វិទ្យាស្ថានបើកទូលាយ៖ សិក្ខាសាលា eNGO ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅឯសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាមួយនឹងអង្គការដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាដែលមានឈ្មោះថា Digital Empowerment Foundation (DEF) ព្រមជាមួយនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះថា Public Interest Registry (.ORG)
។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីអប់រំអង្គការក្រៅរដ្ឋាភិបាលអំពីគោលគំនិតនៃ eNGO និងសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការអភិវឌ្ឍ បណ្ដុះបណ្ដាលអង្គការក្រៅរដ្ឋាភិបាលឲ្យ...
សេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្រុមហ៊ុន Google ចេញផ្សាយទូរស័ព្ទភាសាខ្មែរដោយដាក់បញ្ចូលការបកប្រែដែលបានផ្ដល់ដោយអង្គការវិទ្យាស្ថានបើកទូលាយ
កម្មវិធី SPICE ដែលអនុវត្តដោយអង្គការវិទ្យាស្ថានបើកទូលាយ ដោយមានផ្ដល់ថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានសហការជាមួយក្រុមហ៊ុនហ្គូហ្កល(Google) ក្នុងឆ្នាំ ២០១៣ ដើម្បីបញ្ចប់ការបកប្រែប្រព័ន្ធប្រតិបត្តិការទូរស័ព្ទអេនដ្រយ(Android) ជាភាសាខ្មែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចគោលដៅរបស់ខ្លួននៅពេលដែលមានការចេញផ្សាយកំណែ ៤.៤ (មានឈ្មោះថា KitKat)...
វគ្គបណ្ដុះបណ្ដាលស្ដីពីគណនេយ្យភាពសង្គមបានរៀបចំឡើងនៅថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ ២០១៣ នៅអង្គការវិទ្យាស្ថានបើកទូលាយ ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងដើម្បីកសាងសមត្ថភាព និងភាពជឿជាក់ដល់ប្រជាពលរដ្ឋសាមញ្ញ ជាពិសេសយុវជន និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលជាក្រុមគោលដៅរបស់អង្គការវិទ្យាស្ថានបើកទូលាយ ។
បន្ថែមពីនេះទៀត អង្គការវិទ្យាស្ថានបើកទូលាយមានបំណងចង់អប់រំក្រុមទាំងនេះអំពីធាតុសំខាន់ៗនៃគណនេយ្យភាព សង្គមនៅប្រទេសកម្ពុជា ដើម្បីបង្កើនគណនេយ្យភាព ជាសាធារណៈ ធ្វើឲ្យប្រទេសកម្ពុជាអនុវត្តអភិបាលកិច្ចបានល្អដោយប្រសិទ្ធភាព ការផ្ដល់សេវាកម្មស...
ភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៣
តើលោកអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ អង្គការរបស់លោកអ្នកឬទេ? កម្មវិធីស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយ (Open Institute) ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការឥណ្ឌាដែលមានឈ្មោះថា Digital Empowerment Foundation (DEF) និង Public Interest Registry (.ORG) នឹងរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃដោយឥតថ្លៃ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុងគោលបំណងជួយអង្គការសង្គមស៊ីវិលបង្កើនការចូលរួមរបស់ពួកគេនៅ លើបណ្ដាញអ៊ីនធឺណិត។ ព្រឹត្តិការនេះនឹងផ្ដល់នូវការបណ្...
ដូចដែលបានសន្យាថានឹងបន្តការគាំទ្រនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) កម្មវិធីSpice របស់អង្គការវិទ្យាស្ថានបើកទូលាយ កំពុងបន្តពង្រីក កម្មវិធីBarCamp ដែលបាននាំមនុស្សចាប់ អារម្មណ៍ ទៅលើផ្នែកបច្ចេកវិទ្យា, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអាជីវកម្មដើម្បីចែករំលែក និងរៀនពីគ្នាទៅវិញទៅមក។ កម្មវិធី Barcampលើកទីបួន ត្រូវបានរៀបចំនៅរាជធានីភ្នំពេញដែលនឹងត្រូវបានប្រារព្ធឡើងនៅចុង សប្ដាហ៍នេះ ចាប់ទី ១៩ - ២០ ខែ តុលា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។ ក្រុមការងារ កម្មវិធីSPICE ក៏នឹងរៀបចំវគ្គមួយចំនួននៅក្ន...
ក្ដារចុចចាមនេះគឺ បង្កើតឡើងក្នុងគោលបំណងចូលរួមជំរុញឱ្យនៅតែមានធរមានរបស់ភាសា ចាម្ប៍និងការប្រើប្រាស់អក្សរចាម្ប៍ដែលកំពុងរងគ្រោះស្ទើរតែ បាត់បង់ពីក្នុងចំណោមសហគមន៍ចាម្ប៍និងសហគមន៍ពាក់ព័ន្ធ។ តាមរយៈក្ដារចុចនេះ ក្រុមការងារយើងរំពឹងថាការប្រើប្រាស់ភាសាចាម្ប៍ និង អក្សរចាម្ប៍នឹងមានការរីកចម្រើននិងសំបូរបែបបន្ថែមលើការ ប្រើប្រាស់ភាសាឬអក្សរជាតិដែលចាម្ប៍កំពុងរស់នៅ។
ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) បានបង្កើតកម្មវិធីក្ដារចុចក្នុងការសរសេរអក្សរចាម្ប៏ ។ កម្មវិធី ក្ដារចុចនេះអាចទាញយកពីកម្មវិធ...
២៣ កញ្ញា ២០១៣ រាជធានីភ្នំពេញ: កម្មវិធី Mini-BarcampKampot បានរៀបចំឡើងនៅថ្ងៃសុក្រទី ២០ ខែកញ្ញាឆ្នាំ ២០១៣ (មានរយៈពេលមួយថ្ងៃពេញ) នៅសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត ក្រោមប្រធានបទស្ដីពី "យុវជន និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ទំនាក់ ទំនងសង្គម" ។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺបានធ្វើឡើងដើម្បីកសាងសមត្ថភាពរបស់ យុវជន ដើម្បីឱ្យមានការយល់ដឹងអំពី បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងសម្រាប់ការទំនាក់ទំនងសង្គម។
កម្មវិធី SPICE បានឧបត្ថម្ភកម្មវិធី "ជំរុញ និងលើកទឹកចិត្តយុវជនចូលរួមអភិវឌ្ឍតាមរយៈការប្រើ...
បច្ចុប្បន្ន កម្មវិធីទូរស័ព្ទជាច្រើនត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការ របស់មនុស្ស ពិសេសកម្មវិធីសម្រាប់ទំនាក់ទំនងដោយការនិយាយឆ្លើយឆ្លង ឬសរសេរជាសារខ្លី SMS ។ កម្មវិធីទូរស័ព្ទភាគច្រើនត្រូវបានបង្កើតឡើងជាភាសាបរទេស និងមិនគាំទ្រភាសាខ្មែរបានល្អ ។ ដោយសារទំនាក់ទំនងតាមរយៈសារខ្លីៗ នៅតែមានប្រសិទ្ធភាព និងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដូច្នេះកម្មវិធី SPICE នៃអង្គការវិទ្យាស្ថានបើកទូលាយ ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) បានបង្កើតកម្មវិធីផ្ញើសារខ្លីមួយមានឈ្មោះថា សារខ្មែរ SMS ដែលជាកម្...
វចនានុក្រម សម្ដេចសង្ឃ ជួន ណាត (យូនីកូដ) កំណែ ១.១ អាចអនុញ្ញាតឱ្យអ្នករកមើលពាក្យ និងនិយមន័យពាក្យខ្មែរណាមួយបានយ៉ាងងាយស្រួលដោយប្រើក្ដារចុច យូនីកូដខ្មែរ។ វចនានុក្រមនេះ ដំណើរការក្នុងប្រព័ន្ធ Android ចាប់ពីកំណែ ២.១ ដល់កំណែចុងក្រោយបំផុត។
និយមន័យនៃពាក្យទាំងនោះមានលក្ខណៈពិសេស អនុញ្ញាតឱ្យអ្នកប្រើពង្រីកឬបង្រួមទំហំពុម្ពអក្សរបានតាម តម្រូវការ ហើយលោកអ្នកអាចរកនិយមន័យនៃពាក្យខ្មែរណាមួយចេញពីពាក្យមួយ ផ្សេងទៀតនៅក្នុងអត្ថន័យរបស់ពាក្យណាមួយ។ លក្ខណៈទាំងនេះគាំទ្រគ្រប់កំណែ Android ទាំងអស់ លើកលែងតែកំណែ ២.១ និង ៣.០ ។ លើសពី...
លោកជំទាវស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការ នារី មានមតិបើកវេទិកា ភ្នំពេញ ៣០ ឧសភា ២០១៣ រូបភាព៖ អង្គការវិទ្យាស្ថាន បើកទូលាយវេទិកា ស្ដីពី"ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធផ្សព្វផ្សាយ សង្គម ចូលរួម បញ្ឈប់ អំពើ ហិង្សាទាក់ទង នឹងយេនឌ័រ" ត្រូវ បាន រៀបចំឡើង នៅ ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០១៣ ដោយអង្គការ វិទ្យា ស្ថានបើកទូលាយ សហការជាមួយក្រសួងកិច្ចការនារី សម្ពន្ធភាព ឃុំ សង្កាត់ ព្រមទាំងអង្គការជាតិនិងអន្តរជាតិចំនួន៨ទៀត។ អញ្ជើញចូលរួមជាប្រធានគណអធិបតីក្នុងវេទិកាពិភាក្សាមាន លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
លោកស្រី ជឹម ម...