ការប្រើប្រាស់ យូសាហ៊ីឌី និង វិបផតថល​​​អំពីស្រី្ត ដើម្បី​រាយ​ការណ៍​អំពី​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យូសាហ៊ីឌី​ និង​វិបផត​ថល​អំពី​ស្ត្រី នៅ​វិទ្យាស្ថាន​បើក​ទូលាយ។​ ភ្នំពេញ​ថ្ងៃ​ទី​២៩​ខែ​មករាឆ្នាំ២០១៣ រូប​ភាព៖​ វិទ្យាស្ថាន​បើក​ទូលាយកាល​ពី​ថ្ងៃ​ទី​២៩ ខែ មករា ឆ្នាំ២០១៣ អង្គការ វិទ្យាស្ថាន​បើកទូលាយ​បាន បើក​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការប្រើប្រាស់​​យូសាហ៊ីឌី​ និង ​ការ​ចូល​ប្រើ​​ វិបផតថល​ អំពី​ស្ដ្រី ក្រោម​កិច្ចសហការ​ពី ​​ក្រសួង​កិច្ចការ​នារី និង​សម្ព័ន្ធ ភាព​ជាតិ​ឃុំ​ សង្កាត់ និង​​គណៈកម្មាធិការ​នៃ​អង្គការ​មិន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប ​បំបាត់​រាល់ទម្រង់​រើស​អើង​លើ​ស្រ្តី​ភេទ​( NGO-CEDAW)​។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មាន​ចំនួន ១៥ នាក់​ ដែល​អញ្ជើញ​មក​ពី​​​ក្រសួង​ព័ត៌មាន​(MoIn)ក្រសួង​កិច្ចការ​នារី(MoWA) សមាគម​សុខភាព​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍន៍(PHD) អង្គការ​បន្ទាយស្រី​(BS)អង្គការ​សហការ​ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា(PADEK) NGO-CEDAW​ គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​​សេរី​និង​យុត្តិធម៌(COMFREL) អង្គការ​សន្តិភាព​​និង​ការ​អភិវឌ្ឍ​(PyD) អង្គការ​សហការ​ស្ត្រី​ខ្មែរ​សម្រាប់​ការ​អភិវឌ្ឍ(KYSD) អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា(LAC) ​ គណៈកម្មការ​ការ​សហប្រតិបត្តិ​បត្តិ​ការ​ដើម្បីកម្ពុជា(CCC) មជ្ឈមណ្ឌល កម្ពុជា​សម្រាប់​ស្ត្រី​មាន​វិបត្តិ(CWCC)​ អង្គការ​ស្រ្ដី​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​កំពត(WHIAD) អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា(GAD/C)​ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​កម្ពុជា​(CLEC)។
 
លោកស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​​បើក​ទូលាយ​បាន​មាន​ប្រសាសន៍​ថា​ គោលដៅ​​សំខាន់​​ក្នុង​ការ​បណ្ដុះ​​បណ្ដាល​នេះ​គឺ​ដើម្បី​​​កសាង​សមត្ថភាព​ បណ្ដាញ​NGO-CEDAWអង្គការ​ស្ត្រី​​និង​ស្ថាប័ន​នា​នា ​​​ដែល​ធ្វើ​ការ​​ទាក់​ទង​នឹង​អំពើ​ហិង្សា​​​​យេនឌ័រ​ឲ្យ​ចេះ​ប្រើ​ប្រាស់​ កុំព្យូទ័រ​​ជា​ភាសា​ខ្មែរ​​និង​ប្រើប្រាស់​​យូសា​ហ៊ីឌី​ ដើម្បី​ស្រាវ​ជ្រាវ ទទួល រាយ​ការណ៍ ពិភាក្សា និង​ចែក​រំលែក​ព័ត៌មាន​​ដែល​ទាក់​ទង​ទៅ​នឹង​​អំពើ​ហិង្សា​នឹង​យេនឌ័រ​​ ឲ្យបាន​ប្រសើរ​ជាង​មុន។​
 
​លោកស្រី​​ ជឹម ម៉ាណាវី បាន​​បន្ត​​ថា​ឧបករណ៍ យូសាហ៊ីឌី គឺជា​ឧបករណ៍​មួយ​ដែល​អាច​ផ្ទុក​នូវ​របាយ​ការណ៍​ដែល​អាច​បង្កើត​បាន​ជា​ ព័ត៌មាន​ដោយ​មាន​ប្រព័ន្ធ​ទិន្នន័យ ​និង​​ផែនទី​ចង្អុល​បង្ហាញ​។ វា​​អាច​ជួយ​សម្រួល​ដល់​សិក្ខាកាម​តាម​រយៈ​ការ​ធ្វើ​​សេចក្ដី​​រាយការណ៍ និង​ទាញ​យក​ព័ត៌មាន​​អំពើ​ហិង្សា​ទាក់ទង​នឹង​​យេនឌ័រ​បាន​យ៉ាង​ងាយស្រួល ។ ព័ត៌មាន​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​កំពុង​ធ្វើការ​ ទប់ស្កាត់​អំពើ​ហិង្សា​​។ លោកស្រី​បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទិន្នន័យ​ចេញ​ពី​ប្រព័ន្ធ​ យូសាហ៊ីឌី អាច​ធ្វើឲ្យ​អ្នក​សរសេរ​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​មាន​ការ​ងាយ​ស្រួល​​ ក្នុង​ការ​ចង​ក្រង ដើម្បី​ការពារ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
លោក ​ហង្ស ពុទ្ធា​​​ អនុប្រធាន​គណៈកម្មការ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​បន្ទុកCEDAW បាន​ថ្លែង​សុន្ទរកថា​បើក​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ប្រើ​ប្រាស់​ យូសាហ៊ីឌី​និង​ប្រើ​វិបផតថល​​​អំពី​ស្រ្ដី​នៅ​អង្គការ​វិទ្យាស្ថាន​បើក​ ទូលាយ ភ្នំពេញ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០១៣ រូប​ថត​ដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយលោក ​ហង្ស ពុទ្ធា អនុប្រធាន​គណៈកម្មការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួលបន្ទុក​​CEDAW​ បាន​ថ្លែង​សន្ទរកថា​ក្នុង​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដោយ​បាន​ថ្លែង​ កត់​សំគាល់​ពី សារសំខាន់​នៃ​វគ្គ​បណ្ដុះ បណ្ដាល​នេះ​ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​​សិក្ខាកាម សូមឲ្យ​សិក្ខាកាម​ទាំងអស់​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​ប្រើ​ប្រាស់​ យូសាហ៊ីឌី និង ការ​ចូល​កាន់​ វិបផតថល​ ​អំពី​ស្ត្រី ដែល​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នឹង​បង្ហាត់​បង្ហាញ​ពី​របៀប​ការ​ចូល​ទៅ​ ប្រើ​ប្រាស់​ និង​ចែក​ចាយ​ចំណេះ​ដឹង​​បន្ត​ដល់​អ្នក​ដទៃ​ ។ ​ ​វគ្គ​បណ្ដុះបណ្ដាល​មាន​ដំណើរការ​រយៈ​ពេល​ពេញ​មួយ​​ថ្ងៃ​គឺ​ជា​​ផ្នែក​មួយ​ នៃ​គម្រោង​រួម​គ្នា​មួយ​រវាង​ ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ជាមួយ​ Association for Progressive Associa-​tion​(APC) ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​​គម្រោង​​ស្ប៉ាយ​ឌ័រ​ (The Swedish Program on ICT for Developing Regions-SPIDER)របស់​ប្រទេស​ស៊ុយអែត។
 
វគ្គ​បណ្ដុះបណ្ដាល​ចែក​ចេញ​ជា​ពីរ​វេន វេន​ទី​មួយ​សិក្ខា​កាម​បាន​សិក្សា​ស្វែង​យល់​ពី​​ទ្រឹស្ដី​​​នានា​​ទាក់ទង​ នឹង​យេនឌ័រ​ និង​​បច្ចេកទេស​វិទ្យា ព័ត៌មាន​​​សម្រាប់​ការ អភិវឌ្ឍ និង អំពើ​ហិង្សា​​យេនឌ័រ។​ក្នុង​វេន​ទីពីរ​សិក្ខាកាម​បាន​អនុវត្ត​ចូល​ទៅ​​ក្នុង ​​វិបផតថល​​អំពី​ស្ត្រី ​ហើយ​បង្រៀន​របៀប​បញ្ចូល​ទិន្នន័យ​តាម​ប្រព័ន្ធ​​យូសាហ៊ីឌី ។ សិក្ខាកាម​បាន​​រាយការណ៍​ពី​ករណី​ហិង្សា​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធ​ យូសាហ៊ីឌី​​នោះ។ សិក្ខាកាម​កំពុង​អនុវត្ត​បញ្ចូល​របាយការណ៍​ទៅ​ក្នុង​ប្រព័ន្ធ​យូសាហ៊ីឌី​នៅ​វិទ្យាស្ថាន​បើក​ទូលាយ​ ភ្នំពេញ​ថ្ងៃ​ទី​២៩​ខែមករាឆ្នាំ២០១៣ រូបភាព៖ វិទ្យាស្ថាន​បើកទូលាយលោក​​ នាង សុវណ្ណ មាន​តួនាទី​​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​អប់រំ​របស់​អង្គការ COMFREL ដែល​ជា​សិក្ខាកាម​មួយ​រូប​នោះ បាន​មាន​ប្រសាសន៍​​ថា​វគ្គ​បណ្ដុះ​បណ្ដាល​​នេះ​ពិត​ជា​មាន​សារសំខាន់​​​ ចំពោះ​គាត់​យ៉ាង​ខ្លាំង​​ព្រោះ​គាត់​បាន​យល់​នឹង​អាច​យក​ទិន្នន័យ​ពី​ឧបករណ៍ ​យូសាហ៊ី​ឌី​​ ដើម្បី​បញ្ចុះ​បញ្ចូល​​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​ឡាយ​បាន​ស្គាល់ ដឹង ​និង​ធ្វើ​ការ​បន្ថែម​ទៀត​​​ដើម្បី​រារាំង​ទប់ស្កាត់​​មិន​ឲ្យ​​មាន​អំពើ​ ហិង្សា​ទាក់ទង​នឹង​យេនឌ័រ។
 
ជា​មួយ​គ្នា​នេះ​ដែរ លោកស្រី ប៉ែន គន្ធា​​ អនុប្រធាន​ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី​បាន​បញ្ជាក់​ពី​ភាព​​រីក​រាយ​ ក្នុង​ការ​សិក្សា​នេះ។ លោក​ស្រី​​បាន​បន្ត​ថា កន្លងមក​លោក​ស្រី​ធ្លាប់​តែ​ ទាញ​​យក​ព័ត៌មាន​ទាក់​ទង​នឹង​​អំពើ​ហិង្សា​ស្ត្រី​​ តែ​ពី​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​សារ​ព័ត៌មាន​ជាតិ​​និង​​អន្តរជាតិ​។​ ប៉ុន្តែ​ពេល​​នេះ​លោក​ស្រី​អាច​ទាញ​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​​ យូសាហ៊ីឌី​​និង វិបផតថល​​​ អំពី​ស្រី្ត​បាន​ដោយ​ងាយ​ស្រួល។​​
 
កញ្ញា​​ឡាយ​​​ ​រតនា មន្ត្រី​ទំនាក់​ទំនង​​ប្រចាំ​អង្គការ​​ Peace and Development (PYD) ក៏បាន​កោតសរសើរ​ចំពោះ​​វគ្គ​បណ្ដុះ​​បណ្ដាល​នេះ​ផង​ដែរ។​ កញ្ញា ​បាន​ឲ្យ​ដឹង​ថា​ចំណេះ​ដឹង​ដំបូង​ដែល​​ទទួល​បាន ​គឺ​ចំណេះ​ដឹង​អំពី​​​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​និង​យេនឌ័រ​​និង​ បច្ចេកទេស​វិទ្យា​ព័ត៌មាន​ សម្រាប់​ការ អភិវឌ្ឍ​ ។ ទី​ពីរ​ នាង​បាន​​យល់ដឹង​បន្ថែម​ច្រើន​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​​​ប្រព័ន្ធ​ យូសាហ៊ីឌី​​ ក្នុង​ការ​រាយការណ៍​ពី​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ។​ ជា​ចុង​ក្រោយ​នាង​បាន​បញ្ជាក់​ថា​យូសាហ៊ីឌី​​ គឺ​ជា​ប្រភព​នៃ​ទិន្នន័យ​ដែល​​នាង​អាច​ធ្វើការ​ស្រាវជ្រាវ​និង​ប្រើ​ប្រាស់​ វា​តាម​គោល​បំណង​ពាក់ព័ន្ធ​ផ្សេងៗ។ នាង​​ប្ដេជ្ញា​ថា​នឹង​​បន្ត​ចំណេះ​ដឹង​ដល់​បុគ្គលិក​អង្គការ​​​​មិត្តភ័ក្ដិ ​និង​អ្នក​ដែល​នាង​ស្គាល់​ ។
 
សម្រាប់​អត្ថបទ​ជា​ភាសា​អង់គ្លេស សូម​ចុច​ត្រង់​នេះ ឯកសារ៖
 

 
 
 

កម្ពុជា