អំពី​យើង​ខ្ញុំ

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០០៦ ដោយ​សមាជិក​បួន​រូប​ ដែល​មាន​បំណង​ប្រាថ្នា​និង​ការប្តេជ្ញា​ចិត្តចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​មួយ ​​ ប្រ​កប​ដោយ​យុត្តិធម៌​​និង​ប្រជាធិបតេយ្យ ដោយ​ការ​សម្រប​សម្រួល​និង​ ជំ​រុញ​ដល់​ការ​ប្រា​ស្រ័យ​ទាក់​ទង​ដោយ​​បើក​ទូលាយ​ក្នុង​សង្គម​ តាម​រយៈ​គ្រប់​មធ្យោបាយ​និង​ឧបករណ៍។ យើង​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ចលនា​សង្គម​និង​នយោបាយ​ ដោយ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិនិង​សិទ្ធិ​ ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន ជា​គ្រឹះចំបង​​​​សម្រាប់​សង្គម​មួយ​ដែល​មាន​យុត្តិធម៌​និង​ប្រជាធិបតេយ្យ។ ជា​មួយ​នឹងហេតុ​ផល​នេះ​ វិទ្យាស្ថាន​បើក​ទូលាយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន ឧបករណ៍ និង​ចំណេះ​ដឹង និង​ដើម្បី​ជំ​រុញ​ដល់​​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម ។ យុទ្ធសាស្ត្រ​សំខាន់​ៗរបស់​អង្គ​ការ​​រួម​មាន​ ការ​ផ្តល់​ឧបករណ៍​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ការ​កសាង​សមត្ថភាព​​ដោយ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​កុំព្យូទ័រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទូ​ទាំង​ប្រទេស ផ្តល់​បណ្តាញ​អេឡិចត្រូនិច​សម្រាប់​ការ​ចែក​រំលែក​ព័ត៌មាន​និង​ការ​ពិភាក្សា និង​រៀបចំ​ការ​ជួប​ជុំ​ដោយ​​ផ្ទាល់​ដើម្បី​ពិភាក្សាអំពី​កង្វល់​ក្នុង​សង្គម ដែល​រាប់​បញ្ចូល​ទាំង​​ការ​​​ ពិភាក្សា​​លើ​ប្រ​ធាន​បទ​ស្តី​ពី​សមភាព​យែនឌ័រ​ ។ វិទ្យាស្ថាន​បើក​ទូលាយ​ គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​មិនស្វែង​​រក​ប្រាក់​ចំនេញ​ និង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីក្រសួង​មហាផ្ទៃ​នា​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​រ ​ឆ្នាំ​២០០៦។

ទស្សនៈ​វិស័យ សង្គម​កម្ពុជា​​​មួយ​ប្រកប​​​ដោយ​​​​លក្ខណៈ​​ប្រជាធិបតេយ្យ​និង​​​យុត្តិធម៌​ ដែល​​​នៅ​​ក្នុង​​​នោះ​ប្រជាជន​​​មាន​​​សិទ្ធិ​​ស្មើ​​គ្នា​​ក្នុង​​ការ​​ចូល​​​ទៅ​​កាន់​​​មធ្យោបាយ​ទំនាក់​​ទំនង​​ ​ និង​​លំហូរ​​​ពត៌មាន​​​ដោយ​​​សេរី​​​ដែល​​​ឆ្លុះ​បញ្ចាំង​​នូវ​​​​រាល់​​ទស្សនៈ​​នានា​។ ប្រជាពលរដ្ឋ​​​ចូលរួម​​​ក្នុ​ង​​​ការ​ចែក​​​រំលែក​​​ចំណេះដឹង​ ​ ​​ព្រម​​ទាំង​​ត្រូវ​​​បាន​​​លើក​​​ទឹកចិត្ត​​​ក្នុង​​​ការ​​បញ្ចេញ​​​មតិ​យោបល់​ ​​និង​​​​ក្នុង​​​ការ​​បង្កើត​​​អោយ​​មាន​​​ដំណោះ​ស្រាយ​​រួម​​​សំ​រាប់​​បញ្ហា​​នា​នា​​ ក្នុង​​បរិយាកាស​​នៃ​ការ​ពិភាក្សា​​​ដែល​​​បើក​​ទូលាយ​​​​។

បេសកកម្ម បេសកកម្ម​​​​របស់​​​​អង្គការ​​​​ ​"វិទ្យាស្ថាន​​​​បើក​ទូលាយ​​" គឺ​​សំរប​សំរួល​​​​ការ​​​ទំនាក់​ទំនង​​និង​​​​ការ​​​ចែក​​​រំលែក​​​​ចំណេះដឹង​ ដែល​​នាំ​​​ទៅ​កាន់​​​ការ​​ចូល​រួម​​ដ៏​​មាន​​​ប្រសិទ្ធភាព​​​​​ក្នុង​ការ​អភិវឌ្ឍន៍​​​សង្គម​​​និង​​​នយោបាយ​ តាម​​រយៈ​​ការ​​ផ្តល់​​​ឱកាស​​​ និង​​​មធ្យាបាយ​​ដល់​​ប្រជាជន​កម្ពុជា​​​ ដែល​​មាន​​​ពង្សាវតា​​​និង​​​ការ​​ទទួល​​ខុស​ត្រូវ​​​ផ្សេងៗ​ពី​​គ្នា​​អោយ​​៖

 

  • ទទួល​​បាន​​​ពត៌មាន​អំពី​​​ស្ថានភាព​​​សង្គម​​​និង​​​នយោបាយ​​​នៅ​​ប្រទេស​​​កម្ពុជា​​
  • ចូល​​ទៅ​កាន់​​​​ពត៌មាន​​​​និង​​​ចំណេះដឹង​​​ជា​​​ភាសា​​​ខ្មែរ​ ​ តាម​​រយៈ​​រាល់​​​មធ្យោបាយ​​ទំ​នាក់​ទំនង​​ ដែល​​​រួម​​មាន​​ឧបករណ៍​​​​​​បច្ចេកវិទ្យា​គមនាគមន៍​​​និង​​​ពត៌មាន​វិទ្យា​​ជា​​​ភាសា​​​ខ្មែរ
  • ចែក​​​រំលែក​​​ទស្សនៈ​​វិស័យ​​​​និង​​​ពត៌មាន​ជា​មួយ​​អ្នក​​ដ៏​ទៃ​​​​​​ សហការ​​គ្នា​ធ្វើ​​ការ​​​វិភាគ​​​និង​ស្វែង​​​រក​​ដំណោះស្រាយ​​​សំ​រាប់​​បញ្ហា​​​នានា

គោលបំណងគោល​បំណង​​របស់​​អង្គការ​​ "វិទ្យាស្ថាន​​បើក​​ទូលាយ​​"​ គឺ​៖

  • ប្រមូល​និង​ចែកចាយ​ ពត៌មាន​សំខាន់ៗ​និង​អំពី​សង្គម​កម្ពុជា
  • ផ្តល់​​​​​នូវ​​កម្មវិធី​​​​កុំព្យូទ័រ​ ​ប្រព័ន្ធ​​គ្រប់​គ្រង​​ពត៌មាន​​ សម្ភារៈ​​សំរាប់​​​បង្រៀន​​​ និង​​​ធនធាន​​​ចំណេះដឹង​ចាំបាច់​​​ ជា​​​ភាសា​​ខ្មែរ​​​ ដែល​​​ធានា​​​បាន​​​ថា​​​ប្រជាជន​​​ខ្មែរ​​​អាច​​​ទទួល​​ប្រយោជន៍​​​ពេញលេញ​​ ពី​​​​​បច្ចេក​វិទ្យា​​​​ គមនាគមន៍​​​​និង​​​​ពត៌មាន​​វិទ្យា
  • ជំ​រុញ​​សមភាព​​យេនឌ័រ​ ដោយ​​ធ្វើ​​យ៉ាង​​ណា​អោយ​​ស្ត្រី​​និង​​បុរស​​ អាច​​ទទួល​​បាន​ផល​ប្រ​យោជន៏​ស្មើ​​គ្នា​ក្នុង​​រាល់​កម្មវិធី
  • ជំ​រុញ​​ការ​​គិតគូរ​​​ដោយ​​ហ្មត់​ចត់​​ និង​​បំបាត់​ឧបសគ្គ​​នៃ​​ការ​​ទំនាក់​​ទំនង​​​ តាម​​រយៈ​​ការ​​ប្រើប្រាស់​​សំណុំ​​​មធ្យោ​បាយ​​ទំ​នាក់​​ទំ​នង​មួយ​​ ​រួម​​មាន​​​ ខ្លឹម​សារ​ ឧបករណ៍​​និង​​យុទ្ធ​សាស្ត្រ​​ ដើម្បី​​សំ​រួល​​ដល់​​ការ​​ទំ​នាក់​ទំនង​​ដោយ​​បើក​​ទូ​លាយ​ និង​​ការ​​ដោះស្រាយ​​​បញ្ហា​​​ក្នុង​​​សង្គម​។
About Us About Us
កម្ពុជា