សកម្មភាពរបស់សិក្ខាកាម ក្នុងឱកាសបើកកម្មវិធីពិព័រណ៍កម្មវិធីបារខែមកំពង់ចាម។ កំពង់ចាមថ្ងៃទី២៣៤ ខែសីហា ឆ្នាំ២០១៣ រូបភាព៖ ពីBarCamp KampongCham Page Facebook ថ្ងៃទី១២ កញ្ញា ២០១៣ កំពង់ចាម៖ នេះជាលើកដំបូងហើយដែលកម្មវិធីបារខែមកំពង់ចាមបានរៀបចំឡើងនៅ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ២៤-២៥ ខែសីហា ឆ្នាំ២០១៣ ហើយក៏ជាលើកទី៣ដែលកម្មវិធីបារខែមបានរៀបចំឡើងក្នុងឆ្នាំ២០១៣។
កម្មវិធីនេះបានផ្ដល់ឱកាសឲ្យអ្នកចូលរួមចំនួនសរុប ៦៥០នាក់ដែលជា យុវជន សហគ្រិន អ្នកជំនួញ អ្នកវិនិយោគ អ្នកច្នៃប្រឌិត និងបុគ្គលិកអង្គការសង្គមស៊ីវិលធ្វើការលើកិច្ចអភិវឌ្ឍន៍ក្នុង វិស័យផ្សេងៗ មកពីខេត្តកំពុងចាម រាជធានីភ្នំពេញ ក៏ដូចជាបណ្ដាលខេត្តមួយចំនួន មកជួបជុំគ្នា តាមរយៈកម្មវិធី SPICE របស់វិទ្យាស្ថានបើកទូលាយ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងបណ្ដាដៃគូសហការផ្សេងៗទៀត។ ក្នុងកម្មវិធីបារខែមកំពង់ចាម កម្មវិធី SPICEបានបាន អញ្ជើញអង្គការមកពីខេត្ត មណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងកំពង់ចាម ឲ្យចូលវគ្គបណ្ដុះបណ្ដាលជាមួយអ្នកចូលរួមផ្សេងទៀតក្នុង៩ ប្រធានបទ ដែលបានរៀបចំផ្ដល់ជូនដោយក្រុមការងាររបស់កម្មវិធី SPICE ។ ក្នុងគោលបំណងបង្កើនការយល់ដឹង និងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ជាមូលដ្ឋាន ប្រធានបទដែលបណ្ដុះបណ្ដាលជូនដល់អ្នកចូលរួមមាន៖
អ្នកចូលរួមនៅក្នុងប្រធានបទដែលរៀបចំដោយកម្មវិធី SPICE មានចំនួនសរុបទាំងអស់ ៥០៨នាក់ ។ ប្រធានបទដែលទាកទាញអ្នកចូលរួមច្រើនជាងគេមាន «ប្រព័ន្ធឆ្លើយតបជាសំឡេង (IVR) សម្រាប់ផ្សព្វផ្សាយព័ត៌មាន» និង«របៀបវាយខ្មែរយូនីកូដ ក្នុងកុំព្យូទ័រ និងទូរស័ព្ទទំនើប» ។
អត្ថាបទទាក់ទង៖
ការខិតជិតដល់ថ្ងៃប្រារព្ធកម្មវិធីបារខែមកំពង់ចាម