ព័ត៌មាន

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គណនេយ្យ​ភាព​សង្គម​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៦-១៧ ខែ តុលា ឆ្នាំ ២០១៣ នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​កសាង​សមត្ថភាព និង​ភាព​ជឿជាក់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ជាពិសេស​យុវជន និង​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ដែល​ជា​ក្រុម​គោលដៅ​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ បន្ថែម​ពី​នេះ​ទៀត អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​បំណង​ចង់​អប់រំ​ក្រុម​ទាំងនេះ​អំពី​ធាតុ​សំខាន់ៗ​នៃ​គណនេយ្យ​ភាព សង្គម​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​គណនេយ្យ​ភាព ជា​សាធារណៈ ធ្វើ​​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​​អភិបាល​កិច្ច​បាន​ល្អ​ដោយ​ប្រសិទ្ធភាព​ ការ​ផ្ដល់​សេវាកម្ម​ស...
ភ្នំពេញ ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ ២០១៣   តើ​លោក​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ អង្គការ​របស់​លោក​អ្នក​ឬទេ? កម្មវិធី​ស្ត្រី​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​ឥណ្ឌា​​ដែល​មាន​ឈ្មោះ​ថា Digital Empowerment Foundation (DEF) និង Public Interest Registry (.ORG) នឹង​រៀបចំ​សិក្ខាសាលា​​រយៈពេល​មួយ​ថ្ងៃ​ដោយ​ឥត​ថ្លៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុង​គោលបំណង​ជួយ​អង្គការ​សង្គម​ស៊ីវិល​បង្កើន​ការ​ចូលរួម​របស់​ពួកគេ​នៅ​ លើ​បណ្ដាញ​អ៊ីនធឺណិត។ ព្រឹត្តិការ​នេះ​នឹង​ផ្ដល់​នូវ​ការ​បណ្...
ដូចដែល​បាន​សន្យា​ថា​នឹង​បន្ត​ការ​គាំទ្រ​​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) កម្មវិធី​Spice របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ កំពុង​​បន្ត​ពង្រីក​ កម្មវិធី​BarCamp ដែល​បាន​នាំ​មនុស្ស​​ចាប់ អារម្មណ៍ ទៅលើ​​ផ្នែក​បច្ចេកវិទ្យា​, ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អាជីវកម្ម​ដើម្បី​ចែករំលែក ​និង​រៀន​ពី​គ្នា​ទៅវិញទៅមក​។ កម្មវិធី​ Barcamp​លើក​ទី​បួន​ ត្រូវ​បាន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ចុង ​សប្ដាហ៍​នេះ ចាប់​ទី ១៩ - ២០ ខែ តុលា ឆ្នាំ២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​។ ក្រុម​ការងារ កម្មវិធី​SPICE ក៏​នឹង​រៀបចំ​វគ្គ​មួយ​ចំនួន​នៅ​ក្ន...
ក្ដារចុចចាមនេះគឺ ​បង្កើត​​ឡើង​ក្នុងគោល​បំណង​ចូលរួម​ជំរុញ​ឱ្យ​នៅ​តែ​មាន​ធរមាន​​របស់​​ភាសា​ ចាម្ប៍​និង​ការ​ប្រើប្រាស់​អក្សរ​ចាម្ប៍​ដែល​កំពុង​រង​គ្រោះ​ស្ទើរ​តែ​ បាត់បង់​ពី​​ក្នុង​ចំណោម​សហគមន៍​ចាម្ប៍​និង​សហគមន៍​ពាក់ព័ន្ធ​។ តាមរយៈ​ក្ដារចុច​នេះ ក្រុម​ការងារ​យើង​រំពឹង​ថា​ការ​ប្រើប្រាស់​ភាសា​ចាម្ប៍​ និង អក្សរចាម្ប៍​នឹង​​មាន​​ការ​រីកចម្រើន​​និង​សំបូរ​បែប​បន្ថែម​លើ​ការ​ ប្រើប្រាស់​ភាសា​ឬ​អក្សរ​ជាតិ​ដែល​​​ចាម្ប៍​​កំពុង​​រស់នៅ​។   ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​បង្កើត​កម្មវិធី​ក្ដារចុច​​ក្នុង​ការ​សរសេរអក្សរចាម្ប៏​ ។ កម្មវិធី​ ក្ដារចុចនេះ​អាច​ទាញ​យក​ពី​កម្មវិធ...
២៣ កញ្ញា ២០១៣ រាជធានី​ភ្នំពេញ​: កម្មវិធី Mini​-BarcampKampot បាន​រៀបចំ​ឡើង​នៅ​​ថ្ងៃ​សុក្រ​ទី ២០ ខែ​កញ្ញា​ឆ្នាំ ២០១៣ (មាន​រយៈពេល​មួយ​ថ្ងៃ​ពេញ​) នៅ​សាកលវិទ្យាល័យ​អង្គរ​ខេមរា​ខេត្ត​កំពត​ ក្រោម​​​ប្រធាន​បទ​ស្ដី​ពី "យុវជន និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ ​​និង​ព័ត៌មាន​សម្រាប់​ទំនាក់​ ទំនង​សង្គម​" ។ គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​គឺ​បាន​ធ្វើ​ឡើង​ដើម្បី​កសាង​សមត្ថភាព​របស់ ​យុវជន​ ដើម្បី​ឱ្យ​មាន​ការ​យល់​ដឹង​អំពី បច្ចេកវិទ្យា​គមនាគមន៍ ​​និង​ព័ត៌មាន (ICT) ​​និង​សម្រាប់​ការ​ទំនាក់​ទំនង​សង្គម​។   កម្មវិធី SPICE បាន​ឧបត្ថម្ភ​កម្មវិធី​ "ជំរុញ​ និង​​លើកទឹកចិត្ត​យុវជន​ចូលរួម​​អភិវឌ្ឍ​តាម​រយៈ​ការ​ប្រើ...
    បច្ចុប្បន្ន កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ របស់​មនុស្ស​ ​ពិសេស​កម្មវិធី​សម្រាប់​ទំនាក់ទំនង​ដោយ​ការ​និយាយ​ឆ្លើយឆ្លង ឬ​​សរសេរ​​​ជា​​សារ​ខ្លី SMS ។ ​កម្មវិធី​ទូរស័ព្ទ​ភាគច្រើន​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ភាសា​បរទេស និង​មិន​គាំទ្រ​ភាសា​ខ្មែរ​បាន​ល្អ ។ ដោយ​សារ​ទំនាក់ទំនង​តាម​រយៈ​សារ​ខ្លី​ៗ នៅ​តែ​មាន​ប្រសិទ្ធភាព និង​ពេញ​និយម​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ដូច្នេះ​កម្មវិធី SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​បង្កើត​កម្មវិធី​ផ្ញើ​សារ​ខ្លី​មួយ​មាន​ឈ្មោះ​ថា សារ​ខ្មែរ SMS ដែល​ជា​កម្...
វចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​ កំណែ ១.១ អាច​​អនុញ្ញាត​ឱ្យ​អ្នក​​រក​មើល​ពាក្យ ​និង​​និយមន័យ​ពាក្យ​ខ្មែរ​ណា​មួយ​​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​ក្ដារ​ចុច​ យូនីកូដ​ខ្មែរ។ វចនានុក្រមនេះ ដំណើរការ​ក្នុង​ប្រព័ន្ធ​ Android ចាប់​ពី​កំណែ ២.១ ដល់​កំណែ​ចុងក្រោយ​បំផុត។ និយម​ន័យ​​​នៃ​ពាក្យ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​ អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​​ពង្រីក​ឬ​បង្រួម​​​​ទំហំ​​ពុម្ព​អក្សរ​បាន​តាម​​ តម្រូវការ ហើយ​លោក​អ្នក​អាច​រក​និយមន័យ​​នៃ​ពាក្យ​ខ្មែរ​ណា​មួយ​ចេញ​ពី​ពាក្យ​​មួយ​ ផ្សេង​ទៀត​នៅ​ក្នុង​អត្ថន័យ​របស់​ពាក្យ​ណាមួយ។ លក្ខណៈ​ទាំង​នេះ​​គាំទ្រ​គ្រប់​កំណែ​​ Android ទាំងអស់​ លើក​លែង​តែ​​កំណែ ២.១ និង ៣.០ ។ លើស​ពី​...
លោកជំទាវ​ស៊ី​ ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ នារី​ មាន​មតិ​បើក​វេទិកា ភ្នំពេញ​ ៣០ ឧសភា ២០១៣ រូបភាព​៖​ អង្គការ​វិទ្យាស្ថាន បើកទូលាយវេទិកា​ ស្ដីពី"ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម ចូលរួម បញ្ឈប់ អំពើ ហិង្សា​ទាក់ទង នឹង​យេនឌ័រ" ​ត្រូវ បាន រៀប​ចំ​ឡើង​ នៅ ភ្នំពេញ​ ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​ឧសភា ឆ្នាំ ២០១៣ ដោយ​អង្គការ​ វិទ្យា ស្ថាន​បើក​ទូលាយ​ សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី សម្ពន្ធភាព ឃុំ សង្កាត់ ព្រមទាំង​អង្គការ​ជាតិ​និង​អន្តរជាតិចំនួន៨ទៀត។ អញ្ជើញ​ចូល​រួម​​ជា​ប្រធាន​គណ​អធិបតី​ក្នុង​វេទិកា​ពិភាក្សា​មាន លោក​ជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ។   លោកស្រី ជឹម ម...
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​សូម​ជម្រាប​លោក​ លោក​ស្រី​ មេត្តា​ជ្រាប​​ថា អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ពី​​សង្កាត់​ទួល​ ស្វាយ​ព្រៃ១ ទៅ​សង្កាត់​បឹង​កេង​កង​១ ដែល​មាន​អាសយដ្ឋាន​ថ្មី៖ ​ផ្ទះ​លេខ ០៨ ផ្លូវ ៣៥២ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។   សូម​មេត្តា​មើល​ផែន​ទី​ខាង​ក្រោម​ 
សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមកំពង់ចាម។ កំពង់ចាម​ថ្ងៃ​ទី​២៣៤ ​ខែសីហា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp​ KampongCham Page Facebook ថ្ងៃ​ទី​១២ កញ្ញា​ ២០១៣ កំពង់ចាម​៖​​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្មវិធី​បារខែម​កំពង់​ចាម​បាន​​រៀប​ចំ​ឡើង​នៅ​ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ខេត្ត​កំពង់ចាម ចាប់​ពី​​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា ឆ្នាំ២០១៣ ហើយ​ក៏​ជា​លើក​ទី​៣​​ដែល​កម្មវិធី​បារខែម​បាន​រៀប​ចំឡើង​ក្នុង​ឆ្នាំ២០១៣។   កម្មវិធី​នេះ​​បាន​ផ្ដល់​ឱកាស​​ឲ្យអ្នក​ចូលរួម​ចំនួន​សរុប​ ៦៥០​នាក់​​​ដែល​ជា ​យុវជន ​​សហគ្រិន អ្នកជំនួញ អ្នក​វិនិយោគ អ្នកច្នៃប្រឌិត និង​បុគ្គលិក​អង្គការ​សង្គម​...

ទំព័រ

Subscribe to ព័ត៌មាន