ភ្នំពេញ ១០ ខែ តុលា ឆ្នាំ២០១៣៖ ឥឡូវនេះមានកម្មវិធីថ្មីចំនួនបួនដែលអាចទាញយកមកប្រើប្រាស់ដោយ សេរីក្នុងទូរស័ព្ទដៃ តាមរយៈកម្មវិធី Google Play Store។ កម្មវិធីទាំងនេះអនុញ្ញាតឱ្យវាយ និងអានជាភាសាខ្មែរ អាចផ្ញើ និងទទួលសារជាភាសាខ្មែរបាន ស្វែងរកការពន្យល់ជាភាសាខ្មែរ តាមរយៈកម្មវិធីវចនានុក្រមសម្ដេចសង្ឃ ជួន ណាត (យូនីកូដ) និងការអានព័ត៌មានជាភាសាខ្មែរ តាមរយៈកម្មវិធីអំណានRSS Feed។ កម្មវិធីទាំងអស់នេះ ត្រូវបានអភិវឌ្ឍន៍ ដោយ កម្មវិធីSPICE របស់អង្គការវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការក្នុងស្រុកមួយ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។
កម្មវិធីទាំងអស់នេះក៏អាចប្រើប្រាស់ជាមួយកម្មវិធីអ៊ីនធឺណិតFirefox សម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid ហើយដែលអាចអានជាភាសាខ្មែរបាន លុះត្រាតែទាញយកកម្មវិធីមកដំឡើងលើទូរស័ព្ទដៃរបស់អ្នក។
កម្មវិធីទាំងនេះអាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android ចាប់ពីកំណែ ២.០ឡើងទៅ។ កម្មវិធីនេះអាចដំណើរការទៅបានដោយសារតែកម្មវិធីក្នុងទូរស័ព្ទដៃ ទំនើបមានពុម្ពអក្សរខ្មែរស្រាប់។
កម្មវិធីជាភាសាខ្មែរដែលយើងបានអភិវឌ្ឍន៍មានដូចជា៖
* ក្តារចុចភាសាខ្មែរស្តង់ដារ (៧៨,000 ទាញយក)
https://play.google.com/store/apps/details?id=open.org.kh
* សារជាភាសាខ្មែរ (២៦,000 ទាញយក)
https://play.google.com/store/apps/details?id=org.open.securesms
* កម្មវិធីវចនានុក្រមសម្ដេចសង្ឃ ជួន ណាត (១២,៥00 ទាញយក)
https://play.google.com/store/apps/details?id=chounNathDict.open.org.kh
* កម្មវិធីអំណានRSS Feed (៥,000 ទាញយក)
https://play.google.com/store/apps/details?id=khmer.omnanrss
* អ្នកក៏អាចទាញយកកម្មវិធីអ៊ិនធឺណិត Firefox មានពីទីនេះ:
https://play.google.com/store/apps/
* នៅពេលដែលអ្នកដំឡើងកម្មវិធីអ៊ិនធឺណិត Firefox មានអ្នកគួរតែដំឡើង addon របស់ Firefox ដែលហៅថា "កញ្ចប់ពុម្ពអក្សរខ្មែរ"៖
https://addons.mozilla.org/en-us/android/addon/khmer-fonts-package/
* សម្រាប់ពត៌មានបន្ថែមស្តីអំពីរបៀបប្រើកម្មវិធីទាំងនេះគឺអាចរក បាននៅក្នុងគេហទំព័ររបស់អង្គការវិទ្យាស្ថានបើកទូលាយ៖
http://www.open.org.kh/en/spice/downloads