- Cambodian
- English
ភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការវិទ្យាស្ថានបើកទូលាយបានបើកសម្ពោធកម្មវិធីស្ថាបនាភាព ជាដៃគូដើម្បីបរិយាកាសទំនាក់ទំនងបែបច្នៃប្រឌិត(SPICE) កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារ Raffles Hotel Le Royal។
កម្មវិធីនឹងបង្កើតឲ្យមានភាពជាដៃគូររវាងអង្គការសង្គមស៊ីវិល និងផ្នែកឯកជនក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាដែលមានស្រាប់ ដើម្បីបង្កើតព័ត៌មានប្រកបដោយសម្បូរបែបដល់សាធារណៈជន ដោយលើកកម្ពស់ការប្រាស្រ័យទាក់ទងជាភាសាខ្មែរក្នុងទូរស័ព្ទ និងបង្កើនសមត្ថភាពបអង្គការសង្គមស៊ីវិល ឲ្យចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមសម្រាប់គោលបំណងអភិវឌ្ឍន៍។
លោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានមានប្រសាសន៍ថា " កម្មវិធីនេះអាចឲ្យយើងប្រើប្រាស់កម្លាំងនៃបច្ចេកវិទ្យា ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ច្បាស់ដល់ប្រជាពលរដ្ឋ និងមានឥទ្ធិពលទៅលើការផ្លាស់ប្ដូរប្រកបដោយប្រសិទ្ធភាពជា វិជ្ជមាន"។ លោកបានបន្តថា "កម្មវិធីនេះនឹងធ្វើការផ្លាស់ប្ដូររបៀបដែលប្រជាជនកម្ពុជាចែក រំលែកព័ត៌មាន និងអនុញ្ញាតឲ្យយើងទទួលបានអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបែប ច្នៃប្រឌិតដែលមានដែលកំពុងតែកើតឡើងប្រទេសនេះ និងចែកចាយបច្ចេកវិទ្យានេះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែម ។
អង្គការវិទ្យាស្ថានបើកទូលាយបើកទូលាយ និងដៃគូរបស់ខ្លួន គឺក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត អ៊ីហ្ស៊ីខំ (EZECOM) នឹង បង្កើតវេទិកាបើកទូលាយមួយសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សេវាកម្មថ្មីៗ ដែលអាចឲ្យអ្នកផ្ដល់មាតិកាព័ត៌មានខាងវិស័យ អភិវឌ្ឍន៍ណាមួយ ដូចជា៖ វិស័យ សុខភាព កសិកម្ម អប់រំ ជាដើម ដើម្បីចែករំលែកព័ត៌មានជាភាសាខ្មែរ និងធានាការចែកចាយ ព័ត៌មានឲ្យមានលក្ខណៈទូលំទូលាយទូទាំងប្រទេសតាមរយៈទូរស័ព្ទចល័ត។ គម្រោងដែលមានរយៈពេល ២ឆ្នាំ និងមានថវិកា ចំនួន១លានដុល្លារអាមេរិកនេះមានគោលបំណងលើកកម្ពស់ទស្សនទានអំពីភាព ច្នៃប្រឌិតរកប្រាក់ចំណេញសម្រាប់ ការអភិវឌ្ឍន៍ដោយផ្ដល់ឲ្យអង្គការមិនមែនរដ្ឋាភិបាលនូវឱកាសបង្កើត មាតិកាព័ត៌មាន និងផ្ដល់ឲ្យវិស័យឯកជននូវឱកាសរក ប្រាស់ចំណេញពីការចែកចាយព័ត៌មានតាមរយៈ បណ្ដាញទូរស័ព្ទចល័ត ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់