សកម្មភាពរបស់សិក្ខាកាម ក្នុងឱកាសបើកកម្មវិធីពិព័រណ៍កម្មវិធីបារខែមបាត់ដំបង។ បាត់ដំបងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ រូបភាព៖ ពីBarCamp Page Facebook ២៩ ឧសភា ២០១៣-បាត់ដំបង៖ សិក្ខាកាមចំនួន៧០០នាក់ មកពី៧ខេត្ត/ក្រុង មានដូចជា៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញបានចូលរួមកម្មវិធីបារខែមបាត់ដំបង ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាសាខាខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១៣។ កម្មវិធីនេះបានរៀបចំឡើងដោយបានសហការជាមួយ សាកលវិទ្យាល័យបៀលប្រាសាខាខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្តរជាតិ(USAID) តាមរយៈអង្គការវិទ្យាស្ថានបើកទូលាយ(OI) អង្គការInSTEDDiLab និងបណ្ដាលក្រុមហ៊ុនមានដូចជា៖ ក្រុមហ៊ុនOnline ក្រុមហ៊ុន Cellcard ក្រុមហ៊ុន ក្រុមហ៊ុន Sabay ក្រុមហ៊ុន LG ក្រុមហ៊ុន Mobile Phone magazine ក្រុមហ៊ុន Electronic World Magazine ក្រុមហ៊ុន TITB និងក្រុមហ៊ុនCheat Mon ព្រមទាំងមានការចូលរៀបចំដោយស្ម័គ្រចិត្តពីក្រុមសិស្ស និស្សិតនៅទីរួមខេត្តបាត់ដំបង។ កម្មវិធីនេះបាននាំមកនូវការជួបជុំ និងចែករំលែកចំណេះដឹង របបគំហើញ បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ពីសំណាក់អ្នកប្រើប្រាស់កុំព្យូទ័រ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) វ័យក្មេង អ្នកដែលមានគំនិតថ្មីក្នុងសង្គម អ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ និងវ៉ិបសាយ អ្នកបង្កើតប្លុក ម្ចាស់អាជីវកម្ម សហគ្រិន អ្នកជំនាញផ្នែកទីផ្សារ។
លោក បេ ចន្ត្រា ប្រធានគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍កម្មវិធីបារខែម២០១៣ កំពុងបង្ហាញរបាយការណ៍អំពីបារខែមបាត់ដំបង។ បាត់ដំបងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ រូបភាព៖ ពីSivngim ngounលោក បេ ចន្ត្រា ប្រធានគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍កម្មវិធីបារខែម២០១៣ បានឡើងបង្ហាញរបាយការណ៍អំពីបារខែមបាត់ដំបងបានអោយដឹងថា នេះជាលើកទី១ ដែលកម្មវិធីបារខែមបាត់ដំបងបានរៀបចំឡើងនៅទីរួមខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយកម្មវិធីតាមរយៈទស្សនាវដ្ដីទូរស័ព្ទ អេឡិចត្រូនិកវើល តាមប្រព័ន្ធបណ្ដាញសង្គម ដែលមានអ្នកចុះឈ្មោះតាមប្រព័ន្ធវ៉ិបសាយមានជាង១១៥០នាក់។
កញ្ញាហេង ចាន់ថេងប្រធានកម្មវិធីSPICE នៃអង្គការវិទ្យាស្ថានបើកទូលាយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុង កម្មវិធីនេះថា"កម្មវិធីពិព័រណ៍ និងចែករំលែកចំណេះដឹងបារខែមបាត់ដំបងគឺជាព្រឹត្តិការណ៍ដ៏ ត្រចះត្រចង់មួយ ដែលអង្គការយើងខ្ញុំជឿជាក់ថាតាមរយៈសកម្មភាព ស្ម័គ្រចិត្តចែករំលែកចំណេះដឹង និងការបង្កើតជាបណ្ដាញ បង្កើតឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតក្នុងការឈឺឆ្អាល និងចែករំលែកគ្នាទៅវិញទៅមក ដែលនេះជាបច្ច័យក្នុងកសាងវប្បធម៌វិជ្ជមានដែលអាចឲ្យមនុស្សរស់នៅ សុខដុមរមនា ហើយជាបច្ច័យដែលនាំឲ្យមានការអភិវឌ្ឍសង្គមប្រកបដោយចំណេះដឹង និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យាទំនើប។..."
គួរបញ្ជាក់ផងដែលថាកម្មវិធីបាខែមឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងជាលើកទី២ក្នុងខេត្តបាត់ដំបង ដែលលើកទី១បានរៀបចំឡើងក្នុងខេត្តសៀមរាប កាលពីខែកុម្ភៈកន្លងទៅ។
អត្ថបទដែលទាក់ទង
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://bb.barcampcambodia.org/ និង https://www.facebook.com/BarCampBattambang