លោកស្រី ជឹមម៉ាណាវី មាន ប្រសាសន៍ ស្វាគមន៍ សិក្ខាកាម ក្នុងវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានបើកទូលាយ ភ្នំពេញថ្ងៃទី៣០ខែមករាឆ្នាំ២០១៣ រូបភាព៖ វិទ្យាស្ថានបើកទូលាយវគ្គបណ្ដុះបណ្ដាលស្ដីពីការ ប្រើប្រាស់យូសាហ៊ីឌីនិងវិបផតថលស្ត្រីត្រូវបានធ្វើឡើងនៅវិទ្យា ស្ថានបើកទូលាយក្រោមកិច្ចសហការពីក្រសួងកិច្ចការនារី សម្ព័ន្ធជាតិសង្កាត់ និងនិងគណៈកម្មាធិការនៃអង្គការមិនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ ( NGO-CEDAW) កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៣។ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនោះមានសិក្ខាកាម ចំនួន១៥នាក់ ដែលសិក្ខាកាមទាំងនោះមកពីអង្គការនានាដូចជា អង្គការដៃគូរសម្រាប់ការអប់រំ(NEP) ក្រុមការពារអ្នកច្បាប់កម្ពុជា(CDP) អង្គការអភិវឌ្ឍន៍សហគមន៍(CODO) អង្គការអភិរក្សនិងអភិវឌ្ឍកម្ពុជា(CDCAM)អង្គការស្ត្រីកម្ពុជា សម្រាប់សន្តិភាពនិងការអភិវឌ្ឍ(CWPD)មជ្ឈមណ្ឌលកម្ពុជាការពារសិទ្ធិ កុមារ(CCPCR)អង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាល(NGOForum) អង្គការសម្របសម្រួលក្រុមស្រាវជ្រាវជំងឺអេដស៍និងការភៀសខ្លួន(CARAM) អង្គការខេមរា គណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងឆាកនយោបាយ(CPWP) សមាគមមគ្គុទ្ទេសក៍ នារីកម្ពុជា(GGAC) ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) មជ្ឈមណ្ឌលអភិវឌ្ឍសង្គម(CSD) សមាគមយុវជនខ្មែរ(KYA) និងអង្គការនិចហ្វិក។
ក្នុងប្រសាសន៍ស្វាគមន៍លោកស្រីជឹមម៉ាណាវីដែលជានាយិកាអង្គការ វិទ្យាស្ថានបើកទូលាយបានអោយដឹងថាគោលបំណងក្នុងវគ្គសិក្សានេះ គឺមានទិសដៅលើកកម្ពស់សមត្ថភាពរបស់អង្គការសមាជិកNGO-CEDAW អង្គការធ្វើការងារអំពីស្ត្រីនិងស្ថាប័នដែលកំពុងធ្វើកិច្ចការ ពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រអោយចេះប្រើប្រាស់ កុំព្យូទ័រជាភាសាខ្មែរ និងកម្មវិធីយូសាហ៊ីឌីក្នុងការស្រាវជ្រាវ ទទួល រាយការណ៍ ពិភាក្សានិងចែកចាយព័ត៌មាននានាដែលទាក់ទងទៅនឹងអំពើហិង្សា ទាក់ទងនឹងយេនឌ័រអោយបានប្រសើរជាងមុន។ លោកស្រីជឹមម៉ាណាវីបានបន្តថាយូសាហ៊ីឌីគឺជាឧបករណ៍មួយដែលអាចអោយ គេប្រមូល ព័ត៌មាននិងផ្ទុកទិន្នន័យដែលអាចបង្កើតបានជា ផែនទីចង្អុលបង្ហាញមួយដែលសិក្ខាកាមអាចទាញយកឬក៏រាយការណ៍បន្ថែម នូវព័ត៌មានដែល ទាក់ទងទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដោយងាយស្រួល។ កិច្ចការនេះនឹងជួយសម្រួលកិច្ចការប្រចាំថ្ងៃរបស់សិក្ខាកាម។ លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថាព័ត៌មានទាំងនេះវាមានសារ សំខាន់ យ៉ាងខ្លាំងចំពោះអ្នកដែលធ្វើការពាក់ព័ន្ធទៅនឹងការការពារមិន អោយមានអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបន្ថែមទៀតថាអ្នកតាក់តែងគោលនយោបាយនឹងអាចទាញយកទិន្នន័យ ពីយូសាហ៊ីឌីដើម្បីទៅបង្កើតគោលនយោបាយពាក់ព័ន្ធក្នុងការទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោកស្រីកាសូម៉ី អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការវិទ្យាស្ថានបើកទូលាយនិង ជាទីប្រឹក្សាក្រសួងកិច្ចការ នារីបានកត់សម្គាល់ពីភាពជោគជ័យរបស់អង្គការវិទ្យាស្ថានបើកទូលាយ ក្នុងការធ្វើកិច្ចការទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យានិងអំពីស្ត្រី។ លោកស្រីបាន បន្តចំណាប់អារម្មណពីសារសំខាន់នៃបច្ចេកវិទ្យា ព័ត៌មានជាពិសេសអ៊ីនធឺណិត។ លោកស្រីបានមាន ប្រសាសន៍ពីភាពចាំបាច់នៃអ៊ីនធឺណិតមិនថាចំពោះ បុរសឬស្ត្រីទោះទេជាជនរងគ្រោះឬក៏មិនមែនជាជនរងគ្រោះដោយសារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបន្តទៀតថាអ៊ីនធឺណិត អាចផ្ដល់អោយយើង នូវព័ត៌មាននិងទិន្នន័យហើយជនរងគ្រោះអាចរាយការណ៍តាមប្រព័ន្ធ អ៊ីនធឺណិតដែលមានលក្ខណៈងាយស្រួលជាងទៅជួបប៉ូលិសឬក៏មេឃុំ។ ជាមួយគ្នានោះដែរប្រព័ន្ធអ៊ីនធឺណិតគឺលោកស្រីសំដៅទៅលើឧបករណ៍ យូសាហ៊ីឌីនិងវិប សាយអំពីស្ត្រីមានសារៈសំខាន់ សម្រាប់អ្នកសរសេរគោលនយោបាយក្នុងការប្រមូលយកទិន្នន័យនិងកំណត់យក ទិសដៅអាទិភាពក្នុងការធ្វើកិច្ចការប្រឆាំងទៅនឹងអំពើហឹង្សាទាក់ទង នឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
លោកស្រី កាស៊ូម៉ីមានប្រសាសន៍ទៅកាន់សិក្ខាកាមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នៅអង្គការវិទ្យាស្ថានបើកទូលាយ ភ្នំពេញថ្ងៃទី៣០ខែមករាឆ្នាំ២០១៣ រូបភាព៖ វិទ្យាស្ថានបើកទូលាយវគ្គបណ្ដុះបណ្ដាលពេញមួយថ្ងៃ នេះគឺជាផ្នែកមួយនៃគម្រោងដែលរៀបចំដោយអង្គការវិទ្យាស្ថានបើក ទូលាយ និង Association for Progressive Association(APC) ក្រោម ការឧបត្ថម្ភគាំទ្រដោយគម្រោងស្ប៉ាយឌ័រ (The Swedish Program on ICT for Developing Regions-SPIDER) របស់ប្រទេសស៊ុយអែត។វគ្គបណ្ដុះបណ្ដាលនេះចែកចេញជាពីរវេនដែលក្នុង វេនទីមួយសិក្ខាកាមសិក្សាទ្រឹស្ដីនានាទាក់ទងនឹងយេនឌ័រនិង បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យាសម្រាប់ការអភិវឌ្ឍន៍និងអំពីអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។ក្នុងវេនទីពីរសិក្ខាកាមបានអនុវត្តចូលទៅ ក្នុងវិប សាយអំពីស្ត្រីហើយបញ្ចូលទិន្នន័យតាមប្រព័ន្ធយូសាហ៊ីឌី។ សិក្ខាកាមបានរាយការណ៍ពីករណីហិង្សាមួយចំនួននៅលើប្រព័ន្ធយូសាហ៊ីឌី នោះ។ លោកយិនភារ៉ូជាជំនួយការគម្រោងរបស់មជ្ឈមណ្ឌលកម្ពុជាការពារ សិទ្ធិកុមារបានបញ្ជាក់ថាវគ្គសិក្សានេះមានសារៈសំខាន់ណាស់។ គាត់រីករាយនឹងសិក្សាពីឧបករណ៍យូសាហ៊ីឌីនិងវិប សាយអំពីស្ត្រីប៉ុន្តែគាត់បានបង្ហាញពីក្ដីកង្វល់ផងដែរអំពីការ ចែករំលែកព័ត៌មាននេះទៅកាន់ប្រជាពលរដ្ឋក្នុងសហគមន៍ពីព្រោះចំណេះដឹង ផ្នែកបច្ចេកវិទ្យារបស់ពួកគាត់នៅមានកម្រិត។ លោកឡេកចានឌីជាសិក្ខាកាមមួយរូបមកពីអង្គការអភិវឌ្ឍសហគមន៍សំណូមពរ អោយអង្គការវិទ្យាស្ថានបើកទូលាយបើកវគ្គបណ្ដុះបណ្ដាលនេះទៅកាន់ អង្គការដៃគូរឬមិនមែនដៃគូរពីព្រោះវាមានសារសំខាន់ក្នុងការទប់ ស្កាត់អំពើហិង្សាទាក់ទងយេនឌ័រ។
លោកកែសម្រេចជាសិក្ខាកាមមកពីអង្គការខេមរាបង្ហាញពីភាពរីករាយរបស់ លោកក្នុងការចូលរួមវគ្គសិក្សានេះ។ គាត់មានប្រសាសន៍ថាយូសាហ៊ីឌីពិតជាមានសារសំខាន់សម្រាប់អោយអ្នក ទាំងឡាយរ�;/files/gbv-ushahidi/Ushahidi-training- 29-30-31Jan.ppt">មេរៀនអំពីយេនឌ័រនិងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យាសម្រាប់ការអភិវឌ្ឍ