បញ្ជី​សំបុត្រ​រួម

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម​របស់​វិទ្យាស្ថាន​បើក​ទូលាយ យើង​បានបង្កើត​នូវ​បញ្ជី​សំបុត្រ​រួម​ចំនួន​ពីរ សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ចំណេះដឹង ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ។

  • Gender - ជា​ផ្នែក​មួយ​របស់​កម្មវិធី​ស្ត្រី បញ្ជី​សំបុត្រ​រួម​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង ព្រម​ទាំង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​យេនឌ័រ នៅ​ក្នុង​ប្រទេស​កម្ពុជា ។
  • Open Learning - ជា​ផ្នែក​មួយ​របស់​កម្មវិធី​សិក្សា​បើក​ទូលាយ បញ្ជី​សំបុត្រ​រួម​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ប្រាស្រ័យទាក់ទង ដើម្បី​ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង ព្រម​ទាំង​ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​ការ​សិក្សា​តាម​រយៈ​អេឡិចត្រូនិក នៅ​ក្នុង​ប្រទេស​កម្ពុជា ។


Gender - gender[@]lists.open.org.kh

ដើម្បី​ចូល​ជា​សមាជិក​​របស់បញ្ជី​សំបុត្រ​រួម​នេះ សូមផ្ញើ​សារ​អេឡិចត្រូនិក​ទទេ​មួយ ​មក​កាន់​អាសយដ្ឋាន​gender-subscribe[@]lists.open.org.kh ។ លោក​អ្នក​នឹង​ទទួល​បាន​សារអេឡិចត្រូនិក​មួយ ដើម្បី​អៈអាង​ពីការ​ចូល​ជា​ សមាជិក ។

ប្រសិន​បើ​លោក​អ្នក​ ចង់​ចាក​ចេញ​ពី​សមាជិក​​របស់​បញ្ជី​សំបុត្រ​រួម​នេះ​ សូមផ្ញើ​សារ​អេឡិចត្រូនិច​​ទទេ​មួយ​ មក​កាន់​អាសយដ្ឋាន​ gender-unsubscribe[@]lists.open.org.kh ។


Open Learning - elearning[@]lists.open.org.kh

ដើម្បី​ចូល​ជា​សមាជិក​របស់​បញ្ជី​សំបុត្រ​រួម​នេះ សូម​ផ្ញើ​សារ​អេឡិចត្រូនិក​ទទេ​មួយ​មក​កាន់​អាសយដ្ឋាន elearning-subscribe[@]lists.open.org.kh ។ លោក​អ្នក​នឹង​ទទួល​បាន​សារ​អេឡិចត្រូនិក​មួយ ដើម្បី​អះអាង​ពី​ការ​ចូល​ជា​សមាជិក ។

ប្រសិន​បើ​លោក​អ្នក ចង់​ចាកចេញ​ពី​សមាជិក​របស់​បញ្ជី​សំបុត្រ​រួម​នេះ សូម​ផ្ញើ​សារ​អេឡិចត្រូនិក​ទទេ​មួយ មក​កាន់​អាសយដ្ឋាន elearning-unsubscribe[@]lists.open.org.kh ។


ចំណាំ ៖ ដើម្បី​ការពារ​នូវ​សារ​ឥត​បាន​ការ យើង​ខ្ញុំ​បាន​បន្ថែម​សញ្ញា "[ ]" នៅ​ក្នុង​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ទាំងអស់​ ។ សូម​លុប​សញ្ញា​ទាំងនោះ​ចេញ ប្រសិន​បើ​លោក​អ្នក​ចង់​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​​យើងខ្ញុំ​ ។

កម្ពុជា