និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​សិក្សា​ពី​គម្រោង ការ​ត្រួតពិនិត្យ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​

ពាក្យ "ហិង្សា​លើ​ស្ត្រី" ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​មាន​លក្ខណៈ​រួម​ដែល​សំដៅ​លើ​ហិង្សា​ដែល​សកម្មភាព​ធ្វើ​ឡើង​ផ្ដោត​ជា​សំខាន់​លើ​ស្ត្រី។​ ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សាយភាយ​ទោះ​បី​ជា​មិន​មាន​ការ​រាយ​ការណ៍​ក៏ដោយ។​ មាន​ប្រភេទ​នៃ​ហិង្សា​ជាច្រើន​ដូចជា​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស​។ល។ ការ​ចាប់​រំលោភ​ជា​​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​កម្ពុជា។ វា​ត្រូវ​បាន​ឃើញ​ស្ទើរ​តែ​គ្រប់​ទម្រង់​ទៅ​ហើយ​នៅ​លើ​កាសែត​ ។​ជន​រង​គ្រោះ​ភាគ​ច្រើន​ មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ចេញ​មក​ក្រៅ​នូវ​បញ្ហា​ទាំង​នេះ​ ដើម្បី​​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ដោយ​សារ​ពួក​គេ​មាន​ការ​ភ័យខ្លាច​ថា ​ពួក​គេ​នឹង​ត្រូវ​បាន​គេ​មើល​ងាយ។​ លោក​ស្រី​ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ អង្គការ​វិទ្យាស្ថាន​បើក​ទូ​លាយ​មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​វគ្គ​សិក្សា​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​​​​​​​​​​​​​

លោក​ស្រី​មាន​បន្ត​ទៀត​ថា​ការ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​គឺ​ជា​ការ​សំខាន់​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សមភាព​រវាង​បុរស និង​ស្ត្រី និង​ផ្ដល់​នូវ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ល្អ។​ ដំណោះ​ស្រាយ​រយៈ​ពេល​វែង​និង​ខ្លី​ជា​ការ​ចាំ​បាច់​ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​​ជា​លក្ខណៈ​ស្ថាប័ន​រហូត​ដល់​ការ​ជួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ។​ ពេល​នេះ​វា​ដល់​ពេល​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ហើយ។

តប​តាម​ការ​ស្នើ​សុំ​របស់​លោក​ស្រី​សាស្ត្រាចារ្យ ណាកាហ្កាវ៉ា កាស៊ូមិ​ របស់​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​របស់​គម្រោង​ស្ដី​ពី​ហិង្សា​លើ​ស្ត្រី​ដល់​និស្សិត​របស់​លោក​ស្រី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​​ទី​តាំង​អង្គការ​ដោយ​ផ្ទាល់។ វគ្គ​​បណ្ដុះបណ្ដាល​​ទទួល​បាន​ការ​សម្រប​សម្រួល​និង​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​ ​និង​ការ​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី​ និង​ពី​បុគ្គលិក​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។​ លោក​អ៊ុយ​ សារ៉េត ប្រធាន​គម្រោងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ និង​កញ្ញា Yuki Lo មន្ត្រី​ត្រួត​ពិនិត្យ និង​តាមដាន​របស់​ អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​បាន​ចែក​រំលែក​នូវ​បទ​បង្ហាញ​របស់​គម្រោង​ទៅ​កាន់​និស្សិត​ច្រើន​ជាង​២០​រូប ស្ដី​ពី​បញ្ញត្តិ​ហិង្សា​ក្នុង​ន័យ​ទូលាយ និយម​ន័យ​ ប្រភេទ​និង​ធម្មជាតិ​នៃ​ហិង្សា​ និង​វិធីសាស្ត្រ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ឆ្លុះ​បញ្ចាំង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ដី​ពី​ហិង្សា​លើ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា។ គោល​បំណង​នៃ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​គឺ​ធ្វើ​ឲ្យ​និស្សិត​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​ពី​អត្ថន័យ​នៃ​ពាក្យ​ហិង្សា​លើ​ស្ត្រី​​និង​អាច​ជួយ​លើក​កម្ពស់​សមភាព​យេនឌ័រ​ក្នុង​ប្រទេស​កម្ពុជា។​​​​​​​​​​​​​

លោក​អ៊ុយ សារ៉េត បាន​បង្ហាញ​អំពី​ពាក្យ​"អំពើ​ហិង្សា​លើ​ស្ត្រី"​។ ពាក្យ​នេះ​មាន​ន័យ​ថា​ជា​ការ​បំពាន​ដោយ​ចេតនា​​លើ​រាង​កាយ​​ ផ្លូវ​ចិត្ត​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ ដោយ​សារ​តែ​ជីវសាស្ត្រ​ភេទ​របស់​ពួកគេ​និង/ឬ​តួនាទី​ក្នុង​សង្គម​របស់​ពួកគេ​។ បន្ទាប់​មក​ទៀត​គឺ​​ការ​បង្ហាញ​ពី​​ប្រភេទ​និង ធម្មជាតិ​នៃ​អំពើ​ហិង្សា​ដោយ​ប្រើ​និយមន័យ​នៃ​អង្គការ​សុខភាព​ពិភពលោក​និង​ពី​ច្បាប់​ជាតិ​និង​ច្បាប់​​អន្តរជាតិ ​ក៏​ដូចជា​អនុសញ្ញា​ដែល​​ទាក់ទង​ទៅ​នឹង​អំពើ​ហិង្សា​ជា​ទូទៅ​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​​ជា​ចុង​ក្រោយ​លោក​បាន​ធ្វើ​បទ​បង្ហាញ​វិធីសាស្ត្រ​ស្រាវជ្រាវ​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ការ​ពិនិត្យ​តាមដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លើស​ពី​នេះ​ទៀត ​កញ្ញា​ Yuki Lo ​បាន​ណែនាំ​ដោយ​សង្ខេប​អំពី​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ការ​ការពារ​ជន​រងគ្រោះ​។​ កញ្ញា​បាន​ពន្យល់​យ៉ាង​ស៊ី​ជម្រៅ​ពី​វដ្ដ​នៃ​អំពើ​ហិង្សា​និង​ការ​បង្កើត​ជា​អនុសាសន៍​ជា​ភស្តុតាង​ដែល​មាន​មូលដ្ឋាន​ដើម្បី​បញ្ឈប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​​ឲ្យ​មាន​​ការ​រង​គ្រោះ​ម្ដង​ទៀត​ ការ​ស្ដី​បន្ទោស​​លើ​ជន​រង​គ្រោះ​ ការ​​ទទួល​យក​ឬ​ការ​ដោះ​សារ​រាល់​ទង្វើ​នៃ​អំពើ​ហិង្សា​និង​ការ​ធ្វើ​​ឲ្យ​មាន​សេចក្ដី​ថ្លែងការណ៍​លំអៀង​យេនឌ័រ។ កញ្ញា​បាន​លើក​ទឹកចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​លើកកម្ពស់​បទដ្ឋាន​សមធម៌​យេនឌ័រ​ប្រកប​​ ថ្កោលទោស​រាល់​ទម្រង់​ណា​មួយ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី ​​និង​ការពារ​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​និង​ការ​បំពេញ​កាតព្វកិច្ច​សម្រាប់​សេវា​​​ឆ្លើយតប​និង​ការ​ទទួល​បាន​យុត្តិធម៌​។

នៅ​ចុង​បញ្ចប់​នៃ​ការ​បណ្ដុះបណ្ដាល​ និស្សិត​មាន​ការ​យល់​ច្បាស់​ពី​គំនិត​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​រួម​ទាំង​មាន​សំណួរ​ជាច្រើន​ស្ដី​យេនឌ័រ​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បុគ្គលិក​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​សម្ដែង​នូវ​អរគុណ​ជា​ថ្មី​ម្ដង​ទៀត​ដល់​បុគ្គលិក​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​ក្នុង​ការ​ផ្ដល់​នូវ​បទ​បង្ហាញ​ដ៏​មាន​​​ផ្លែផ្កា​ និង​បង្ហាញ​ភាព​ជា​ដៃ​គូ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ផ្ដល់​និង​ការ​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​​និង​មិន​រក​ប្រាក់​ចំណេញ​​ដែល​មាន​ទស្សនៈ​វិស័យ​ស្ដី​ពី​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​មួយ​ ដែល​មាន​សាយ​ភាយ​ឳកាស​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ពត៌មាន​ ការ​ទំនាក់​ទំនង​និង​ បច្ចេក​វិទ្យា​ដែល​នាំ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហើយ​នឹង​ការ​ប្រែប្រួល​ក្នុង​សង្គម​ច្រើន​ជាង​មុន​។ ថ្មីៗ​នេះ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​ទទួល​ការ​គាំទ្រ​​ មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ ដើម្បី​សិក្សា​លើ​គម្រោង​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​​​​​​​​​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើស្ត្រីនៅ​កម្ពុជា​។​ ​គម្រោងនឹងប្រមូល​និងកត់ត្រាព័ត៌មាន​អំពីអំពើហិង្សា​លើស្ត្រី ដើម្បី​អាច​ចាប់​ផ្ដើម​​បង្កើត​នូវ​បណ្ដា​យុទ្ធសាស្ត្រ​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​ដ៏​មាន​សារៈសំខាន់​​នូវ​អំពើ​ហិង្សា​​ និង​កាត់​បន្ថយ​នូវ​រូប​ភាព​អវិជ្ជមាន​ទាក់ទង​នឹង​ស្ត្រី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

កម្ពុជា