​ការ​ ស៊ីសំណូក​សូក​ប៉ាន់​​តាម​ទីកន្លែង ប្រភេទ​នៃផ្ដោះប្ដូរ ភាគី​ដែល​ពាក់ព័ន្ធ កាលបរិច្ឆេទ និង​ចំនួន​ទឹកប្រាក់។ លោក​ស្រី សុក សុគន្ធា ប្រធាន​កម្មវិធី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ពិភាក្សា​ពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ប្រើប្រាស់ បណ្ដាញ​ព័ត៌មាន​សង្គម ដូចជា​ការ​ប្រកាស​ផ្សព្វផ្សាយ​​​ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ទំព័រ​ បណ្ដាញ Facebook ដែល​ជា​មធ្យោបាយ​ក្នុង​ការ​បង្កើន​សំឡេង​យុវជន​​​ចូលរួម​ក្នុង​ការ​តស៊ូ​មតិ ​​ដើម្បី​សមភាព និង​សិទ្ធិ​មនុស្ស។ តាមរយៈ​បទ​បង្ហាញ​ទាំង​បួន​របស់​វាគ្មិន ខ្លឹមសារ​ច្បាស់​​រួម​មួយ​ដែល​​ស្ដែង​ចេញ​​ពី​សិក្ខាសាលា​នេះ គឺ បច្ចុប្បន្ន ដល់​ពេលវេលា​ដែល​ត្រូវ​​​បណ្ដាក់ទុន​​ក្នុង​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល ICT ​ផ្សេងៗ​​ដល់​​យុវជន ព្រមទាំង​លើក​កម្ពស់​ការ​ចូលរួម​សកម្មភាព ចែករំលែក​ចំណេះដឹង និង​ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​ទទួល​បាន​​តម្លា​ភាព​​ព័ត៌មាន និង​គណនី​ភាព។ យល់ស្រប​តាម​មនោគមន៍​វិទ្យា​ និង​គម្រោង​ផ្ដួច​ផ្ដើម​នេះ ប្រទេស​កម្ពុជា​​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​​ការ​អនុវត្ត​អភិបាល​កិច្ច​ ល្អ​មូលដ្ឋាន និង​ផ្ដល់​​សមភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ។
    វគ្គ​សំណួរ និង​ចម្លើយត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​​ផ្ដល់​ឱកាស​​​​ឲ្យ​អ្នក​ចូលរួម​ ពិភាក្សា​គ្នា​ដោយ​បើក​ទូលាយ។ សំណួរ​ជាក់លាក់​មួយ​បាន​​ដាក់​ដោយ​លោក​ស្រី​ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​វិទ្យា​បើក​ទូលាយ ផ្ដោតលើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នៃ​ការ​ទទួល​បាន​ ព័ត៌មាន ដែល​​​ថាតើ​​វា​អាច​ធ្វើ​បាន​ក្នុង​ការ​ពិភាក្សា​​ជា​សាធារណៈ​ដែរ ឬ​ទេ។ ឯកឧមត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយក​នៃអគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា បាន​ឆ្លើយតប​ថា​គោលនយោបាយ​ការ​ទទួល​បាន​ព័ត៌មាន បច្ចុប្បន្ន​​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ព្រាង និង​​មាន​ជំហាន​​​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវតែ​​បំពេញ​តាម ដែល​ផ្នែក​ខ្លះ​នៃ​គោលនយោបាយ​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ ទទួល​បាន​ព័ត៌មាន​ មុន​ពេល​​វា​អាច​​ត្រូវបាន​ចែករំលែក​ដល់​សាធារណៈ​ជន និង​ដៃគូ​ពាក់ព័ន្ធ។

អ្នក ​ឈ្នះ​រង្វាន់ Facebook D&D និង​​រង្វាន់​វិទ្យុ​សារិកា FM 106.5 ក្នុង​សិក្ខាសាលា​ស្ដីពី​ជំរុញ​ឱ្យ​តម្លាភាព​តាមរយៈ​បង្កើន​ការ​ទទួល​បាន​ ព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ។ កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤។
 រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលា
អំឡុង ​​ពេល​សិក្ខាសាលា អ្នក​ចូលរួម​ត្រូវបាន​បែកចែក​ជា​ក្រុម​​ពិភាក្សា​តូចៗ​ដើម្បី​ឆ្លើយ​សំណួរ​ មួយ​ចំនួន​ដូចជា «​ពិភាក្សា​​បញ្ហា​ប្រឈម​របស់​យុវជន​ទាក់ទង​នឹង​​ការ​បង្កើន​តម្លាភាព និង​ការ​ទទួល​បាន​ព័ត៌មាន»។ វគ្គ​នេះ​មាន​ការ​ចូលរួម​យ៉ាង​ខ្លាំងក្លា និង​ស៊ីជម្រៅ​​សម្រាប់​អ្នក​ចូលរួម​​ដែល​យើង​សង្កេត​ឃើញ​តាមរយៈ​ដំណើរការ និង​ការ​អនុវត្ត​​ព័ត៌មាន​ដែល​ពួកគេ​ទើប​ទទួល​បាន​ថ្មីៗ​​តាមរយៈ​បទ​បង្ហាញ​ នៅ​ក្នុង​សិក្ខាសាលា​នេះ។ ការ​ពិភាក្សា​បាន​រកឃើញ​ថា​បញ្ហា​ប្រឈម​ភាគច្រើន​សម្រាប់​យុវជនគឺ​ថា លំហូរ ព័ត៌មាន​ដោយសេរីពេលខ្លះផ្តល់នូវព័ត៌មានមិនត្រឹមត្រូវដែល​មាន​ ផលប៉ះពាល់អវិជ្ជមានទៅ​លើ​​យុវជន។​យុវជន​ត្រូវការ​រៀន​ដើម្បី​កំណត់​ពី​ប្រភព ​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់។ រាល់​ចម្លើយ​ទាំងអស់​ត្រូវបាន​ប្រមូល និង​ប្រើប្រាស់​សម្រាប់​ការ​វិភាគ​ និង​អនុវត្ត​នៅ​ថ្ងៃ​ក្រោយ ។
    ឥទ្ធិពល​​ជា​វិជ្ជមាន​នៃ​ការ​ប្រើប្រាស់ ICT ក្នុង​ការ​លើក​កម្ពស់​ឲ្យ​មាន​​តម្លាភាព​គឺ​ជា​រឿង​ជាក់ស្ដែង​មួយ​ដែល​​បាន​ ​បង្ហាញ​ដោយ​​អ្នក​ឈ្នះ​រង្វាន់​ Facebook ទាំង ១០រូប នៅ​អំឡុង​ពេល​សិក្ខាសាលា​នេះ។ អ្នក​ឈ្នះ​បាន​ចែករំលែក​ការពិភាក្សា​​អំពី​ការ​អភិវឌ្ឍ​ទំព័រ Facebook ដ៏​មាន​សារសំខាន់ និង​​ពាក់ព័ន្ធ​អ្វី​មួយ​សម្រាប់​ពួកគេ​​​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​​ដែល ​មាន​​​គោលបំណង​ចែករំលែក​ព័ត៌មាន និង​បញ្ចេញ​សំឡេង​អំពី​កង្វល់​របស់​ពួកគេ​នៅ​ក្នុង​សង្គម។ នៅពេល​​មាន​សំណួរ​មួយ​បាន​លើក​ឡើង​សួរ​ដល់​អ្នក​ឈ្នះ​​ថា​ ហេតុ​អ្វី​ពួកគេ​យល់ថា​ទំព័រ Facebook មាន​សារសំខាន់ កញ្ញា យីម ចាន់វិនិត អ្នក​ឈ្នះ​ម្នាក់​បាន​ឆ្លើយថា «​ខ្ញុំ​ជា​​ស្ត្រី វា​ជា​ទំនួលខុសត្រូវ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​ដើម្បី​ ចែករំលែក​ព័ត៌មាន​អំពី​ជីវិត​រស់​នៅ​របស់​យើង។ យើង​គួរ​ចែករំលែក​ព័ត៌មាន​ប្រភេទ​នេះ​ដល់​ប្រជាជន​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ ពួកគេ​​ជួយ​ប្រជាជន​ផ្សេង​​បាន​យល់ដឹង​ និង​រស់នៅ​បាន​ប្រសើរ​នៅ​ក្នុង​សង្គម»​។ និស្សិត​ម្នាក់​ឈ្មោះ កុសល ជា​អ្នក​ឈ្នះ​ម្នាក់​ដែរ ក៏​បាន​បញ្ចេញ​មតិ​ថា «ខ្ញុំ​ចង់​ចែក​រំលែក​ព័ត៌មាន និង​អភិវឌ្ឍ​ន៍​ប្រទេស។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​រួមគ្នា។ រង្វាន់​នេះ​មិន​មែន​ជា​គោលបំណង​ចុង​ក្រោយ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​យុវជន​ម្នាក់​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​ការ ​ចែករំលែក​ព័ត៌មាន​ថ្មី និង​ចំណេះដឹង​ទៅ​ដល់​មិត្តិភ័ក្ដិ​របស់​ខ្ញុំ»​។
    សន្ទរកថា​បិទ​សិក្ខាសាលា​បាន​ផ្ដោត​លើ​គោលគំនិត​នៃ​ដំណើរការ​ដែល​បាន​ធ្វើ​ កន្លង​មក​​ជាង​មួយ​ទសវត្ស​រ៍​មក​នេះ ប៉ុន្តែ​នៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ យើង​ត្រូវតែ​បន្ត​ការ​ខិតខំប្រឹងប្រែង​ និង​ការ​​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា និង​រិះរក​មធ្យោបាយ​បង្កើន​ការ​ចូលរួម​​របស់​យុវជន​ក្នុង​ការ​ប្រើប្រាស់ ICT ដើម្បី​លើក​កម្ពស់​តម្លាភាព និង​គណនីភាព​សង្គម។ លោក​ស្រី​ ជឹម ម៉ាណាវី បាន​មានប្រសាសន៍​ថា លោក ចាន់ ណាត ជា​ប្រធាន និង​លេខាធិការ​នៃ​សមាគមន៍​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា (CITA) បាន​សម្គាល់​ថា «​គ្រប់​វិស័យ​ទាំងអស់ តម្លាភាព​ដើរ​តួនាទី​យ៉ាង​សំខាន់។ កាល​ពី​អតីតកាល យើង​​​ពិបាក​​​ទទួល​បាន​​ព័ត៌មាន ប៉ុន្តែ​បច្ចុប្បន្ន​យើង​មាន​​បណ្ដាញ​សង្គម។ លោក​ក៏​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​​ជិត ២ លាន​នាក់​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម និង​​នៅ​​ពេល​អ្នក​ចែក​រំលែក​​ព័ត៌មាន​អ្វី​មួយ​ដល់​ប្រជាជន​ នោះ​​ប្រជាជន​រាប់លាន​នាក់​នឹង​ទទួល​បាន​វា។ យើង​សង្ឃឹម​ថា ពួកគេ​យល់ដឹង​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​បែប​នេះ​ក្នុង​ការ​ លើក​កម្ពស់​​តម្លាភាព​សង្គម​»​។ លោក ប៊ុត ជិ ប្រធានគម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន បាន​ធ្វើ​សេចក្ដី​សន្និដាន​ថា​ វគ្គ​​ផ្ដល់​ការ​អប់រំ​ និង​ភាព​​ចាំបាច់​សម្រាប់​កម្ពុជា​​ដើម្បី​យល់ដឹង​ពី​សារៈសំខាន់​នៃ​ បច្ចេកវិទ្យា​ ដែល​ជា​កត្តា​មួយ​ប្រសើរ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​កាន់តែ​ប្រសើរ។

 

ឯកឧមត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍កម្ពុជា  (ទទក) បាន​ឆ្លើយ​សំណួរ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នា​ អំឡុង​សិក្ខាសាលា​ស្ដីពីជំរុញ​ឱ្យ​​តម្លាភាព​តាមរយៈ​​បង្កើន​ការ​ទទួល​បាន​ ព័ត៌មាន។
កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទួលាយ
លោក ប៊ុត ជិ ប្រធាន​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន បាន​ផ្ដល់​សន្ទរកថានា​អំឡុង​សិក្ខាសាលា​ស្ដីពី​ជំរុញ​ឱ្យ​តម្លាភាព​តាមរយៈ​​ បង្កើន​ការ​ទទួល​បាន​ព័ត៌មាន។
កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទួលាយ
បណ្ឌិត Raymond សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ផ្ដល់​សន្ទរកថា​បើក​សិក្ខាសាលាស្ដីពី​ជំរុញ​ឱ្យ​​តម្លាភាព​តាមរយៈ​​ បង្កើន​ការ​ទទួល​បាន​ព័ត៌មាន។
កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទួលាយ
លោក ​ស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​ផ្ដល់​សន្ទរកថា​បិទ​​សិក្ខាសាលាស្ដីពី​ជំរុញ​ឱ្យ​​តម្លាភាព​តាមរយៈ​​ បង្កើន​ការ​ទទួល​បាន​ព័ត៌មាន។
កាលបរិច្ឆេទ៖ ៣ កក្កដា ២០១៤
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទួលាយ
  1. កម្ម​វិធីសិក្ខាសាលា
  2. ឯកសារទស្សនទាន
  3. សុន្ទរកថាបើក ដោយ​លោកស្រី ឪ រ៉ានី
  4. បទបង្ហាញពី« ការរីក​ចម្រើន​នៃ​កម្មវិធី តោះយើង» របស់​វិទ្យុសារិកា ដោយ​លោក​ណុប វី
  5. បទបង្ហាញពី« សិទ្ធិក្នុងការទទួលព័ត៌មាន » ដោយ​លោក ផាន ភ័ព្វបូរមី
  6. ​ បទបង្ហាញពី« យុវជន និង ការ​ជំរុញ​ឲ្យ​មាន​តម្លាភាព » ដោយ លោក ពេជ្រ  ពិសី
  7. បទ​បង្ហាញ​អំពី​ព័ត៌មាន​សម្រាប់​ទំនាក់​ទំនង(Information for Communication) ដោយ​លោក​ប៊ុត ជិ MoI
  8. បទបង្ហាញពី«ការរីកចម្រើន​នៃគម្រោង​ការ​លើក​កម្ពស់និង​ជំរុញយុវជន​ក្នុង​ការ​ ចូល​រួមអភិវឌ្ឍន៍ តាម​រយៈការ​ប្រើ​ប្រាស់ បច្ចេក​វិទ្យាព័ត៌មាន និងសារគមនាគមន៍ 
  9. អត្ថ​បទ​ផ្សព្វផ្សាយនៅលើ​ស្ថានីយ៍ទូរទស្សន៍ហង្សមាស 
  • សូម​ចុច​ត្រង់​នេះ​សម្រាប់​ការ​ចូល​អាន​អត្ថ​បទ​ជា​ភាសារអង់គ្លេស
កម្ពុជា

Tags: