- Cambodian
- English
កម្មវិធីស្ថាបនាភាពជាដៃគូ ដើម្បីបរិយាកាសទំនាក់ទំនង បែបច្នៃប្រឌិត(SPICE) ដែលផ្ដល់ថវិកាទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងអនុវត្តកម្មវិធីដោយអង្គការវិទ្យាស្ថានបើកទូលាយមានសេចក្ដីសោមនស្សរីករាយដោយបានក្លាយជាអ្នកគាំទ្រដ៏សំខាន់មួយលើកម្មវិធីបារខេម(BarCamp) ក្នុងរយៈពេលពីរឆ្នាំ ។ យើងមានមោនភាពដោយបាននាំUSAID មកធ្វើជាដៃគូរដ៏សំខាន់មួយសម្រាប់ព្រឹត្តិការទាំងនេះ និងមកធ្វើការឧបត្ថម្ភដល់អ្នកចូលរួមដែលមកពីបណ្ដាខេត្ត ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីបារខេម(BarCamp)នេះ។ ចាប់ផ្ដើមក្នុងឆ្នាំនេះនៅក្នុងកម្មវិធីបារខេមអង្គរ(BarCamp Angkor) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ កម្មវិធីSPICE នឹងធ្វើកាឧបត្ថម្ភទៅលើកម្មវិធី បារខេម(BarCamp) ក្នុងឆ្នាំ២០១៣ចំនួន៥ដង់ និងក្នុងឆ្នាំ២០១៤ចំនួន៥ដង់ទៀត។ កម្មវិធីSPICE ពេញចិត្ត និងកម្មវិធីBarcamp ពីព្រោះកម្មវិធីSPICE មានជំនឿលើកម្លាំងនៃការស្ម័គ្រចិត្ត និងការចែករំលែក។ កម្មវិធីSPICE មាន គោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាសម្រាប់អត្ថប្រយោជន៍ជូនដល់សង្គម ជាតិយើង និងអ្នកចូលរួមទាំងអស់។ ការគាំទ្រកម្មវិធីនេះ កម្មវិធីSPICE ក៏មានគោលបំណងលើកកម្ពស់ គំនិតបែបច្នៃប្រឌិតដល់យុវជនដែលជាសហគ្រិន អ្នកជំនួញ អ្នកវិនិយោគ អ្នកច្នៃប្រឌិត និងសិស្ស និស្សិត ដើម្បីទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។
យោងតាមគេហទំព័ររបស់កម្មវិធីបារខេម(BarCamp) បានបញ្ជាក់ថា កម្មវិធីបារខេម(BarCamp)គឺវេទិកាបើកទូលាយសម្រាប់អ្នកដែលធ្វើការ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយពីវិស័យឯកជន ឬក៏សង្គមស៊ីវិល និងអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហការ ការចែករំលែកចំណេះដឹង និងការបង្កើតបណ្ដាញដើម្បីបង្កើនឥទ្ធិពលបច្ចេកវិទ្យា សម្រាប់បុគ្គល និងអង្គការ ។
អ្នកចូលរួមក្នុងកម្មវិធីនេះធ្វើការសម្រេចចិត្តទៅលើរបៀបវារៈ ដោយខ្លួនឯង នូវអ្វីដែលពួកគាត់ចងស្ដាប់ តើពួកគាត់ចងចែករំលែកអំពីអ្វី។ របៀបវារៈនឹងត្រូវបានបង្កើតឡើងអាស្រ័យអ្នកចូលរួមធ្វើការស្នើសុំ។ វាគ្មិន ក៏ដូចជាអ្នកចូលរួម និងក៏ជាចំណែកមួយនៃសហគមន៍ មានភាពរីករាយដែលមានកាតព្វកិច្ចដោយការបង្ហាញអំពីព័ត៌មានដែលគេ ចង់បាន ដែលនេះអនុញ្ញាតឲ្យអ្នកចូលរួមធ្វើការទំនាក់ទំនងជាមួយពួកគេ និងពង្រីកសហគមន៍បច្ចេកវិទ្យាកម្ពុជា។
លក្ខណៈរបស់កម្មវិធី បារខេម(BarCamp) ជួយជំរុញការជឿទុកចិត្តគ្នា និងការសហការគ្នាដែលមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់កម្មវិធី បារខេម(BarCamp)