Cham Keyboard for Android

ក្ដារចុចចាមនេះគឺ ​បង្កើត​​ឡើង​ក្នុងគោល​បំណង​ចូលរួម​ជំរុញ​ឱ្យ​នៅ​តែ​មាន​ធរមាន​​របស់​​ភាសា​ ចាម្ប៍​និង​ការ​ប្រើប្រាស់​អក្សរ​ចាម្ប៍​ដែល​កំពុង​រង​គ្រោះ​ស្ទើរ​តែ​ បាត់បង់​ពី​​ក្នុង​ចំណោម​សហគមន៍​ចាម្ប៍​និង​សហគមន៍​ពាក់ព័ន្ធ​។ តាមរយៈ​ក្ដារចុច​នេះ ក្រុម​ការងារ​យើង​រំពឹង​ថា​ការ​ប្រើប្រាស់​ភាសា​ចាម្ប៍​ និង អក្សរចាម្ប៍​នឹង​​មាន​​ការ​រីកចម្រើន​​និង​សំបូរ​បែប​បន្ថែម​លើ​ការ​ ប្រើប្រាស់​ភាសា​ឬ​អក្សរ​ជាតិ​ដែល​​​ចាម្ប៍​​កំពុង​​រស់នៅ​។
 
ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​បង្កើត​កម្មវិធី​ក្ដារចុច​​ក្នុង​ការ​សរសេរអក្សរចាម្ប៏​ ។ កម្មវិធី​ ក្ដារចុចនេះ​អាច​ទាញ​យក​ពី​កម្មវិធី Play Store និង​ដំឡើង​បាន​ក្នុង​ឧបករណ៍​អេនដ្រយ​គ្រប់កំនែ ។
 
របៀបតំឡើង:
 
១. ចូល​ទៅ​កាន់​​ PlayStore ២. ​ រក​កម្មវិធី​ដោយ​វាយ​បញ្ចូល​ពាក្យ Sar Khmer ឬ​ ទាញយកពី https://play.google.com/store/search?q=Cham ៣. ចុច​ពាក្យ Install ៤. ​ប្រសិនបើ​អ្នកជា Developer or Programer អាចទាញយក Source Code​ ​តាម​រយះ​ https://sourceforge.net/projects/spiceproject/files/Cham%20Keyboard/ ៥. អ្នក​អាច​ទាញ​យក​របៀប​បញ្ចូល ហើយ​និង​​ របៀប​ប្រើប្រាស់​បាន​តាម​រយះ​ឯកសារ​ភ្ជាប់នេះ
 
៦. សំរាប់ទូរស័ព្ទ Samsung ,អ្នកអាចបញ្ចូល​ពុម្ពអក្សរបាន​ដោយ​ ទាញយកកម្មវិធី Cham_Font_Samsung.apk ហើយ install it, then go to "Setting" -> "Display" -> "FontStyle" -> select "Cham" (No need to root phone)  
 

កម្ពុជា