MMEVAW

គម្រោង​"ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា" (Media Monitoring for Ending Violence Against Women-MMEVAW)ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល បំណង​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​ត្រួតពិនិត្យ​ និង​វិភាគ​មធ្យោបាយ​ដែល​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារី​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ការ​បោះពុម្ព​ក៏ ដូចជា​តាមរយៈ​ទូរទស្សន៍​និង​វិទ្យុ​របស់​ប្រទេស​កម្ពុជា។ គម្រោង​នេះ​នឹង​ផ្ដល់​ភស្តុតាង​ដែល​បាន​រក​ឃើញ​ដើម្បី​ជួយ​និង​ផ្ដល់​ព័ត៌មាន​ដើម្បី​បង្កើត​ជា​យុទ្ធសាស្ត្រ​នា​ពេល​អនាគត ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​អន្តរាគមន៍​និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ គម្រោង​ទទួល​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​​​ដែល​បាន​គាំទ្រ​ការ​អភិវឌ្ឍ​នៃ​ផែនការ​ថ្មី​របស់​ជាតិ​លើ​សកម្មភាព​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ (NAPVAW)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ អំពាវនាវ ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​កាន់​តែ​ ច្រើន​ឡើង​លើ​ការ​ការពារ​ជាចម្បង​លើ​អំពើ​ហិង្សា​លើ​ស្ត្រី​តាមរយៈ​ការ​ផ្លាស់ប្ដូរ​បទដ្ឋាន​សង្គម​អាកប្ប​កិរិយា​និង​ឥរិយាបថ​នេះ។

គម្រោង​MMEVAW ​បាន​បង្កើត​ផែនការ​ដ៏​ទូលំទូលាយ​ដើម្បី​តាមដាន​និង​វិភាគ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើម្បី​បង្កើត​ភស្តុតាង​ជា​មូលដ្ឋាន​ដែល​អាច​បង្កើត​នូវ​យុទ្ធសាស្ត្រ ​ដើម្បី​រក​វិធី​ដោះស្រាយ​ដែល​ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​យល់​និង​ពិពណ៌នា​ពី​អំពើ​ហិង្សា​លើ​ស្ត្រី/កុមារី​។ វា​មិន​អាច​ទៅ​រួច​ក្នុង​ការ​ត្រួត​ពិនិត្យ​រាល់​ភាគ​សំណេរ ​ការ​ចាក់​ផ្សាយ​ឬ​ការ​បង្ហាញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ឡើយ។​ដូច្នេះ​តម្រូវ​ការ​ជា​អាទិភាព​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​យើង​អាច​ជ្រើស​រើស​អំពី​ប្រភេទ​នៃ​ឧបករណ៍​ដែល​យើង​​ប្រើប្រាស់​ក្នុង​ការ​ត្រួត​ពិនិត្យ​ដើម្បី​តាម​ដាន​អំពើ​ហិង្សា​លើ​ស្ត្រី/កុមារី​ អោយ​មាន​ប្រសិទ្ធភាព​បំផុត​​នៅក្នុងប្រព័ន្ធ​ ផ្សព្វផ្សាយ​កម្ពុជា​។ ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ត្រូវ​បាន​ជ្រើស​សម្រាប់​ការ​ត្រួត​ពិនិត្យ​ដោយ​ស្រប​ទៅ​តាម​ដំណើរ​ការ​និង​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ចំនួន​បី​ប្រភេទ​សម្រាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​គឺ​ប្រព័ន្ធ​បោះពុម្ព​ចំនួន​បី​ ស្ថានីយ​ទូរទស្សន៍​ចំនួនបី ស្ថានីយ​វិទ្យុ​ចំនួន​បី ។

គម្រោង​នេះ​នឹង​តាមដាន​និង​កត់ត្រា​ទុក​នូវ​ព័ត៌មាន​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​/​កុមារី​។ ដូច្នេះ​យើង​ចាប់​ផ្ដើម​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​ផ្ដោត​យ៉ាង​សំខាន់​លើ​កម្រិត​ទាប​បំផុត​ក្នុង​ការ​អត់​ឱន​ចំពោះ​អំពើ​ហិង្សា ​និង​​ការ​កាត់​បន្ថយ​រូបភាព​អវិជ្ជមាន​នៃ​ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

អ្នកទទួលផល

អ្នក​ទទួល​ផល​ដោយ​ផ្ទាល់​នៃ​គម្រោង​នេះ​ នឹង​រួមបញ្ចូល​ទាំង​អ្នក​សារ​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ដូចជា​អង្គការ​ដែល​ធ្វើ​ការ​ជាមួយ​នឹង​សិទ្ធិ​និង​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​/​កុមារី។ អ្នក​ទទួល​ផល​បន្ថែម​ទៀត​ក៏​នឹង​រួម​បញ្ចូល​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ដូចជា​ក្រសួង​កិច្ចការ​នារី​ (MoWA) ​និង​អង្គការ​ផ្សេង​ទៀត​ដែល​អាច​ប្រើប្រាស់​របាយការណ៍​ត្រួត​ពិនិត្យ​សម្រាប់​ការ​អភិវឌ្ឍ​គោល​នយោបាយ​នា​ពេល​អនាគត។

ភាពជាដៃគូ

គម្រោង​នេះ​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សីលធម៌​អ្នក​កាសែត​កម្ពុជា ​និង​ក្លឹប​អ្នក​កាសែត​កម្ពុជា​ដើម្បី​ធ្វើ​ការ​រួមគ្នា​លើ​ការ​អភិវឌ្ឍ​​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បង្ហាញ​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ជន​រង​គ្រោះ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លទ្ធផលរំពឹងទុកដ៏សំខាន់ចំនួនពីរពីគម្រោងនេះ

    1) គម្រោង​នេះ​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ​សម្រាប់​ការ​ត្រួត​ពិនិត្យ​និង​វិភាគ​វិធី​ដែល​នៅ​ក្នុង​នោះ​អំពើ​ហិង្សា​លើ​ស្ត្រី​/​កុមារី​ ត្រូវ​បាន​បង្ហាញ​​តាម​​​ការ​បោះពុម្ព​​ក៏​ដូចជា​តាម​ទូរទស្សន៍​និង​វិទ្យុ​។ ​អំពើ​ហិង្សា​លើ​ស្ត្រី​/​កុមារី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ត្រូវ​បាន​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ទេ​នៅ​ក្នុង​អតីតកាល​ដូច្នេះ​គម្រោង​នេះ​នឹង​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សមត្ថភាព​ការ​ប្រមូល​ព័ត៌មាន​និង​ការ​កសាង​ចំណេះដឹង​។
    2) គម្រោង​នេះ​រំពឹង​ថា ​នឹង​ធ្វើ​ការ​អភិវឌ្ឍ​​មូលដ្ឋាន​ភស្តុតាង​ដ៏​រឹងមាំ​មួយ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នា​ពេល​អនាគត​ និង​ការ​អនុវត្តន៍​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។ការ​រក​ឃើញ​ពី​គម្រោង​នេះ​ ​នឹង​ផ្ដល់​ជា​ដំណាក់កាល​នូវ​ការ​វិវត្តន៍​កម្មវិធី​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​​​ព្រម​ទាំង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​ទូលំ​ទូលាយ​។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នឹង​គាំទ្រ​ដល់​​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​ក្នុង​ការ​ចែក​រំលែក​របាយការណ៍​ការ​រក​ឃើញ​​ដល់​ក្រសួង​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ ដល់​ម្ចាស់​ជំនួយ​ ​ដល់​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ ​និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ជួយ​ជូន​ដំណឹង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​លើ​ការ​ការពារ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា។

កញ្ញា​ Yuki​ Lo​ មន្ត្រី​តាមដាន​និង​វាយ​តម្លៃ​នៃ​​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​ការ​បណ្ដុះបណ្ដាល​ការ​កសាង​សមត្ថភាព​បុគ្គលិក​នៅ​លើ​បរិបទ​និង​និយមន័យ​អំពើ​ហិង្សា​លើ​ស្ត្រី រាជធានី​ភ្នំពេញ​ថ្ងៃ ទី​19​ខែ​កុម្ភៈ​ឆ្នាំ​2014 រូបថត​: ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ អ្នកស្រី​ ​ Inala Fathimathមន្ត្រី​តាមដាន​និង​វាយ​តម្លៃ​នៃ​​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​ការ​បណ្ដុះបណ្ដាល​​ការ​កសាង​សមត្ថភាព​បុគ្គលិក​នៅ​លើ​បរិបទ​និង​និយមន័យ​អំពើ​ហិង្សា​លើ​ស្ត្រី រាជធានី​ភ្នំពេញ​ថ្ងៃ ទី​19​ខែ​កុម្ភៈ​ឆ្នាំ​2014 រូបថត​: ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

អ្នកស្រី​ ​ Inala Fathimathមន្ត្រី​តាមដាន​និង​វាយ​តម្លៃ​នៃ​​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​ការ​បណ្ដុះបណ្ដាល​​ការ​កសាង​សមត្ថភាព​បុគ្គលិក​នៅ​លើ​បរិបទ​និង​និយមន័យ​អំពើ​ហិង្សា​លើ​ស្ត្រី រាជធានី​ភ្នំពេញ​ថ្ងៃ ទី​19​ខែ​កុម្ភៈ​ឆ្នាំ​2014 រូបថត​: ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កម្ពុជា