កម្មវិធី​SPICE​ពង្រឹង​ការ​គាំទ្រ​​ដល់​កម្មវិធី​បារខេម​(BarCamp)

កម្មវិធី​ស្ថាបនា​ភាព​ជា​ដៃ​គូ ដើម្បី​បរិយាកាស​ទំនាក់ទំនង បែប​ច្នៃប្រឌិត(SPICE) ដែល​ផ្ដល់​ថវិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អនុវត្ត​កម្មវិធី​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​មាន​​សេចក្ដីសោមនស្ស​រីករាយ​ដោយ​បាន​ក្លាយ​ជា​អ្នក​​គាំទ្រ​ដ៏​សំខាន់​​មួយ​លើ​កម្មវិធី​បារខេម(BarCamp)​ ក្នុង​​រយៈពេល​ពីរ​ឆ្នាំ ។ យើង​​មាន​មោនភាព​ដោយ​បាន​នាំ​USAID មក​ធ្វើ​​ជា​ដៃ​គូរ​ដ៏​​សំខាន់​​មួយ​​សម្រាប់​​ព្រឹត្តិការ​ទាំងនេះ និង​មក​ធ្វើ​ការឧបត្ថម្ភ​​ដល់​អ្នក​ចូលរួម​ដែល​​​មក​ពី​បណ្ដា​ខេត្ត​​ ក្រុង​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​បារខេម​(BarCamp)នេះ។ ចាប់​ផ្ដើម​ក្នុង​ឆ្នាំនេះ​នៅ​ក្នុង​កម្មវិធី​បារខេម​អង្គរ(BarCamp Angkor) ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី ២៣ដល់ថ្ងៃទី២៤ ខែ​កុម្ភៈ​ ឆ្នាំ២០១៣ ខាងមុខ​នេះ កម្មវិធីSPICE នឹង​ធ្វើ​កា​ឧបត្ថម្ភ​ទៅលើ​កម្មវិធី ​បារខេម​(BarCamp) ក្នុង​ឆ្នាំ២០១៣​ចំនួន​​​៥ដង់ និង​ក្នុង​​​ឆ្នាំ២០១៤​ចំនួន​៥ដង់ទៀត។ កម្មវិធី​SPICE ពេញ​ចិត្ត​ និង​កម្មវិធីBarcamp ពីព្រោះ​កម្មវិធី​SPICE មាន​ជំនឿ​លើ​កម្លាំង​នៃ​ការ​ស្ម័គ្រចិត្ត និង​ការ​ចែក​រំលែក​។​ កម្មវិធី​SPICE មាន ​គោលបំណង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​សម្រាប់​អត្ថប្រយោជន៍​ជូន​​ដល់​សង្គម​ ជាតិ​យើង​ និង​អ្នក​ចូលរួម​ទាំងអស់។ ការ​គាំទ្រ​កម្មវិធី​នេះ កម្មវិធីSPICE ក៏​មាន​គោល​បំណង​​លើក​កម្ពស់​ គំនិត​បែប​ច្នៃប្រឌិត​ដល់​យុវជន​ដែល​ជា​សហគ្រិន អ្នកជំនួញ អ្នក​វិនិយោគ អ្នកច្នៃប្រឌិត និង​សិស្ស និស្សិត​ ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មីៗ។ 
 
​យោង​តាម​គេហទំព័រ​របស់​កម្មវិធី​​បារខេម​(BarCamp) បាន​បញ្ជាក់​ថា កម្មវិធី​​បារខេម​(BarCamp)គឺ​វេទិកា​បើក​ទូលាយ​សម្រាប់​​អ្នក​ដែល​ធ្វើ​ការ ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​វិស័យ​ឯកជន ឬក៏​សង្គម​ស៊ីវិល និង​​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​កិច្ច​សហការ ការ​ចែក​រំលែក​ចំណេះដឹង និង​ការ​បង្កើត​បណ្ដាញ​ដើម្បី​បង្កើន​ឥទ្ធិពល​បច្ចេកវិទ្យា សម្រាប់​បុគ្គល និង​អង្គការ ។
 
អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​របៀប​វារៈ​ ដោយ​ខ្លួនឯង​ នូវ​អ្វី​ដែល​ពួក​គាត់​ចង​ស្ដាប់​ តើ​ពួក​គាត់​ចង​ចែក​រំលែក​អំពី​អ្វី។ របៀបវារៈ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​អាស្រ័យ​អ្នក​ចូលរួម​​ធ្វើ​ការ​ស្នើសុំ។ វាគ្មិន​ ក៏ដូចជា​​អ្នក​ចូលរួម​ និង​ក៏​ជា​ចំណែក​មួយ​នៃ​សហគមន៍ មាន​ភាព​រីក​រាយ​ដែល​មាន​កាតព្វកិច្ច​ដោយ​ការ​បង្ហាញ​អំពី​ព័ត៌មាន​ដែលគេ​ ចង់​បាន ដែល​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ពួក​គេ និង​ពង្រីក​សហគមន៍​បច្ចេកវិទ្យា​កម្ពុជា។​
 
លក្ខណៈ​របស់​កម្មវិធី ​បារខេម​(BarCamp) ​ជួយ​ជំរុញ​ការ​ជឿ​ទុកចិត្ត​គ្នា និង​ការ​សហការ​គ្នា​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​​។
 
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់កម្មវិធី បារខេម​(BarCamp)
 

កម្ពុជា

Category: