វចនានុក្រម សម្ដេចសង្ឃ ជួន ណាត (យូនីកូដ) កំណែ ១.១ អាចអនុញ្ញាតឱ្យអ្នករកមើលពាក្យ និងនិយមន័យពាក្យខ្មែរណាមួយបានយ៉ាងងាយស្រួលដោយប្រើក្ដារចុច យូនីកូដខ្មែរ។ វចនានុក្រមនេះ ដំណើរការក្នុងប្រព័ន្ធ Android ចាប់ពីកំណែ ២.១ ដល់កំណែចុងក្រោយបំផុត។
និយមន័យនៃពាក្យទាំងនោះមានលក្ខណៈពិសេស អនុញ្ញាតឱ្យអ្នកប្រើពង្រីកឬបង្រួមទំហំពុម្ពអក្សរបានតាម តម្រូវការ ហើយលោកអ្នកអាចរកនិយមន័យនៃពាក្យខ្មែរណាមួយចេញពីពាក្យមួយ ផ្សេងទៀតនៅក្នុងអត្ថន័យរបស់ពាក្យណាមួយ។ លក្ខណៈទាំងនេះគាំទ្រគ្រប់កំណែ Android ទាំងអស់ លើកលែងតែកំណែ ២.១ និង ៣.០ ។ លើសពីនេះទៀត ប្រសិនបើអ្នកមិនមានក្ដារចុចយូនីកូដខ្មែរនៅក្នុងទូរស័ព្ទដៃ របស់អ្នក នោះកម្មវិធីនឹងជូនដំណឹងអ្នក ព្រមទាំងស្នើឲ្យដំឡើងវាដើម្បីឱ្យអ្នកអាចស្វែងរកពាក្យបាន។
ទិន្នន័យវចនានុក្រមនេះ បានមកពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។
វចនានុក្រមសម្ដេចសង្ឃ ជូន ណាត កំណែ ១.១ ដំណើរការលើប្រព័ន្ធប្រតិបត្តិការអេនដ្រយ ត្រូវបានបង្កើតឡើងដោយកម្មវិធីស្ថាបនាភាពជាដៃគូដើម្បីបរិយាកាស ទំនាក់ទំនងបែបច្នៃប្រឌិត (ជាភាសាអង់គ្លេសហៅថា SPICE) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍ អន្តរជាតិ (USAID)។ វាត្រូវបានទទួលបានអាជ្ញាប័ណ្ណក្រោមអាជ្ញាប័ណ្ណ LGPL ដែលអនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចម្លងនិងចែកចាយ។
ដើម្បីទាញយក និងដំឡើងពីឃ្លាំងកម្មវិធី Google ក្នុងទូរស័ព្ទរបស់អ្នក៖ ១. បើកឃ្លាំងកម្មវិធី (Play Store) ២. ស្វែងរក "Choun Nath Dictionary" ឬ "chounnath" ឬ "khmer choun nath dictionary" ៣. ដំឡើងវា
URL របស់វចនានុក្រមជួន ណាតក្នុង Google Play ៖
https://play.google.com/store/apps/details?id=chounNathDict.open.org.kh&.....
កូដប្រភពរបស់កម្មវិធីនេះត្រូវបានចែករំលែកក្នុងតំបន់បណ្ដាញ Sourceforge ៖ http://sourceforge.net/projects/spiceproject/files/Khmer%20Choun%20Nath%...