វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​

វចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​ កំណែ ១.១ អាច​​អនុញ្ញាត​ឱ្យ​អ្នក​​រក​មើល​ពាក្យ ​និង​​និយមន័យ​ពាក្យ​ខ្មែរ​ណា​មួយ​​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​ក្ដារ​ចុច​ យូនីកូដ​ខ្មែរ។ វចនានុក្រមនេះ ដំណើរការ​ក្នុង​ប្រព័ន្ធ​ Android ចាប់​ពី​កំណែ ២.១ ដល់​កំណែ​ចុងក្រោយ​បំផុត។
និយម​ន័យ​​​នៃ​ពាក្យ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​ អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​​ពង្រីក​ឬ​បង្រួម​​​​ទំហំ​​ពុម្ព​អក្សរ​បាន​តាម​​ តម្រូវការ ហើយ​លោក​អ្នក​អាច​រក​និយមន័យ​​នៃ​ពាក្យ​ខ្មែរ​ណា​មួយ​ចេញ​ពី​ពាក្យ​​មួយ​ ផ្សេង​ទៀត​នៅ​ក្នុង​អត្ថន័យ​របស់​ពាក្យ​ណាមួយ។ លក្ខណៈ​ទាំង​នេះ​​គាំទ្រ​គ្រប់​កំណែ​​ Android ទាំងអស់​ លើក​លែង​តែ​​កំណែ ២.១ និង ៣.០ ។ លើស​ពី​នេះ​ទៀត​ ប្រសិន​បើ​អ្នក​មិន​មាន​ក្ដារ​ចុច​​យូនីកូដ​ខ្មែរ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ របស់​អ្នក ​នោះ​កម្មវិធី​នឹង​​ជូន​ដំណឹង​អ្នក ព្រម​ទាំង​ស្នើ​ឲ្យ​ដំឡើង​វា​ដើម្បី​​ឱ្យ​អ្នក​អាច​ស្វែង​រក​ពាក្យ​បាន​។
 
ទិន្នន័យ​វចនានុក្រម​នេះ​ បាន​មក​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។
 
វចនានុក្រម​សម្ដេច​សង្ឃ ជូន ណាត កំណែ ១.១ ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​អេនដ្រយ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​កម្មវិធី​​ស្ថាបនា​ភាព​ជា​ដៃគូ​ដើម្បី​បរិយាកាស​ ទំនាក់ទំនង​បែប​ច្នៃប្រឌិត (ជា​ភាសា​អង់គ្លេស​ហៅ​ថា SPICE) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​ អន្តរជាតិ (USAID)។ វា​ត្រូវ​បាន​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្រោម​អាជ្ញាប័ណ្ណ LGPL ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចម្លង​និង​ចែកចាយ។
 
ដើម្បី​ទាញយក និង​ដំឡើង​ពី​​ឃ្លាំង​កម្មវិធី Google ក្នុង​ទូរស័ព្ទ​របស់​អ្នក៖ ១. បើក​​ឃ្លាំង​កម្មវិធី (Play Store) ២. ស្វែងរក​ "Choun Nath Dictionary" ឬ "chounnath" ឬ "khmer choun nath dictionary" ៣. ដំឡើង​វា
 
URL របស់​វចនានុក្រម​ជួន ណាត​ក្នុង Google Play ៖
 
https://play.google.com/store/apps/details?id=chounNathDict.open.org.kh&.....
 
កូដ​ប្រភព​​របស់​កម្មវិធី​នេះ​ត្រូ​វបាន​ចែករំលែក​ក្នុង​តំបន់​បណ្ដាញ Sourceforge ៖ http://sourceforge.net/projects/spiceproject/files/Khmer%20Choun%20Nath%...
 

កម្ពុជា