ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវា​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត​ និង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា

១២ មីនា ២០១៣ - ពេលវេលា៖ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ ម៉ោង​ ៨:៣០ - ១០:៣០ ព្រឹក​​
បន្ទាប់​ពី​បាន​​ធ្វើការ​​មួយ​រយៈ​ដើម្បី​ជួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ក្នុង​ការ​អភិវឌ្ឍន៍​សេវា​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ២០១៣​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ធ្វើ​ការ​ឧបត្ថម្ភ​ថវិកា​ដល់​កម្មវិធី​ ​ស្ថាបនា​ភាព​ជា​ដៃ​គូ ដើម្បី​បរិយាកាស​ទំនាក់ទំនង បែប​ច្នៃប្រឌិត ​(SPICE)បាន ​ធ្វើ​ការ​គ្រាំ​ទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ដើម្បី​រៀបចំ​សម្ពោធ​សេវា​ព័ត៌មាន​ជា​​សំឡេង​លើក​ដំបូង​ដែល​នឹង​ប្រព្រឹត្ត​ ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៣ ចាប់​ពី​ម៉ោង​៨:៣០នាទី​ព្រឹក នៅ​សណ្ឋាគារ Imperial Garden Villa។ តាមរយៈ​សេវា​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​អាច​ស្ដាប់​គ្រប់​ព័ត៌មាន​សំខាន់ៗ ​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ឆ្នាំ២០១៣​ជាមួយ​នឹង​ ការ​ហៅ​ចេញ​​ដោយ​មិន​គិត​ថ្លៃ​ពី​ទូរស័ព្ទ​ដៃ​ទៅ​កាន់​លេខ​១២៨៥។
 
កម្មវិធី​សម្ពោធ​នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ក្រោម​អធិបតីភាព​ ឯកឧត្ដម ​អ៊ឹម​ សួ​ស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។ លោក ហាបៀរ​ សូឡា ប្រធាន​កម្មវិធី​នៃ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​នឹង​ថ្លែង​សន្ទរកថា​​ ក្នុង​កម្មវិធី​នេះ។
កម្មវិធី​សម្ពោធ​នឹង​បន្ត​ដោយ​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះ​ឆ្នោត(IFES) និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​នេះ​សូម​មើល​នូវ​របៀបវារៈ​នៃ​កម្មវិធី​នេះ​នៅ​ខាង​ក្រោម
 

កម្ពុជា

Category: