លោកស្រី កែវ គៀងសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវិទ្យាស្ថានបើកទូលាយនិង ជានាយិកាអង្គការ Hiefer Cambodia ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលនៅអង្គការវិទ្យាស្ថានបើកទូលាយភ្នំពេញ ថ្ងៃទី៣១ខែមករាឆ្នាំ២០១៣។ រូបភាព៖ វិទ្យាស្ថានបើកទូលាយវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់យូសាហ៊ីឌី និងវិបផតថលស្ត្រីត្រូវបានធ្វើឡើងនៅអង្គការវិទ្យាស្ថានបើក ទូលាយ ក្រោមកិច្ចសហការពីក្រសួងកិច្ចការនារីនិង សម្ព័ន្ធជាតិឃុំសង្កាត់ និងគណៈកម្មាធិការនៃអង្គការមិនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុប បំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ( NGO-CEDAW) កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៣។ ក្នុងវគ្គបណ្ដុះបណ្ដាលនោះមានសិក្ខាកាម ចំនួន១៥នាក់បានចូលរួមដែល សិក្ខាកាមទាំងនោះមកពីអង្គការ នានាដូចជាអង្គការសីលការ អង្គការFADCនៅកោះកុង សមាគមកម្ពុជាសម្រាប់ការអភិវឌ្ឍប្រជាជនក្រីក្រ អង្គការអាមេរា សមាគមវិចិត្រសិល្បៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហជីពកម្មករកម្ពុជា និងសម្ព័ន្ធអង្គការកម្ពុជាប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារ។ ល។
ក្នុងប្រសាសន៍ស្វាគមន៍លោកស្រីជឹមម៉ាណាវីជានាយិកាអង្គការ វិទ្យាស្ថានបើកទូលាយបានអោយដឹងថាវគ្គសិក្សានេះរៀបចំឡើងសម្រាប់ សមាជិកអង្គការCEDAW គោលបំណងមានទិសដៅលើកកម្ពស់សមត្ថភាពរបស់អង្គការ និងស្ថាប័នដែលកំពុងធ្វើកិច្ចការពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹង យេនឌ័រអោយចេះប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរនិងកម្មវិធី យូសាហ៊ីឌីក្នុងការស្រាវជ្រាវ ទទួល រាយការណ៍ ពិភាក្សា និងចែកចាយព័ត៌មាននានាដែលទាក់ទងទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ អោយបានប្រសើរជាងមុន។ លោកស្រីជឹមម៉ាណាវីបានបន្តថា យូសាហ៊ីឌី គឺជាឧបករណ៍មួយដែលអាចអោយគេប្រមូលព័ត៌មាននិងផ្ទុកទិន្នន័យដែល អាចបង្កើតបានជាផែនទីចង្អុលបង្ហាញមួយដែលសិក្ខាកាមអាចទាញយកឬក៏ រាយការណ៍បន្ថែមនូវព័ត៌មានដែលទាក់ទងទៅនឹងអំពើហិង្សាទាក់ទងនឹង យេនឌ័រ។ កិច្ចការនេះនឹងជួយសម្រួលកិច្ចការប្រចាំថ្ងៃរបស់សិក្ខាកាម។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថាព័ត៌មាននេះវាមានសារសំខាន់ យ៉ាងខ្លាំងចំពោះអ្នកដែលធ្វើការពាក់ព័ន្ធទៅនឹងការទប់ស្កាតមិន អោយមានអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អ្នកតាក់តែងគោលនយោបាយនឹងអាចទាញយកទិន្នន័យពីយូសាហ៊ីឌីដើម្បីទៅ បង្កើតគោលនយោបាយពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រនៅប្រទេសកម្ពុជា។
សិក្ខាកាមកំពុងសិក្សាឧបករណ៍យូសាហ៊ីឌីនិងវេបផតថលស្រ្តីនៅវិទ្យាស្ថានបើកទូលាយថ្ងៃទី៣១ខែមករាឆ្នាំ២០១៣។ រូបភាព៖ វិទ្យាស្ថានបើកទូលាយថ្លែងក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលនេះដែរលោកស្រីកែវគៀងសមាជិកក្រុមប្រឹក្សានៃអង្គការ វិទ្យាស្ថានបើកទូលាយនិងជានាយិកាអង្គការHieferកម្ពុជាបានអោយ តម្លៃខ្ពស់ពីសារសំខាន់ក្នុងការប្រើប្រាស់យូសាហ៊ីឌីនិង វិបផតថល អំពីស្ត្រីក្នុងការរាយការណ៍និងទាញយកព័ត៌មាន។លោកស្រីបានកោត សរសើរវគ្គបណ្ដុះបណ្ដាលនេះដែលបានផ្ដោតទៅលើសិក្ខាកាមមកពីអង្គការ និងស្ថាប័នរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការសហការគ្នាយ៉ាងល្អ។ លោកស្រីបានសំណួមពរអោយសិក្ខាកាមផ្សព្វផ្សាយចំណេះដឹងបន្តដល់ទៅ សហគមន៍និងអ្នកពាក់ព័ន្ធផ្សេងទៀត។
វគ្គបណ្ដុះបណ្ដាលពេញមួយថ្ងៃនេះគឺជាផ្នែកមួយនៃគម្រោងដែលរៀបចំ ដោយអង្គការវិទ្យាស្ថានបើកទូលាយ និង Association for Progressive Association ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងស្ប៉ាយឌ័រ (The Swedish Program on ICT for Developing Regions-SPIDER) របស់ប្រទេសស៊ុយអែត។វគ្គបណ្ដុះបណ្ដាលនេះចែក ចេញជាពីរវេនដែលក្នុងវេនទីមួយសិក្ខាកាមសិក្សាទ្រឹស្ដីនា នាទាក់ទងនឹងយេនឌ័រនិងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា សម្រាប់ការអភិវឌ្ឍន៍និងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ក្នុងវេនទីពីរសិក្ខាកាមបានអនុវត្តចូលទៅក្នុងវិប សាយអំពីស្ត្រីហើយបញ្ចូលទិន្នន័យតាមប្រព័ន្ធយូសាហ៊ីឌី។សិក្ខាកាម បានរាយការណ៍ពីករណីហិង្សាមួយចំនួននៅលើប្រព័ន្ធយូសាហ៊ីឌីនោះ។
លោកស្រីហេងចិន្ដាដែលជាសិក្ខាកាមមកពីសហជីពកម្មករកម្ពុជាបាន បង្ហាញពីការចាប់អារម្មណយ៉ាងខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលនេះ។ លោកស្រីបានបញ្ជាក់ថាវគ្គសិក្សានេះមានការពាក់ព័ន្ធយ៉ាងខ្លាំង ចំពោះកិច្ចការដែលលោកស្រីកំពុងធ្វើពាក់ព័ន្ធអំពីស្ត្រីក៏ប៉ុន្តែ លោកស្រីបានអោយដឹងថាវគ្គសិក្សានេះមានរយៈពេលខ្លីពេកហើយវគ្គ សិក្សាស្ដីពីយូសាហ៊ីឌីនិងវិបសាយអំពីស្ត្រីទាមទារអោយអ្នកចូលរួម មានចំណេះដឹងគ្រឹះពីកុំព្យូទ័រនិងអ៊ីនធឺណិត ហេតុដូច្នេះហើយវាមានភាពស្មុគស្មាញបន្តិចចំពោះអ្នកដែលមិនចេះ ប្រើបច្ចេកវិទ្យានោះ។លោកស្រីបានប្ដេជ្ញាថានឹងបន្តចំណេះដឹងនេះ ទៅដល់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។
លោកស្រីពោធិធាងនាយិកាសមាគមកម្ពុជាដើម្បីការអភិវឌ្ឍនិងជា សិក្ខាកាមមួយរូបដែរនោះបានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះមាន សារៈសំខាន់និងមានប្រយោជន៍។ លោកស្រីក៏បានប្ដេជ្ញាថានឹងផ្ទេរចំណេះដឹងទាំងនេះទៅកាន់អ្នកដទៃ ទៀតដែរ។លោកឯមសុផាតតួនាទីជានាយករងអង្គការអរុណ រះក៏បានសង្កត់ធ្ងន់ពីសារសំខាន់របស់វគ្គបណ្ដុះបណ្ដាលនេះដែរ។ លោកបានបន្តថាឧបករណ៍យូសាហ៊ីឌីនិងវិបផតថលអំពីស្រ្តីមានការបើកទូលាយ ចំពោះមហាជនទូទៅពីគ្រប់ទីកន្លែង។ គាត់សង្ឃឹមថាអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងត្រូវបានកាត់បន្ថយ យ៉ាងឆាប់ក្នុងពេលអនាគត។
សម្រាប់អត្ថបទជាភាសាអង់គ្លេស សូមចុចត្រង់នេះ
ឯកសារ៖