ដូចដែលបានសន្យាថានឹងបន្តការគាំទ្រនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) កម្មវិធីSpice របស់អង្គការវិទ្យាស្ថានបើកទូលាយ កំពុងបន្តពង្រីក កម្មវិធីBarCamp ដែលបាននាំមនុស្សចាប់ អារម្មណ៍ ទៅលើផ្នែកបច្ចេកវិទ្យា, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអាជីវកម្មដើម្បីចែករំលែក និងរៀនពីគ្នាទៅវិញទៅមក។ កម្មវិធី Barcampលើកទីបួន ត្រូវបានរៀបចំនៅរាជធានីភ្នំពេញដែលនឹងត្រូវបានប្រារព្ធឡើងនៅចុង សប្ដាហ៍នេះ ចាប់ទី ១៩ - ២០ ខែ តុលា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។ ក្រុមការងារ កម្មវិធីSPICE ក៏នឹងរៀបចំវគ្គមួយចំនួននៅក្នុងកម្មវិធីនេះ។ អ្នកចូលរួមត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងវគ្គនីមួយៗ។
ថ្ងៃទី ១: ១៩ តុលា ២០១៣ (សម្រាប់អ្នកចូលរួមទាំងអស់)
ពេលវេលា
ប្រធានបទ
អ្នកបង្ហាញ
១០:០០ - ១១:០០
ការណែនាំអំពីបច្ចេកវិទ្យា IVR
លោក ខេង ពិសិដ្ឋ
១១:០០ - ១២:០០
តើធ្វើដូចម្ដេចដើម្បីបង្កើតប្រព័ន្ធ IVR
លោក ខេង ពិសិដ្ឋ និង លោកទួន សាម៉ន
0២:០០ - ០៣:០០
តើធ្វើដូចម្ដេចដើម្បីវាយ និងដំឡើងពុម្ពអក្សរខ្មែរ និងក្តារចុចស្ដង់ដារ នៅលើប្រព័ន្ធទូរស័ព្ទ Android ។
លោកទួន សាម៉ន
០៣:០០-០៤:០០
តើធ្វើដូចម្តេចដើម្បីឲ្យមានការអភិវឌ្ឍផ្នែកយុទ្ធសាស្រ្តឌីជីថលរបស់អ្នក?
លោក បេ ចន្រ្តា
០៤:០០ - ០៥:០០
តើធ្វើដូចម្ដេចដើម្បីបង្កើតកំណត់ហេតុបណ្ដាញនៅក្នុងភាសាខ្មែរ។ ការអនុវត្តន៍ជាមួយកម្មវិធីwordpress.com
លោក ជី សុផាត
ថ្ងៃទី ២: ២០ តុលា ២០១៣ (សម្រាប់ជនជាតិដើមភាគតិច) - បន្ទប់ ២០៩
ពេលវេលា
ប្រធានបទ
អ្នកបង្ហាញ
០៩:០០ - ១០:០០
ខ្មែរយូនីកូដ និងពីរបៀបវាយអក្សរខ្មែរ និងការណែនាំឲ្យស្គាល់ OpenOffice (Writer, Calc, Impress)
លោក ខេង ពិសិដ្ឋ
១០:០០ - ១១:០០
តើធ្វើដូចម្តេចដើម្បីបង្កើតអ៊ីម៉ែលជាមួយ Gmail និងសេវាកម្មរបស់ Google?
លោកទួន សាម៉ន
១១:០០ - ១២:០០
តើធ្វើដូចម្តេចដើម្បីបង្កើតវីដេអូ?
លោក ជឹម មុនីរត័
0២:០០ - ០៣:០០
កម្មវិធីផ្ទុកទិន្នន័យ(Dropbox, Google Sky drive .. )
លោកទួន សាម៉ន
0៣:០០ - ០៤:០០
ភាពវាងវៃក្នុងការស្វែងរកទិន្នន័យតាមរយៈ កម្មវិធី Google
លោក ជី សុផាត
០៤:០០ - ០៥:០០
បទពិសោធន៍អ្នកប្រើជាមួយនឹងបណ្តាញសង្គម (Facebook )
លោក អេង វណ្ណៈ