បច្ចុប្បន្ន កម្មវិធីទូរស័ព្ទជាច្រើនត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការ របស់មនុស្ស ពិសេសកម្មវិធីសម្រាប់ទំនាក់ទំនងដោយការនិយាយឆ្លើយឆ្លង ឬសរសេរជាសារខ្លី SMS ។ កម្មវិធីទូរស័ព្ទភាគច្រើនត្រូវបានបង្កើតឡើងជាភាសាបរទេស និងមិនគាំទ្រភាសាខ្មែរបានល្អ ។ ដោយសារទំនាក់ទំនងតាមរយៈសារខ្លីៗ នៅតែមានប្រសិទ្ធភាព និងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដូច្នេះកម្មវិធី SPICE នៃអង្គការវិទ្យាស្ថានបើកទូលាយ ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) បានបង្កើតកម្មវិធីផ្ញើសារខ្លីមួយមានឈ្មោះថា សារខ្មែរ SMS ដែលជាកម្មវិធីផ្ញើសារខ្លីដ៏មានប្រសិទ្ធភាពមួយ មានចំណុចប្រទាក់ជាភាសាខ្មែរ និងគាំទ្រភាសាខ្មែរបានប្រសើរក្នុងការសរសេរ និងមើលសារដែលគេផ្ញើមក មិនត្រឹមតែប៉ុណ្ណោះ វាមានសុវត្ថិភាពខ្ពស់ក្នុងការទំនាក់ទំនង។ កម្មវិធីសារខ្មែរ SMS អាចទាញយកពីកម្មវិធី Play Store និងដំឡើងបានក្នុងឧបករណ៍អេនដ្រយចាប់ពីកំណែ ២.១ ឡើងទៅ។
១. ចូលទៅកាន់ PlayStore ២. រកកម្មវិធីដោយវាយបញ្ចូលពាក្យ Sar Khmer ឬ ទាញយកពី https://play.google.com/store/apps/details?id=org.open.securesms ៣. ចុចពាក្យ Install ៤. ប្រសិនបើអ្នកជា Developer or Programer អាចទាញយក Source Code តាមរយះ http://sourceforge.net/projects/spiceproject/files/Sar%20Khmer%20SMS/ ៥. អ្នកអាចទាញយករបៀប install ហើយនិង របៀបប្រើប្រាស់បានតាមរយះឯកសារភ្ជាប់នេះ ។