សិក្ខាសាលា ស្ដីពី ​"ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ"

 
សេចក្ដីប្រកាស​ព័ត៌មាន
 
សិក្ខាសាលា ស្ដីពី ​"ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ"
 
​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​សីហា ឆ្នាំ២០១៣ នៅ សណ្ឋាគារ សាន់វ៉េ
 
បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​ បច្ចេកវិទ្យា គមនាគមន៍ និង   ព័ត៌មាន​វិទ្យា​​សម្រាប់​ ការ​ អភិវឌ្ឍ​ នៅ​កម្ពុជា​ ហៅ​ កាត់​ ថា​  ICT4D Cambodia Network​ នឹង​រៀប​ចំ​សិក្ខាសាលា​មួយ​ស្ដីពី ​"ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ" ដែល​នឹង​ប្រ​ព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​ព្រឹក ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​សាន់វ៉េ​ (Sunway Hotel)​ ភ្នំពេញ ។​ សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើត​វេទិកា​លើក​កម្ពស់​ការ​ពិភាក្សា​ និង​ការ​យល់ដឹង​​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT)​​សម្រាប់​​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សិក្ខាសាលា​​​មាន​ការ​ចូល​រួម​​ធ្វើ​បទ​បង្ហាញ និង​ចែក​រំលែក​បទ​ពិសោធន៍​ពី​​​វាគ្មិន​​​ជំនាញ​ខាង​បច្ចេកវិទ្យា គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​ ដែល​អញ្ជើញ​មក​ពី​ស្ថាប័ន​​រាជរដ្ឋាភិបាល​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ ​ សិក្ខា​សាលា​ នឹង​មាន​អ្នក​ចូលរួម​ប្រហែល១០០នាក់ មកពី​​សំណាក់​ស្ថាប័នជាតិ​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​  និង​អន្តរ​ជាតិ ​ក្រុម​ហ៊ុន​ឯក​ជន​​ យុវជន ​និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ​   នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​​តុ​ឬ​បញ្ជរ សម្រាប់​អោយ​អង្គការ​ដៃ​គូ ​តាំង​ខិត​ប័ណ្ណ ព្រឹត្តិបត្រ ស្ទីកគ័រ ទស្សនាវដ្ដី និង​សម្ភារៈ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ទៀត។ បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ ព័ត៌មាន​វិទ្យា​​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា គឺ​ជា​ក្រុម​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិ​ការ​រវាង​ អង្គ​ការ​ដៃ​គូរ​ក្នុង​ប្រទេស​កម្ពុជា​ និង​អង្គការ​ SPIDER​ ក្នុង​ការ​លើក​កម្ពស់​តម្លា​ភាព​ គណនេយ្យភាព​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា (ICT)​។ បណ្ដាញ​មាន​សមាជិក​អង្គការ​ចំនួន៦គឺ​ អង្គការ Association for Progressive Communications (APC) អង្គការ​East West Management Institute (EWMI) អង្គការ​The Swedish Program for ICT in Developing Regions (SPIDER) អង្គការ​ Innovative Support to Emergencies Disease and Disaster(InSTEDD) អង្គការ​វិទ្យាស្ថាន​បើកទូលាយ និង​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​។​ បើ​សិន​​លោក​ អ្នក ​ប្អូន​ៗ​​និស្សិត​​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម សូម​​ចុះ​ឈ្មោះ​តាមរយៈ​សារ​អេឡិចត្រូនិក​៖putheamak@gmail.com  ​ដើម្បី​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ​ ។​ ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៣​ ។ ទំនាក់​ទំនង​ព័ត៌មាន​៖ ​លោក​ ម៉ក់​ ពុទ្ធា ​ជា​អ្នក​សម្រប​សម្រួល​បណ្ដាញ​ ទូរស័ព្ទ លេខ៖ ០១២​៤២​៩៥​៩៧​។ ធ្វើ​នៅ​ភ្នំពេញ ថ្ងៃទី១៤ សីហា ឆ្នាំ២០១៣
 
Press release in khmer
 
Press release in English
 

កម្ពុជា