កម្មវិធីអំណាន RSS ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​អេនដ្រយន៍

កម្មវិធី​អំណាន RSS 1.0.3 ជា​កម្មវិធី​ដំណើរ​ការ​លើ​ឧបករណ៍​អេនដ្រយន៍​ដែល​មាន​សមត្ថភាព​ទាញ​យក​ ព័ត៌មាន ឬ​អំណាន RSS ថ្មី​ៗ​ពី​តំបន់​បណ្ដាញ​ផ្សេង​ៗ​ជា​ច្រើន​។ កម្មវិធី​នេះ​​អាច​​​ឲ្យ​​អ្នក​​ប្រើ​​​អាន​​​ព័ត៌មាន​​​​​​​​​​ពី​​តំបន់​​ បណ្ដាញ​​ផ្សេងៗ​​បាន​​ជា​​ភាសា​​ខ្មែរ​លើ​​​ឧបករណ៍​​​​អេដ្រយន៍​​ចាប់​​ពី​​ កំណែ ២.១ ឡើង​​ទៅ ទោះ​បី​​ឧបករណ៍​​នោះ​​មិន​​មាន​​ពុម្ព​អក្សរ​​ខ្មែរ ឬ​​មិន​​​​​គាំ​ទ្រ​​ភាសា​​ខ្មែរ​​ក៏​​ដោយ ​​និង​​ថែម​​ទាំង​​អាច​​ប្តូរ​​ភាសា​​របស់​​ចំណុច​​ប្រទាក់​នៃ​​​កម្មវិធី​​ ​​ទៅ​​ជា​​ខ្មែរ​​ក៏​​បាន​ ឬ​​ជា​​អង់គ្លេស​​ក៏​​បាន​។
កម្មវិធី​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ FeedGoal និង​​កែ​សម្រួល​​​ដោយ​​អង្គការ​វិទ្យាស្ថាន​​បើក​​ទូលាយ ក្នុង​កម្មវិធី SPICE ក្រោម​​ជំនួយ​​ឧបត្ថម្ភ​​ពី​​ទី​ភ្នាក់ងារ​​សហរដ្ឋ​អាមេរិក​​ដើម្បី​​ សហប្រតិបត្តិការ​អន្តរជាតិ (USAID)។ ​​​​​​​​
 
អ្នក​​អាច​​​ដំឡើង​​កម្មវិធី​​អំណាន​​នេះ​​ដោយ​​ឥត​គិត​​ថ្លៃ​​នៅ​​ក្នុង Play Store នៃ​​ឧបរកណ៍​​អេនដ្រយន៍​​នីមួយ​ៗ ដូច​ខាង​ក្រោម​៖​​​​​​​​
 
១. បើក​ឃ្លាំង​កម្មវិធី (Play store)
 
២. ស្វែង​រក​​ពាក្យ​​: Omnan RSS
 
៣. ចុច INSTALL
 
URL របស់​កម្មវិធី​អំណាន RSS ក្នុង Play Store ៖
 
https://play.google.com/store/apps/details?id=khmer.omnanrss&hl=en
 
កូដ​​ប្រភព​​​របស់​​កម្មវិធី​​នេះ​​ត្រូ​វ​បាន​​ចែក​រំលែក​​ក្នុង​​តំបន់​​បណ្ដាញ Sourceforge ៖
 
https://sourceforge.net/projects/spiceproject/files/Omnan%20RSS/
 
ចុច​លើ​តំណ​ខាង​ក្រោម​ដើម្បី​ទាញ​យក​របៀប​ប្រើ​ប្រាស់​កម្មវិធី​អំណាន RSS ជា​ភាសា​ខ្មែរ​៖
 
 
 

កម្ពុជា