វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គណនេយ្យ​ភាព​សង្គម

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គណនេយ្យ​ភាព​សង្គម​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៦-១៧ ខែ តុលា ឆ្នាំ ២០១៣ នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​កសាង​សមត្ថភាព និង​ភាព​ជឿជាក់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ជាពិសេស​យុវជន និង​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ដែល​ជា​ក្រុម​គោលដៅ​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។

បន្ថែម​ពី​នេះ​ទៀត អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​បំណង​ចង់​អប់រំ​ក្រុម​ទាំងនេះ​អំពី​ធាតុ​សំខាន់ៗ​នៃ​គណនេយ្យ​ភាព សង្គម​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​គណនេយ្យ​ភាព ជា​សាធារណៈ ធ្វើ​​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​​អភិបាល​កិច្ច​បាន​ល្អ​ដោយ​ប្រសិទ្ធភាព​ ការ​ផ្ដល់​សេវាកម្ម​សាធារណៈ​បាន​ប្រសើរ មាន​ការ​អភិវឌ្ឍ​ជា​និរន្ត និង​ការ​ផ្ដល់​ភាព​អង់​អាច​​ដល់​ប្រជាពលរដ្ឋ ។ គណនេយ្យ​ភាព សង្គម គឺ​ជា​យន្តការ​យ៉ាង​សំខាន់​ដែល​ប្រជាពលរដ្ឋ សហគមន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ ​​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​សាធារណៈ​​អាច​ប្រើប្រាស់​ដើម្បី​អនុវត្ត​គណនី​​ភាព​សម្រាប់​សកម្មភាព​របស់​ពួកគេ ។ ការ​ប្រើប្រាស់​គណនេយ្យ​ភាព​សង្គម​អាច​បង្កើន​ប្រសិទ្ធភាព​សង្គម​របស់​យើង​​ធ្វើ​ឲ្យ​​សេវា សាធារណៈ​​បម្រើ​ដល់​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ ​និង​បង្កើន​ការ​ផ្ដល់​ភាព​អង់អាច​​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ផង​ដែរ ។

អ្នក​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ជា​ក្រុមប្រឹក្សា​មក​ពី​រាជធានី និង​ខេត្ត ដូចជា ភ្នំពេញ បាត់ដំបង សៀមរាប និង​ខេត្ត​កណ្ដាល ព្រម​ទាំង​មាន​និស្សិត​មក​ពី​សាកលវិទ្យាល័យ យុវជន​មក​ពី​សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន​ (PHD) និង​អ្នក​ចូលរួម​មក​ពី​បណ្ដាញ​អង្គការ​យុវជន​ខ្មែរ និង​ ការ​អភិវឌ្ឍ​សង្គម (KYSD) ។

លោកស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ផ្ដល់​សន្ទរកថា​ស្វាគមន៍​ដល់​អ្នក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អំពី គណនេយ្យ​ភាព​សង្គម នៅ​ថ្ងៃ​ទី ១៦ តុលា ២០១៣ ។ រូបថត​ដោយ វិទ្យាស្ថាន​បើក​ទូលាយនៅ​ក្នុង​សន្ទរកថា​ស្វាគមន៍​ដល់​អ្នក​ចូលរួម លោក​ស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ពន្យល់​ថា នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​មួយ​អំពី​គណនេយ្យ​ភាព​សង្គម ដែល​បាន​ធ្វើ​ឡើង​នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ។ លោក​ស្រី ​ក៏​បាន​មាន​ប្រសាសន៍​​សង្ខេប​​ផង​ដែរ​ អំពី​អត្ថន័យ​ពេញលេញ​នៃ​គណនេយ្យ​ភាព​សង្គម ​ដោយ​សំដៅ​លើ​​ភារកិច្ច​របស់​ប្រជាពលរដ្ឋ និង​​អាជ្ញាធរ​ក្នុង​ការ​ទទួលខុសត្រូវ​ធានា​ឲ្យ​បាន​នូវ​គណនេយ្យ​ភាព​សង្គម ។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​សាមញ្ញ និង​អង្គការ​សង្គម​ស៊ីវិល ទាំង​ផ្ទាល់ និង​មិន​ផ្ទាល់ ដើម្បី​ធានា​ឲ្យ​បាន​គណនេយ្យ​ភាព សង្គម​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី Kasumi Nakagawa អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ផ្ដល់​សន្ទរកថា​ក្នុង​ពេល​បើក​វគ្គ កាល​ពី ថ្ងៃ ទី ១៦ តុលា ២០១៣។ រូបថត​ដោយ វិទ្យាស្ថាន​បើក​ទូលាយនៅ​ក្នុង​សន្ទរកថា​បើក​វគ្គ លោក​ស្រី Kasumi Nakagawa អនុប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃអង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​​កិច្ច​សន្ទនា​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គណនេយ្យ​ភាព​សង្គម​នេះ។ ទោះបី​នេះ​ជា​លើក​ដំបូង ដែល​ព្រឹត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ក៏​ដោយ ពីមុន​ៗ​មក អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ឃុំ/សង្កាត់ (NLC/S) រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ។ លោក​ស្រី​ក៏​បន្ត​ទៀត​ថា​ លោក​ស្រី​បាន​និយាយ​ជាមួយ​លោក ឈាវ ណាក់ ទីប្រឹក្សា​នៃ​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន (DFGG) នៃ​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​បណ្ដុះបណ្ដាល​ ហើយ​បាន​ដឹង​ថា​ គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន​បាន​ព្យាយាម​ស្វែងរក​ដៃគូ​បណ្ដាញ ដើម្បី​ពួកគេ​អាច​បន្ត​ជួយ​គាំទ្រ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ និង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​អំពី​គណនេយ្យ​ភាព សង្គម​ដល់​បណ្ដា​ខេត្ត​ផ្សេងៗ​ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ អំពី​អភិបាលកិច្ច​ល្អ​នៅ​ប្រទេស​កម្ពុជា​ និង​លើកកម្ពស់​អភិបាល​កិច្ច​ល្អ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​នូវ​សេវាកម្ម​សាធារណៈ​យ៉ាង​ប្រសើរ ។ លោក​ស្រី Kasumi Nakagawa បាន​បន្ត​ទៀត​ដោយ​ពន្យល់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ និង​និស្សិត​សាកលវិទ្យាល័យ​ ពីព្រោះ​ពួកគេ​ជា​ក្រុម​គោលដៅ​នៃ​គម្រោង"លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​​តាមរយៈ​ការ​ប្រើប្រាស់ ICT” ។ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​អំពី​គណនេយ្យ​ភាព​សង្គម​រួច​ហើយ ក្រុមប្រឹក្សា​ឃុំ/សង្កាត់ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​គណនេយ្យ​ភាព​សង្គម​ដល់​ឃុំ​ទាំងអស់​ទោះជាយ៉ាង​ណា​ក៏ដោយ​ ដោយ​សារ​ភាព​ខ្វះខាត​ការអប់រំ​ និង​ព័ត៌មាន​អំពី​ប្រធានបទ​នេះ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​​អាច​ធ្វើ​ទៅ​បាន​មាន​កម្រិត​។ ទោះបី ​​យុវជន​ជា​ក្រុម​​ដែល​​សំខាន់​ក្នុង​ការ​លើកកម្ពស់​គណនេយ្យ​ភាពសង្គម ​និង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព​ក៏​ដោយ​ ពួកគេ​នៅ​តែ​មិន​មាន​ការ​យល់ដឹង​ពេញលេញ​អំពី​គោលគំនិត​នៃ​គណនេយ្យ​ភាព សង្គម ។ អាស្រ័យហេតុ​នេះ​ហើយ​ទើប​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នាំ​យក​ប្រធានបទ​អំពី​គណនេយ្យ​ភាព សង្គម​មក​​ធ្វើ​ការ​បណ្ដុះបណ្ដាល​ដល់​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់ និង​និស្សិត​សាកលវិទ្យាល័យ​ ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ដល់​អ្នក​ផ្សេង​ទៀត ។ នៅ​ចុង​បញ្ចប់​នៃ​សន្ទរកថា លោក​ស្រី Kasumi Nakagawa បាន​ថ្លែង​អំណរគុណ​ដល់​សម្ពន្ធភាព​ជាតិ​ឃុំ/សង្កាត់ សមាជិក​ក្រុមប្រឹក្សា​ឃុំ/​​សង្កាត់ ដែល​បាន​ជួយ​គាំទ្រ​ និង​សហការ​ជា​និច្ច​ជាមួយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ លោក​ស្រី​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ​អង្គការ​សង្គម​ស៊ីវិល​ដែល​រួមមាន KYSD និង PHD ដែល​បាន​អញ្ជើញ​និស្សិត​សាកលវិទ្យាល័យ​មក​ចូលរួម​ជាមួយ​គម្រោង​នេះ។

នៅ​ក្នុង​សន្ទរកថា​ស្វាគមន៍ លោក ឈាវ ណាក់ ទីប្រឹក្សា​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ ពី​ឆ្នាំ ២០០៨ ដល់ ២០០៩ – បាន​ពន្យល់​​​ថា វគ្គ​បណ្ដុះបណ្ដាល​អំពី​គណនេយ្យ​ភាព​សង្គម​បាន​ធ្វើ​ឡើង​បី​ដង​រួច​មក​ហើយ ដែល​មាន​អ្នក​ចូលរួម​ចំនួន​ ៣០០០ នាក់​នៅ​ក្នុង​វគ្គ​ទាំងនេះ​។ វាគ្មិន​ដ៏​ជំនាញ​មក​ពី​បរទេស​ដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី ។ល។ បាន​ធ្វើ​ការ​សម្របសម្រួល​វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ។ លោក ឈាវ ណាក់ បាន​បន្ត​ទៀត​ដោយ​មាន​ប្រសាសន៍​ថា យុវជន​មាន​​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​ជាតិ ។

រូបភាព​លម្អ 1៖រូបភាព​សកម្មភាព​វគ្គ​បណ្ដុះបណ្ដាល ដោយ​លោក ឈីវ ណាក់ ទីប្រឹក្សា​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃវគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ ដែល​មាន​ប្រធាន​បទ​​ចំនួន ៩ ដូចជា (១) គោលគំនិត​នៃ​អភិបាលកិច្ច​ល្អ គណនេយ្យ​ភាព​សង្គម និង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ (២) បទពិសោធន៍ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ពិសេស​បទ​ពិសោធន៍​ពី​ប្រទេស​ផ្សេងៗ (៣) បន្ទាត់​រចនាសម្ព័ន្ធ និង​គណនេយ្យ​ភាព នៃ​អាជ្ញាធរ​មូលដ្ឋាន​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ (៤) តួនាទី សិទ្ធិ និង​ការ​ទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង គណនេយ្យ​ភាព​សង្គម (៥) ទំនាក់​ទំនង​​រវាង​ក្រុមប្រឹក្សា​ក្រុង/ស្រុក ឃុំ/សង្កាត់ និង​ប្រជាពលរដ្ឋ (៦) ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​​ការ​រៀបចំ​ផែនការ និង​ថវិកា អង្គការ​វេទិកា​សាធារណៈ ប្រើប្រាស់​ករណី​សិក្សា​ជា​វីដេអូ​សម្រាប់​គោល​បំណង​​សិក្សា​រៀន​សូត្រ (៩) ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​​ប្រជុំ​ឃុំ/សង្កាត់​ប្រចាំ​ខែ។

កញ្ញា ហម ស្រីនិច និស្សិត​សាកលវិទ្យាល័យ​កម្ពុជា និង​អ្នក​ស្ម័គ្រចិត្ត​នៃ KYSD បាន​លើកឡើង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ផ្ដល់​នូវ​សារប្រយោជន៍​ជា​ច្រើន​ ពីព្រោះ​ KYSD​ បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ចូលរួម​ដើម្បី​ទទួល​បាន​ចំណេះដឹង​ដែល​ទាក់ទង​នឹង​សង្គម ។ នាង​ក៏​ទទួល​បាន​ការ​យល់ដឹង​ជា​ច្រើន​អំពី​ប្រធានបទ​ និង​ចំណុច​សំខាន់ៗ​ពី​អ្នក​សម្របសម្រួល​ដែល​មាន​ដូចជា គណនេយ្យ​ភាព​សង្គម ទំនាក់ទំនង​រវាង​ក្រុមប្រឹក្សា​ក្រុង/ស្រុក ឃុំ/សង្កាត់ និង​ប្រជាពលរដ្ឋ​ផង​ដែរ ។ មុន​ពេល​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល នាង​មិន​បាន​គិត​ថា​ ប្រជាពលរដ្ឋ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​ចូលរួម​វគ្គ​នេះ​ នាង​​បាន​យល់ដឹង​អំពី​ទំនាក់ទំនង​ និង​តួនាទី​យ៉ាង​សំខាន់​របស់​នាង​ រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ ៖ ប្រជាពលរដ្ឋ​ដើរ​តួនាទី​ជា​អ្នក​មាន​តម្រូវការ​ ហើយ​រដ្ឋាភិបាល​ដើរ​តួនាទី​ជា​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ ដូច្នេះ​ វា​ហាក់បីដូចជា​ក្រុម​ដែល​ខុសគ្នា​នេះ​ ធ្វើ​ការ​រួមគ្នា​យ៉ាង​ជិត​ស្និទ្ធ​។ ​ស្ត្រី​វ័យក្មេង​ម្នាក់​នេះ បាន​លើក​ឡើង​ថា នាង​នឹង​ចែករំលែក​ចំណេះដឹង​ថ្មីៗ​របស់​នាង​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​នាង។ នាង​ក៏​បាន​ស្នើ​ផង​ដែរ​ថា ពួកគេ​គួរតែ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ដើម្បី​កសាង​សមត្ថភាព និង​ផ្ដល់​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​ប្រជាជន​នៅ​កម្ពុជា។

លោក នៅ ប៊ុន ក្រុមប្រឹក្សា​សង្កាត់​អូរឫស្សី ១ បាន​មាន​ប្រសាសន៍​ថា លោក​បាន​សិក្សា​មេរៀន​ដែល​ទាក់ទង​នឹង​ប្រធានបទ​នេះ​ផង​ដែរ។ អំឡុង​ពេល​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ២ ថ្ងៃ​នេះ​ លោក​ទទួល​បាន​ការ​យល់ដឹង​ច្រើន​អំពី​តួនាទី សិទ្ធិ​ និង​ការ​ទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ និង​គណនេយ្យ​ភាព​សង្គម ​ព្រមទាំង​អង្គការ​វេទិកា​សាធារណៈ​ប្រើប្រាស់​ករណី​សិក្សា​ជា​វីដេអូ​សម្រាប់​គោលបំណង​សិក្សា​។ ​កាលពីមុន ​យើង​មិន​ដែល​បាន​ប្រើ​ករណី​សិក្សា​ជា​វីដេអូ​បែបនេះ​ ប៉ុន្តែ​ឆ្នាំ​នេះ​ យើង​ចាប់ផ្ដើម​ប្រើប្រាស់​វា​ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​កម្រិត​ជីវភាព​រស់​នៅ​របស់​ពួកគេ​ ដើម្បី​ពិពណ៌នា​អំពី​បញ្ហា​របស់​ពួកគេ​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ លោក នៅ ប៊ុន បាន​ស្នើ​ថា ​រដ្ឋាភិបាល​គួរ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ដែល​ទាក់ទង​នឹង​អភិបាលកិច្ច​ល្អ​ និង​គណនេយ្យ​ភាព​សង្គម ​ដើម្បី​កសាង​សមត្ថភាព​​របស់​ប្រជាពលរដ្ឋ កាន់​តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

វគ្គ​បណ្ដុះបណ្ដាល​នោះ​បាន​ផ្ដល់​ការ​យល់ដឹង​យ៉ាង​ច្រើន​ដល់​អ្នក​ចូលរួម​ និង​បាន​អនុញ្ញាត​ឲ្យ​និស្សិត​សាកល​វិទ្យា​ល័យ​ និង​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ ធ្វើ​ការ​ចែករំលែក​គំនិត​យោបល់​អំពី​មេរៀន​ដែល​ពួកគេ​បាន​រៀន និង​បទពិសោធន៍​របស់​ពួកគេ​ផង​ដែរ។ ក្រៅ​ពី​នេះ​ ពួកគេ​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ បាន​សហការ​ល្អ​ប្រសើរ​ជាមួយ​គ្នា និង​ធ្វើ​ជា​គំរូ​ល្អ​ដើម្បី​ឲ្យ​អ្នក​ផ្សេង​អនុវត្ត​តាម​។​ ដូច្នេះ វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​បញ្ចប់​យ៉ាង​រលូន​ និង​ដោយ​ជោគជ័យ​បំផុត។ អ្នក​ចូលរួម​ស្ទើរតែ​ទាំងអស់​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ​និង​ចង់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​នៅ​ថ្ងៃ​អនាគត។

លោក ​ឈីវ ណាក់ ទីប្រឹក្សា DFGG នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​និយមន័យ​អំពី​គណនីភាព​សង្គម
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ វិទ្យាស្ថាន​បើកទូលាយ
លោក នៅ ប៊ុន ក្រុមប្រឹក្សា​សង្កាត់​អូរឫស្សី ១ បាន​សម្ដែង​អំពី​អារម្មណ៍​របស់​គាត់​ និង​ប្រាប់​ពី​អ្វី​ដែល​គាត់​ទទួល​បាន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ​វិទ្យាស្ថាន
កញ្ញា ហម ស្រីនិច និស្សិត​សាកលវិទ្យាល័យ​កម្ពុជា បាន​​លើកឡើង​អំពី​សារសំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ។
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ
រូបភាព​រួម​របស់​សិក្ខាកាមនៅក្នុង​​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មូលដ្ឋានគ្រឹះនៃគណនេយ្យភាព​សង្គម
អ្នកសម្របសម្រួល​ដោយ​៖ លោក ឈាវ ណាក់​
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ
រូបភាព​រួម​របស់​សិក្ខាកាមនៅក្នុង​​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មូលដ្ឋានគ្រឹះនៃគណនេយ្យភាព​សង្គម
អ្នកសម្របសម្រួល​ដោយ​៖ លោក ឈាវ ណាក់​
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ
រូបភាព​រួម​របស់​សិក្ខាកាមនៅក្នុង​​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មូលដ្ឋានគ្រឹះនៃគណនេយ្យភាព​សង្គម
អ្នកសម្របសម្រួល​ដោយ​៖ លោក ឈាវ ណាក់​
កាលបរិច្ឆេទ : ១៧ តុលា ២០១៣
រូបភាព​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ
កម្ពុជា